មន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីលោក យឹម វណ្ណៈ ទទួលបាន តំណែងជាប្រធានគយចល័តតំបន់៤ គឺលោក យឹម វណ្ណៈ កំពុងឃុបឃិតឲ្យឈ្មួញធំៗ បង់ពន្ធតាមរ បៀបម៉ៅការហើយឈ្មួញទាំង នោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែចច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលចូលខេត្តបាត់ដំបង។ប្រភពពីនាក់ដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកខេត្តបាត់ដំបងក្នុងមួយថ្ងៃៗមិនក្រោមពី 400 គ្រឿងទៅ800គ្រឿងនោះទេហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័ត្នតំបន់៤ក្នុងក្នុងរថយន្តនីមួយៗបង់ចន្លោះពី 100 ដុល្លារទៅ 300 ដុល្លារ?ឲ្យទៅគយចល័តតំបន់4ទើបចូល ខេត្តបាត់ដំបងបានដោយសុវត្ថិភាព?។អំពើពុករលួយនិងទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ មេគយ ចល័តតំបន់៤កំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱវាទរបស់លោកយឹម វណ្ណៈ អាចគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្តរបស់ខ្លួន?។ហេតុនេះហើយទើបមានការអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោកយឹម វណ្ណៈ មេគយចល័តតំបន់៤ឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តទៀត។ប្រភពពីមន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនគយចល័តតំបន់៤បានឲ្យដឹងថា ចាប់តាំងពីលោក យឹម វណ្ណៈ ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់៤ រួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ប្រភពខ្លះបានលើកឡើងថា ដោយសារលោក យឹមវណ្ណៈ ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានគយចល័តតំបន់៤ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។ហេតុនេះហើយទើបឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមតាមបណ្ដាលខេត្តនានាចូលមកខេត្តបាត់ដំបងកាន់តែច្រើនឡើងៗហើយលោក យឹម វណ្ណៈ តែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងទង្វើរបស់ខ្លួនផងដែរ។តាមមន្ត្រីគយដែលស្និទ្ធនឹងលោក យឹម វណ្ណៈ បានឲ្យដឹងថា ចាប់ពីទទួលតំណែងគយចល័ត្នតំបន់៤មកលោក យឹម វណ្ណៈ ល្បីល្បាញខាងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុកដែរ។ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក យឹម វណ្ណៈ ជាបន្ទាន់ព្រោះអីលោកគុណ ញឹម ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក យឹម វណ្ណះ ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត។សូមតាមដានអានភាគបន្ត
ព័ត៌មានគួរចាប់អារម្មណ៍
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា