ចូលរួមជាធិបតីភាព ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង តំណាងដ៏ខ្ពងខ្ពស់របស់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោក លាង វាសនា អភិបាលក្រុងបាត់ដំបង នឹងលោក ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ នឹង ប្រជាពលរដ្ធ ថ្ងៃ សុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នៅសួនច្បានាគបាញ់ទឹកដែលនៅជិតរវង់មូលវិមានឯករាជ្យ។កម្មពិធីនេះពោរពេញទៅដោយសកម្មភាពដូចជា ការពិភាក្សារចែករំលែក ការចាក់បញ្ចាំងវីដេអូគំនូរជីវចលបែបអប់រំរបស់គម្រោង ការដាក់តាំងពិព័រណ៍ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត នឹងអនាម័យខេត្ត ដឹកនាំដោយក្រសួងសាធារណការ នឹងដឹកជញ្ជូន ក្រោមជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ AFD-EU។ គម្រោងនេះមានគោលបំណងលើកកម្ពស់អនាម័យទីក្រុង នឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ធក្នុងទីក្រុងនានារបស់កម្ពុជា ។អង្គការ ហ្រ្គេត ( GRET ) បានបើកយុទ្ធនាការ លើកពីបង្គន់ នេះគឺជាសកម្មភាពមួយនៅក្នុងយុទ្ធសាស្រ្តចំចុះដែលមានសរស្តម្ភធំៗ ចំនួន៣ ១ / ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថសង្គម ( SBCC ) ដែលផ្តោតលើការលើកកម្ពស់កាយល់ដឹងជាសារធារៈ។2// ការផ្សព្វផ្សាយផ្លាស់ប្តូរឥរិយាបថ ( BCC ) ដែលផ្តោតលើកការចូលរួម: ការបង្កើនចំណេះដឹង ការថែរក្សាទម្លាប់ល្អក្នុងការចោលសំណល់នឹងទំនួលខុសត្រូវរួមគ្នា។3/// ការផ្សព្វផ្សាយទីផ្សារ ( Marketing Strategy) ផ្តោតលើការបង្កើនអតិថិជន ការទទួលបានសេវាកម្មតម្លៃ នឹង អត្ថប្រយោជន៍ គុណភាពនឹងការសាងទំនុបចិត្ត។ យុទ្ធសាស្រ្តនេះមានគោលបំណងជម្រុញអោយមានការអនុវត្តនឹងប្រើប្រាស់សេវាអនាម័យបានប្រសើរឡើងនឹងបង្កើនអត្រាប្រើប្រាស់សេវាទឹកកខ្វក់ ( Off-site sanitation) នឹងការគ្រប់គ្រងទឹកកខ្វក់នៅនឹងកន្លែង ( On-site sanitation) តារយៈការប្រតិបត្តិការទំនាក់ទនងផ្តោតលើស្ថាប័នក្រោមជាតិនឹងសហគមន៏។នៅចុងបញ្ចប់លោក ហេង វណ្ណី អភិបាលរងខេត្តបាត់ដំបងបានមានប្រសាសន៏ថា ការព្រឹត្តិការណ៍ បើកសម្ពោធ « លើកពីបង្គន់ » ក្នងថ្ងៃនេះ ជាការប្រកាសបើកជាសារធារណៈនូវការអនុវត្តគម្រោងផ្សព្វផ្សាយ ក្នុងក្រុងបាត់ដំបងនឹងទៅដល់សហគមន៍នឹងប្រជាពលរដ្ធក្នុងក្រុងបាត់ដំបងអោយបានយល់ដឹងនឹងចូលរួមយ៉ាងសកម្មក្នុងបេសកម្មឆ្ពោះទៅកាន់អនាគតទីក្រុងបៃតង ទីក្រុងដែលមានអនាម័យនឹងទីក្រុងដែលប្រកបដោយផាសុភាពមិនថានៅទីសាធារណៈឫតាមផ្ទះរបស់ប្រជាពលរដ្ធ៕អ្នកយកព័ត៍មាន ដោយ សុខ យោធិន លេខទូរស័ព្ទ 017351771
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា