ចេញផ្សាយ ថ្ងៃទី 21/01/2025រឿងអាស្រូវពុករលួយរបស់ លោក គង់ សារឿន មេគយច្រកព្រំដែនដូនរ័ត្ន ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដែលមិនអាចបិទបាំងអំពើពុករលួយ ច្រើនបែបច្រើនយ៉ាងរបស់ខ្លួន ប្រមូលលុយពីពួកឈ្មួញ ដឹកជញ្ជួនជ័រកៅស៊ូស្អុយរាប់រយតោនទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ ធ្វើមានធ្វើបានមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ទោះបីជាមានការរឹតបន្តឹង តាមច្រកទ្វារទ្វេភាគីកម្ពុជា វៀតណាម ដើម្បីទប់ស្កាត់នាំទំនិញគេចពន្ធចេញចូល ប៉ុន្តែយ៉ាងណា នៅតែមានការដឹកជញ្ជូនចេញតាមច្រករបៀង និងច្រកទ្វេភាគីជារឿយៗ មិនដែលខាន់ ជាក់ស្ដែងនៅច្រកព្រំដែនដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គេសង្កេតឃើញនៅតាមដងផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីលេខ៧ មកដល់ព្រំដែនវៀតណាម គឺមានរថយន្តខ្នាតយក្សធំៗដឹកជ័រកៅស៊ូស្អុយចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរំភើយ ឆ្លងកាត់ច្រកទ្វេភាគីព្រំដែនដូនរត្ន័ យ៉ាងសុខស្រួលបំផុត មិនទាន់មានមន្ត្រីជំនាញពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់នោះទេ។ប្រភពសិទ្ធិនិង លោក គង់ សារឿន មេគយច្រកព្រំដែនដូចរត្ន័ ជាអ្នកចាត់ចែងធំបំផុតក្នុងផលប្រយោជន៍ អំពីបញ្ហាជ័រកៅស៊ូនិងផលិតផលទំនិញផ្សេងៗចេញ ចូលតាមច្រកនេះ គឺមន្ត្រីគយទទួលបានផលប្រយោជន៍ ទេីបអនុញ្ញាតឲ្យឆ្លងដែន ដោយសុខស្រួលបំផុត ប៉ុន្តែអ្នកដែលមិនបានផលប្រយោជន៍ មុខជាត្រូវឲ្យត្រឡប់ថយក្រោយយកជ័រស្អុយទៅលក់ឲ្យរោងចក្រមួយកន្លែងនៅ ឯចំណុចស្រុកតំបែរពួកឈ្មួញ តែងតែជួបបញ្ហាដូច្នេះកើតមាននៅច្រកដូនរត្ឋ័ ជារៀងរាល់យប់ថ្ងៃ ។ប្រជាពលរដ្ឋ ក៍ដូចជាក្រុមអាជីវករ រស់នៅខ្សែបន្ទាត់ព្រំដែន បានឲ្យដឹងទៀតថា តាមផ្លូវក្រាលកៅស៊ូក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងទៅគេសង្កេតឃើញក្រុមឈ្មួញដឹកជ័រកៅស៊ូស្អុយ លក្ខណៈគ្រួសារ ឆ្លងដែនយកទៅលក់ នៅប្រទេសវៀតណាម ចេញតាមច្រកដូនរ័ត្ន ដោយមិនមានការរារាំង ពីមន្ត្រីជំនាញសមត្ថកិច្ច ក៏ដូចជា ចៃគយប្រចាំការនៅច្រកនេះទេ ដោយពួកមន្ត្រីទាំងនោះគេលើកហេតុផលថា ដឹកជញ្ជូនលក្ខណៈតូចតាចគ្រួសារតែប៉ុណ្ណោះ ដែលពលរដ្ឋលក់គ្រាន់បានលុយដោះស្រាយ ជីវភាពគ្រួសារប៉ុណ្ណោះ។ប្រភពបានឲ្យដឹងទៀតថា មានរថយន្តវ៉េអងខ្នាតយក្សជាច្រើន គ្រឿង ដឹកជ័រកៅស៊ូស្អុយ រាប់រយតោនចេញពីប្រទេសកម្ពុជា ឆ្លងដែនទៅវៀតណាម តាមច្រកព្រំដែនដូនរ័ត្នយ៉ាងគំហុក រីឯសមត្ថកិច្ចជំនាញពាក់ពន្ធ័អង្គុយរាប់ក្បាលរថយន្តដឹកជ័រកៅស៊ូ ឃាត់ឲ្យឈប់ហើយថតរូប បន្ទាប់មកអនុញ្ញាតឱ្យរថយន្តរបស់ក្រុមឈ្មួញ បន្តដំណើរទៅមុខដោយរលូន ហើយលោក គង់ សារឿន ប្រើមន្ត្រីគយប្រចាំច្រកដូនរត្ន័ ជាអ្នកមានសិទ្ធិបើកបារ៉ាស់អំណាច បណ្ដោយឱ្យរថយន្តដឹកជ័រកៅស៊ូដែលមិនទាន់កែច្នៃចូលទៅក្នុងប្រទេសវៀតណាម យ៉ាងពេញបន្ទុក គឺមិនមានការទប់ស្កាត់ឡើយ។បញ្ហានេះគឺជារឿង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ព្រមទាំង លោក គុណ ញឹម មេគយទូទាំងប្រទេស មិនគូរមើលរំលង អំពើពុករលួយ របស់លោក គង់ សារឿន មេគយច្រកព្រំដែនដូនរ័ត្ន ប្រព្រឹត្តអំពើពុករលួយតទៀតនោះទេ ត្រូវបានបណ្ដេញព័ត៌មាននានាក្នុងស្រុក ចុះផ្សាយជាបន្តបន្ទាប់រួចទៅហើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា