ដោយមានការយកចិត្តទុកដាក់ និងមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដល់ជីវភាពរស់នៅប្រចាំថ្ងៃមួយចំនួននោះ លោក កែវ ធូ តំណាងឲ្យក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមិន ឯ.ក ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដើម្បីចែកជូនដល់បងប្អូនចំនួន 03 គ្រួសារតាមរយៈសប្បុរសធម៌ ដែលស្ថិតនៅក្នុងមូលដ្ឋានឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងនោះផងដែរ: លោក កែវ ធូ បានប្រាប់ដល់គេហទំព័រ( www.vojhotnews.com )ឲ្យដឹងថា: លោកតែងតែខ្វល់ខ្វាយជានិច្ច ចំពោះសុខមាលភាព ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនដែលរស់នៅក្នុងមូលដ្ឋានឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ហើយលោកបន្តឲ្យដឹងទៀតដែរថា: លោកតែងតែខ្វល់ខ្វាយជានិច្ច ដល់គ្រួសារទីទាល់ក្រ ដែលជួបការលំបាកដូចជា: ចាស់ជរា គ្មានទីពឹង និងជួបការខ្វះខាតជារឿយៗផងដែរ។ មិនតែប៉ុណ្ណោះសោតលោកតែងតែយល់ឃើញថា: សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំសុខចិត្ត ស្រុកសណ្ដាន់ ខេត្តកំពង់ធំនេះ ក៏ដូចជាសុខទុក្ខរបស់លោកផងដែរ។ហើយលោកបញ្ជាក់ថា ក៏មិនមែនជាលើកទី១ដែរដែលធ្វើមនុស្សធម៌នេះ លោកតែងតែចែករំលែកការលំបាកដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះទៅតាមលទ្ធភាពរបស់ក្រុមហ៊ុនដែលអាចធ្វើទៅបាន ទោះតិចក្តី ឬច្រើនក្តី ក៏លោកយល់ថាវាជាការចែករំលែកមួយដល់ ជីវភាពរស់នៅរបស់បងប្អូនក្នុងមូលដ្ឋានឃុំសុខចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំតែមួយផងដែរ។ លោកក៏បង្ហើបឲ្យដឹងទៀតថា: គ្រួសារនីមួយៗពិតជាចង់បានការរស់នៅជួបជុំ និងមានសន្តិភាព ហើយសន្តិភាពមានរហូតមកដល់សព្វថ្ងៃនេះ ក៏ដោយសារមានគុណបុណ្យថ្ងៃ ៧ មករាផងដែរ ទើបឲ្យពួកយើងទាំងអស់គ្នាបានរូបជួបជុំមានសន្តិភាព និងក៏ដោយមានការយកចិត្តទុកដាក់ពីប្រមុខនាំដ៏ឆ្នើម និងឈ្លាសវៃ របស់សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរទើបពួកយើងពួកយើងរស់នៅមានសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ សូមបញ្ជាក់ផងដែរថា: គ្រួសារដែលទទួលបាននូវសប្បុរសធម៌នេះមានចំនួន 03 គ្រួសារហើយក្នុងមួយគ្រួសារៗទទួលបាន÷-អង្ករផ្កាខ្ញីចំនួន 15 គីឡូ-ទឹកត្រី01យួរ-ទឹកស៊ីអុីវ01យួរ-ត្រី.ខ01យួរ-មីម៉ាម៉ា01កេះ-រួមនិងថវិកាមួយចំនួនផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា