ក្រសួង+ខេត្តកណ្តាល៖ លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគួរដាក់មន្ត្រីបច្ចេកទេសមកស្រាវជ្រាវពិនិត្យលោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងនិងអនុប្រធានជញ្ជីងថ្លឹងរថយន្តនិងបក្សពួកផ្លូវជាតិលេខ1នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ឃុបឃិតគ្នាជាប្រព័ន្ធប្រព្រឹត្តអំពើពុករលួយពេញបន្ទុកតាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយ អាងខ្នងបង្អែកគ្រាក់នៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ គឺលោក អូន រស្មី មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានលើកឡើងថា ករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ក្រុមឈ្មួញដឹកទំនិញ ឆ្លងកាត់មកពីបណ្តាលខេត្តនានា គឺគេចមិនផុតពីការបង់លុយ តាមការកំណត់របស់មន្ត្រីជញ្ជីង បើមិនដូច្នោះទេទំនិញដែលដឹកលើសទម្ងន់នោះ ត្រូវរើចុះឡើងជាបន្ទាន់។រីឯលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន ចាំជួយការពារគ្រប់វេលា។បញ្ហានេះគឺជារឿងដែលលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ព្រមទាំង លោក គួច ចំរើន អភិបាលខេត្តកណ្តាល មិនគូរមើលរំលងបណ្ដោយឲ្យលោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកមន្ត្រីជញ្ជីងប្រចាំការផ្លូវជាតិលេខ១ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ប្រែក្លាយជាជញ្ជីងថ្លឹងលុយតាមរបៀបជិះសេះលែងដៃ។សូមអានបន្តភាគទី៣
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា