ងៃទី 19 ខែសីហា ឆ្នាំ 2024 ព្រឹកមិញនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាធិបតីភាព ក្នុងពិធីដាំស្ដារព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ អមដំណើរដោយ ឧត្តមសេនីទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ និងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមជាមួយអាជ្ញាធរ មន្ត្រីមានសមត្ថកិច្ច ប្រធាន អនុប្រធាន និងសមាជិកសមាជិកា មន្ទីរបរិស្ថានខេត្តកំពង់ធំផងដែរ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការ ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិក៏បានថ្លែងឲ្យដឹងផងដែរថា ឯកឧត្តមពិតជាមានបិតិសោមនស្សក្រៃលែង ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងអស់ និងពិសេសប្អូនៗសិស្សានុសិស្ស ដែលកំពុងតែខិតខំសិក្សាសូមឲ្យចេះស្រឡាញ់សម្បត្តិធនធានធម្មជាតិ និងសូមឲ្យជៀសវាងឲ្យឆ្ងាយផុតពីបទល្មើសធនធានធម្មជាតិអោយបាន និងចូលរួមការពារសម្បត្តិធនធានធម្មជាតិ និងចូលរួមដាំកូនឈើដើរឡើងវិញ ក៏ដូចជាការចេះស្រឡាញ់ខ្លួនឯងផងដែរ។ មិនតែប៉ុណ្ណោះសោត ឯកឧត្តម នួន ផារ័ត្នក៏បានថ្លែងអំណរគុណ ដល់មន្ទីរបរិស្ថានខេត្តកំពង់ធំ និងការសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានរៀបចំឲ្យមានកម្មវិធីដាំស្ដារព្រៃឈើឡើងវិញនេះផងដែរ។ឯកឧត្តមក៏បានបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមការពារទប់ស្កាត់នូវសម្បត្តិធនធានធម្មជាតិ និងក៏សូមកុំឲ្យមានការកាប់ទន្ទ្រានយករបស់រដ្ធធ្វើជាកម្មសិទ្ធិផ្ទាល់របស់ខ្លួនផងដែរ។ សូមបញ្ជាក់ផងដែលថា ចំពោះកម្មវិធីដាំកូនឈើជម្រុះស្ដារឡើងវិញ ក្នុងភូមិសាស្ត្រដែនជំរកសត្វព្រៃព្រៃឡង់ មានចំនួនសរុបប្រហែល១ម៉ឺនដើម ដែលស្ថិតនៅក្នុងភូមិសាស្ត្រចំណុចច្រកតោល ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ខេត្តកំពង់ធំ។
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា