ថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ដើមឈើចំនួន ១០០០ ដើមត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ធំផ្ដល់ជូនក្នុងទិវា រុក្ខិវា ០៩ កក្កដា!
Wed,10 July 2024 (Time 01:58 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 328នាក់)

កំពង់ធំ:-ក្នុងឱកាសរុក្ខទិវា ០៩ កក្កដា នាបរិវេណអាស្រមភ្នំជីស្ថិតនៅក្នុង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានប្រារព្ធពិធីដាំកូនឈើនិងមានការចូលរួមពី សំណាក់គណៈកម្មការសហគមន៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ ព្រះសង្ឃ និងសប្បុរសជនផ្សេងៗផងដែរ។
ក្នុងនោះផងដែរ លោកនុប ឆាយ៉ា ប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំនៅតំបន់អូរឃ្មង អមដំណើរដោយ លោក លី ស្រេង បានដឹកនាំកម្លាំងចូលរួមប្រារព្ធពិធីរុក្ខទិវានិងផ្ដល់ជូនកូនឈើចំនួន១០០០ដើមផងដែរ។
លោកនុប ឆាយ៉ា ប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការតំបន់អូរឃ្មងបានឲ្យដឹងថា ក្នុងពិធីរុក្ខទិវា ០៩កក្កដានេះមន្ទីរបរិស្ថានខេត្តកំពង់ធំ បានចូលរួមផ្តល់ជូនកូនឈើចំនួន១០០០ពាន់ដើមដល់អាស្រមភ្នំជីក្នុងនោះមាន ក្រញូង 100 ដើម និងដើមជ្រេស 900 ដើមផងដែរ។
លោកបន្តដែរថា បច្ចុប្បន្នមន្ទីបរិស្ថានខេត្តកំពង់ធំយើងនេះ បានរៀបចំថ្នាលបណ្ដុះកូនឈើជាច្រើនកន្លែង សម្រាប់ទុកចែជូនដល់តម្រូវការបងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ។
មិនតែប៉ុណ្ណោះទៀតសោត លោកក៏បន្តបន្ថែមឲ្យដឹងដែរថា រុក្ខទិវានេះមិនមែនជាទិវាសម្រាប់តែការដាំកូនឈើតែប៉ុណ្ណោះទេ សំខាន់រុក្ខទិវានេះគឺជាការផ្ដួចផ្ដើមឡើងដ៏សំខាន់ដោយសម្ដេចព្រះបរមរតនកោដ្ឋ ហើយក៏ជាវប្បធម៌មួយដ៏ល្អប្រសើរផងដែរ ដែលបានជួយឲ្យបងប្អូនជនរួមជាតិបានចូលរួមដាំកូនឈើស្របតាមទស្សនៈរួម ហើយការដាំដើមឈើ ការការពារព្រៃឈើ គឺជាការជួយដោះខ្លួនឯងផងដែរ។
ព្រះតេជគុណដែលគង់នៅអាស្រមភ្នំជីមួយអង្គមានសង្ឃដីកាថា តេជគុណសប្បាយរីករាយខ្លាំងណាស់ ក្នុងទិវានេះដែលមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ រួមនិងសប្បុរសជននានា ទាំងគណៈកម្មការសមាគមន៍ លោកគ្រូ អ្នកគ្រូសាន រួមនិងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានផងដែរ។
ព្រះតេជគុណបន្តបន្ថែមថា ដើមឈើដែលបានដាំរហូតមកដល់ពេលនេះ ទាំងធំទាំងតូចយ៉ាងហោចសរុបជាង 2ម៉ឺនដើមហើយ ហើយសុទ្ធសឹងតែជាប្រភេទ ដើមធ្នង់ បេង នាងនួន និងជ្រេសតែប៉ុណ្ណោះ។
សុំបញ្ជាក់ផងដែរថាកម្មវិធីរុក្ខទិវា ០៩ កក្កដានេះ កូនឈើដែលបានដាំនោះប្រហែលជា៣០០០ដើម ហើយក្នុងនោះជាប្រភេទកូនឈើដូចជា កូនធ្នង់ ក្រញូង បេង សុក្រម ជ្រេស ត្រយឹង ផ្ដៀក កកោះ ចន្ទគិរី(អំពិលបារាំង) និងដោយមានការចូលរួមប្រហែលជា 300 នាក់ផងដែរ៕
ដោយ សហការីVOJ

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសមណគោត្តមជាប់នឹងជញ្ជាំងភ្នំសំពៅ ១/ព្រះអង្គទ្រង់ប្រសូត ២/ព្រះអង្គផ្ចាញ់មារ ៣/ ព្រះអង្គទ្រង់ព្រះបរិពា្វន បានជាប់ ឹងជញ្ជាំងភ្នំសំពៅឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងរួបរាល់ជាស្ចាពរហើយ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ព្រាប គារ៉ាត់ (ហៅ សិដ្ឋ)កាន់តំណែងជាមេគយចល័តឡើងដុះស្លែ ដាក់ពង្រាយមន្ត្រីក្រោមឪវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមរបៀបពុករលួយ.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
264 នាក់
ម្សិលមិញ :
2272 នាក់
សប្តាហ៍នេះ :
4453 នាក់
ខែនេះ :
14505 នាក់
3 ខែនេះ :
41538 នាក់
សរុប :
732639 នាក់