(ខេត្តកំពង់ធំ) នៅព្រឹកថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2024 ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានបន្តដឹកនាំកងកម្លាំងចម្រុះដើម្បីត្រួតពិនិត្យសកម្មភាពការកាប់ទន្ទ្រានព្រៃឈើដើម្បីយកដីធ្វើជាកម្មសិទ្ធិ និងចុះសួរសុខទុកកងកម្លាំងជម្រុះនៃទីបញ្ជាការស្រាលស្ថិតនៅចំណុចអូរឃ្មង ក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ក្នុងនោះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការ ការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានថ្លែងថា: លោកពិតជាមានការសោកស្ដាយណាស់ចំពោះការបាត់បង់នៅធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីរបស់រដ្ធធ្វើជាកម្មសិទ្ធិពីសំណាក់ជនល្មើស។ មិនតែប៉ុណ្ណោះទៀតសោត ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តឲ្យដឹងទៀតថា: កងកម្លាំងចម្រុះទាំងអស់ត្រូវតែខិតខំអនុវត្តបន្តការងារឲកាន់តែបាន នូវការកាប់ទន្ទ្រានយកដីខុសច្បាប់ឲ្យបានគង់វង្ស និងដាច់ខាតហើយត្រូវតែស្រាវជ្រាវកំណត់រកមុខសញ្ញាជនល្មើសទៅតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងបានឡើយ។ហើយត្រូវបន្តការទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព និងដោយគ្មានការរាថយផងដែរ។ សូមបញ្ជាក់ផងដែរថា: ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងនូវការសាកសួរសុខទុក្ខដល់កងកម្លាំងចម្រុះនៃទីបញ្ជាការស្រាលអូរឃ្មង ដែលដឹកនាំដោយលោក ណុប ឆាយាប្រធានក្រុមនៅទីនោះ ចិត្តប្រកបដោយបេតិសម្នោះក្រៃលែងព្រមទាំងនាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា:-ស័ង្កសី200សន្លឹក-សាំង 100 លីត្រ-ទឹកត្រី+ទឹកស៊ីអ៊ីវ 6 យួរ-អង្ករ 100 Kg-មីជាតិ 10កេះ-ទឹកបរិសុទ្ធ50យួរ-ត្រីខកំប៉ុង 10យួរ-ថ្នាំពេទ្យសម្រាប់ព្យាបាល1កេះរួមនឹងថវិកាមួយចំនួនជូនដល់កងកម្លាំងចម្រុះនៃទីបញ្ជាការស្រាលតំបន់អូរឃ្មង សម្រាប់ការខ្វះខាតក្នុងការបំពេញភារកិច្ចនិងការដោះស្រាយការហូបចុកប្រចាំថ្ងៃផងដែរ។៕ដោយសហការី vojhotnews
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា