ថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ល្បែងស៊ីសងអនឡាញខុសច្បាប់ មិនញញ្ញើតនឹងpolicemen កំពុងដំណើរការ នៅភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ!
Wed,03 December 2025 (Time 12:35 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 287នាក់)

ភ្នំពេញ÷ប្រជាពលរដ្ឋនៅក្បែរទីតាំងនោះខ្សិបប្រាប់សារព័ត៏មានឲ្យដឹងថា គេសង្កេតឃើញជនបរទេស ជាពិសេសជនជាតិចិន បណ្ដើរគ្នាត្រសងចូលលេង និងមានរថយន្តដឹកមនុស្សមកចូលលេង ល្បែងស៊ីសងទីតាំងខាងលើនេះ។ ប្រភពបន្ថែមថា ក្រៅ ពីជនជាតិចិន ក៏មានជនជាតិខ្មែរចូលលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។ អ្នកភូមិជិតនោះប្រាប់ថា ទី តាំងល្បែងខាងលើនេះ មិនមានការបិទបាំង ឬលាក់ បាំងចំពោះភ្នែកប្រជាពលរដ្ឋ និងអាជ្ញាធរនោះឡើយពោលគឺគេបើកលេងជាចំហ,ដែលនរណាក៏ដឹងដែរ។ទីតាំងល្បែងស៊ីសងអនឡាញ១កន្លែង ដែលមានថៅកែជាជនជាតិចិន កំពុងដំណើរការយ៉ាងគគ្រឹកគគ្រេងនៅចំណុចភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បើទោះជាគគ្រឹកគគ្រេង យ៉ាង ណា ក៏មិនរំខានអាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោកម៉ន វុទ្ធី នោះដែរ។ ដូច្នេះសូមលោកស្នងការនគរបាលរាជធានីភ្នំពេញ ក្រើនរំលឹកនគរបាលខណ្ឌពោធិ៍សែនជ័យ ឬចាត់កម្លាំងចុះមកមើលផង។

បើតាមប្រជាពលរដ្ឋនៅជិតតំបន់នោះនិយាយថា ជាការលំបាកជឿណាស់ដែរថានគរបាលឬសមត្ថកិច្ចក្នុងខណ្ឌឬប៉ុស្តិ៍ មិនបានដឹងអំពីទីតាំងល្បែងស៊ីសងនេះ។ ដូច្នេះ សូមលោក ទូច នី នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាប១ និងលោក ម៉ន វុទ្ធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ចាត់កម្លាំងកូនចៅចុះពិនិត្យទីតាំងខាង លើនេះផងដើម្បីរក្សាសន្តិសុខ, សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ខាងលើនេះហាក់មិនមានក្តីរំពឹងចំពោះអាជ្ញាធរមាន សមត្ថកិច្ចនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យថានឹងបង្ក្រាបទីតាំងនេះឡើយ។

សូមរំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុស ច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើក លែង។ សម្រាប់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យហាក់ដូចជាមិនយកចិត្តទុកដាក់ចំពោះបទបញ្ជានេះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
254 នាក់
ម្សិលមិញ :
532 នាក់
សប្តាហ៍នេះ :
2482 នាក់
ខែនេះ :
14014 នាក់
3 ខែនេះ :
38306 នាក់
សរុប :
828071 នាក់