ថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ករណីរឿងពុករលួយដ៏ធំរបស់ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង កឹបកេងថវិកាជាតិខ្ទង់ជាង១០០០លានរៀល យកធ្វើអ្នកមានធំម្នាក់ឯង គួរស្ថាប័នពាក់ព័ន្ធពិនិត្យផង !
Sun,07 July 2024 (Time 12:32 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 450នាក់)

បាត់ដំបង៖ករណីរឿងអាស្រូវកឹបកេងថវិកាជាតិលាក់កំបាំងចំនួនទឹកប្រាក់ចំណាយមិនអោយមន្ត្រីថ្នាក់ក្រោមដឹងពីសំណាក់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានប្រព្រឹត្ត្តិនូវអំពើពុករលួយ កឹបកេងថវិកាជាតិ ក្នុងមួយឆ្នាំៗសរុបអស់ថវិកាចន្លោះខ្នង់ជាង1500លានរៀល ទៅ 1600លានរៀល ពីលើការចំណាយរបស់រដ្ឋលើការងារសំណង់ជុសជុល និងថែទាំប្រពន្ធធារាសាស្រ្តនៅខេត្តខ្លួនពីគម្រោងក្រសួងធនធានទឹកដែលបានផ្ដល់មកមន្ទីរតាមការចចារថ្លៃ ដោយមន្ទីរទទួលការអនុវត្តន៏គម្រោង។

តាមប្រភពស្នើរសុំឲ្យអ្នកសារព័ត៏មានក្នុងករណីនេះ គួរឲ្យក្រសួងអធិការកិច្ច រីក្រសួងធនធានទឹក និងឧតុនិយម និងអង្គភាព​ប្រឆាំង​អំពើពុករលួយ រួមនិងក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យ និងស្រាជ្រាវផង។

ប្រភពបានបន្តថា ក្រៅពីនេះ គឺមានគម្រោងមន្ទីរខ្លួនមួយចំនួនដែលមានតម្លៃសរុបខ្ទង់ជិត600លានរៀល ក្នុងមួយឆ្នាំៗថែមទៀតដែលលោកប្រធានមន្ទីរ ឡុង ផលគុណ បានធ្វើលទ្ធកម្មត្បាញអាយ និងឃុបឃិតគ្នាចែកផលប្រយោជន៏គ្នាពីកម្រោងទាំងនោះ។

ប្រភពបានបញ្ជាក់បន្តថា នៅពេលទទួលបានគម្រោងពីក្រសួង លោកប្រធានមន្ទីរ ឡុង ផលគុណ បានចាត់ចែងការចំណាយក្នុងការទិញសម្ភារះសំណង់ ដែក ស៊ីម៉ងត៌ ថ្ម ខ្សាច់ តាមរបៀបពុករលួយឃុបឃិត២.៣នាក់ បំប៉ោងការចំណាយ និងយកផលចំណេញដ៏មហាសាលខ្នង់ជាង 1500លានរៀល / 1600លានរៀលពីគម្រោងរបស់ក្រសួងសាមុីដែលបានផ្ដល់ថវិកាសរុប មកមន្ទីរក្នុង១ឆ្នាំៗជាមធ្យមជាង 2200លានរៀល លើសចំនួននេះបន្តិចបន្តួច ឬ ក្រោមចំនួននេះបន្តិចបន្តួចតែប៉ុណ្ណោះ។
គួររំលឹកថា ប្រព័ន្ធធារាសាស្រ្តដែលលោកប្រធានមន្ទីរ ឡុង ផលគុណ តែងតែលើកគម្រោងថែទាំជុសជុលញឹកញ៉ាប់ ដើម្បីបានផលប្រយោជន៏មកខ្លួនវិញនោះ រួមមាន៖

១.ប្រឡាយមេអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល

២.ប្រឡាយN.1.2ថ្មី ឃុំតាគ្រាម ស្រុកបាណន់

៣.ប្រឡាយមេទួលព្នៅ ស្រុកសង្កែ

៤.អាងកំពីងពួយ

៥.ប្រព័ន្ធធារាសាស្រ្តបវេល

៦.សំណង់ទ្វាទឹកតាហែន ស្រុកបវេល

៧.អាងដង្កោ ស្រុកបាណន់

៨.សំណង់ទ្វាទឹកពហុបំណង ស្រុករតនះមណ្ឌល

៩.អាងបាដាក់ ស្រុកសង្កែ

១០.អាងភាស ស្រុកថ្មគោល និងស្រុកឯកភ្នំ

១១.ប្រឡាយN.1 ឃុំជ្រៃ ស្រុកថ្មគោល

១២.ប្រឡាយបឹងក្រសាល ឃុំស្ទឹង ស្រុកបាណណន់

១៣.ប្រឡាយស្វាយស ឃុំតាប៉ុន ស្រុកសង្កែ។ល។

ករណីព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី០៧ / ០៧/ ២០២៤ សារព័ត៏មានយើងបានទូរស័ព្ទសុំការបំភ្លឺពីរលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង សួរនាំជុំវិញរឿងនេះ ប៉ុន្តែទូរស័ព្ទមិនចូល។យើងខ្ញុំស្វាគមន៏ទទួលយកការបំភ្លឺ។

សូមរំលឹកថា គម្រោងទាំងអស់ គឺប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង គឺ លោក ឡុង ផលគុណ តែតែទទួលផល ទាំងគម្រោងដែលក្រសួងប្រគល់មកមន្ទីរទទួលការអនុវត្ត្តន៏ និងគម្រោងដែលមន្ទីរធ្វើលទ្ធកម្មទៅក្រុមហ៊ុន។ ហើយផលចំណេញ គឺច្រើនជាងការចំណាយជាក់ស្ដែងលើការងារដាច់ឆ្ងាយពីគ្នាណាស់។ ព្រោះថវិកាចំណាយ គឺលោកប្រធានមន្ទីរមិនបានប្រាប់អោយមន្ត្រីថ្នាក់ក្រោមដឹងពីចំនួនទឹកប្រាក់ដែលក្រសួងផ្ដល់មកសំរាប់ចំណាយតាមគម្រោងនិមួយៗឡើយដោលោកប្រធានមន្ទីរចាត់ចែងស្ងាត់ៗតែប៉ុណ្ណោះ៕សូមអានភាគទី២បន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
101 នាក់
ម្សិលមិញ :
112 នាក់
សប្តាហ៍នេះ :
4278 នាក់
ខែនេះ :
12479 នាក់
3 ខែនេះ :
31245 នាក់
សរុប :
709214 នាក់