ខេត្តកំពង់ធំ: អ្នកសារព័ត៌មាន មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងសង្គម ហើយក៏មានទំនួលខុសត្រូវបំផុតក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានឲ្យបានដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋយល់ដឹង និងមានចំណេះដឹងមួយចំនួនបន្ថែមផងដែរ។ ដូច្នេះហើយ ការសរសេរព័ត៌មានពិស្ដារជាកត្តាសំខាន់ខ្លាំងណាស់ ក្នុងការផលិត ឬរៀបចំព័ត៌មានឲ្យបានច្បាស់លាស់ ត្រឹមត្រូវ លំអិត និងអាចផ្ដល់ជាចំណេះដឹងដ៏ពេញលេញមួយ ដើម្បីបជ្រាបដល់អ្នកអាន អ្នកស្ដាប់ ឬទស្សនាអាចយល់បានកាន់តែច្បាស់អំពីហេតុការណ៍ ឬព្រឹត្តិការណ៍ដែលកំពុងកើតឡើងផងដែរ។ ក្នុងវគ្គបណ្ដុះបណ្ដាលនេះដែរ លោក គីម ចាន់ចាវ និពន្ធនាយកព័ត៌មាន និងជាតំណាងអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានជំរុញដល់សិក្ខាកាមអ្នកសារព័ត៌មានខេត្តកំពង់ធំទាំង ២០រូបថា÷ សូមបង្កើននូវការសរសេរព័ត៌មានឲ្យបានច្បាស់លាស់ លំអិត ត្រឹមត្រូវ ក្នុងការផលិតព័ត៌មានពិស្ដារ និងធ្វើយ៉ាងណាឲ្យខ្លឹមសារក្នុងអត្ថបទជាផ្នែកមួយនៃការទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអាន អ្នកស្ដាប់ អាចយល់បានច្បាស់អំពីហេតុការណ៍ ឬប្រធានបទដែលយើងកំពុងចង់ប្រាប់ទៅកាន់ពួកគាត់។ ថ្លែងក្នុងឱកាសនោះដែរ លោក កែវ សុខា និពន្ធនាយកព័ត៌មាន និងជាអ្នកសម្របសម្រួលជាគ្រូឧទេសដែលមានបទពិសោធន៍ក៏បានផ្ដល់នូវបទពិសោធន៍ ចំណេះដឹងបន្ថែមផងដែលថា÷ ធ្វើយ៉ាងណាក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវអនុវត្តការផលិតព័ត៌មានប្រកបដោយវិជ្ជាជីវៈ នៃរបបសារព័ត៌មាន និងជាពិសេសក្នុងវគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ក្នុងការផលិត សរសេរព័ត៌មាន ដោយយើងត្រូវផ្ដោតលើមុំព័ត៌មានដែលជាចំណុចផ្ដោតនៃសាច់រឿងដែលអ្នកសារព័ត៌មានកំណត់យកធ្វើជាប្រធានបទ នឹងត្រូវតែចងចាំទ្រឹស្ដីរបស់ពាក្យថា: (P3)នេះឲ្យបាន ព្រោះវាជាប្រភពមុំ ដែលអ្នកសារព័ត៌មានត្រូវកំណត់ជាប្រភពនៃសាច់រឿង ហើយអត្ថន័យនៃពាក្យថា(P3)នេះមានន័យថា:( P1)មកពីពាក្យថា:People(មនុស្ស) (P2 )មកពីពាក្យថា: Place (ទីកន្លែង) (P3)មកពីពាក្យថា: Paper (ឯកសារ)។ លោកបន្តដែលថា÷ សូមឱ្យសិក្ខាកាមទាំងអស់ធ្វើយ៉ាងណាឲ្យមានការសរសេរព័ត៌មាន(បែបមិនចេះរីកស្ងួត)ដោយផ្អែកលើការយកចិត្តទុកដាក់តាមដានទៅលើបណ្ដាញសង្គម ផេក សង្គមស៊ីវិល និងសហគមន៍ ជាពិសេសរឿងរ៉ាវដែលកំពុងតែផ្ទុះលើបណ្ដាញសង្គម និងរក្សាទំនាក់ទំនងជាមួយប្រភពឲ្យកាន់តែប្រសើរឡើង។ ជាមួយគ្នានេះផងដែរ លោកស្រី ជា សុខនី គ្រូឧទ្ទេស ជាតំណាងអង្គការ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា បានជំរុញដល់សិក្ខាកាមអ្នកសារព័ត៌មានខេត្តកំពង់ធំទាំង ២០រូបថា÷ អ្នកថតរូបព័ត៌មាន គួរតែមានជំនាញ និងយល់ដឹងពីបច្ចេកទេសថតរូប និងមាតិកាព័ត៌មាន ការប្រើប្រាស់កាមេរ៉ា និងឧបករណ៍ ការជ្រើសមុំ និងចំណុចសំខាន់ថតរូបឲ្យមានស្តង់ដារ រូបភាពច្បាស់ កំណត់កម្រិតពន្លឺ អត្ថន័យនៃរូបភាពព័ត៌មានដែលយើងចង់ប្រាប់ដល់សាច់រឿង ឬឆ្លុះបញ្ចាំងពីរឿងរ៉ាវ ស្ថានភាពដែលយើងយល់ថារូបភាពព័ត៌មាននេះអាចជួយបញ្ជាក់ពីអត្ថបទ ឬប្រាប់ពីអ្វីដែលយើងចង់ឲ្យអ្នកមើល អាន ស្ដាប់យល់បាន។ មិនតែប៉ុណ្ណោះលោកស្រីបន្តថា÷ សូមឲ្យអ្នកសារព័ត៌មានយើងទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ក្នុងការចុះបំពេញបេសកកម្មយកព័ត៌មាន ទាំងទៅ នឹងត្រឡប់មកឲ្យបានត្រឹមត្រូវតាមដែលអាចធ្វើបាន។ សិក្ខាកាមក្នុងវគ្គសិក្សានេះមួយចំនួនលើកឡើងថា÷ វគ្គសិក្សានេះបានផ្ដល់ឲ្យគាត់នូវចំណេះដឹងយ៉ាងច្រើន ក្នុងការផលិតព័ត៌មានពិស្ដារ ក៏ដូចជាការសរសេរព័ត៌មាន ទាំងរបៀបថតរូបព័ត៌មាន និងបានផ្ដល់នូវបទពិសោធន៍ល្អៗជុំវិញវិស័យសារព័ត៌មានផងដែរ។ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលនេះសំណូមពរដល់លោកគ្រូ អ្នកគ្រូ ឧទ្ទេសតំណាងឲ្យអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជាថា÷សូមឱ្យមានវគ្គសិក្សាផ្សេងៗបន្តទៀតនៅពេលខាងមុខផងដែរ។ សុំបញ្ជាក់ថា÷ សិក្ខាសាលាស្ដីពីការផលិតព័ត៌មានពិស្ដារនេះ មានរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលាឆ្នាំ២០២៥ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ អគារក្រុមប្រឹក្សាខេត្តកំពង់ធំ ព្រមទាំងមានការប្រគល់ជូននូវ វិញ្ញាបនិបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមអ្នកសារព័ត៌មានខេត្តកំពង់ធំទាំង២០រូបផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()
លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)
ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()
វីដែអូ
ចំនួនអ្នកទស្សនា