(ភ្នំពេញ)៖ នៅឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅប្រមូលចំណូលពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬប្រមាណជាង ៧០លានដុល្លារអាមេរិក ខណៈឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានពីវិស័យនេះ ប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើង៨៥% បើធៀបនឹងឆ្នាំ២០២៣។យោងតាមសារាចរ ស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានកំណត់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា គ្រោងប្រមូលចំណូលពន្ធពីល្បែងកាស៊ីណូ ល្បែងផ្សងសំណាង និងអាជ្ញាបណ្ណចំនួន ២៨៦ប៊ីលានរៀល ឬប្រមាណជាង ៧០លានដុល្លារអាមេរិក ថយចុះ១.៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។លោក រស់ ភីរុណ អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នឹងខិតខំប្រឹងប្រែង ឱ្យអស់លទ្ធភាពក្នុងការប្រមូលចំណូល ពីវិស័យល្បែងពាណិជ្ជកម្ម និងរំពឹងទុកថានឹងសម្រេចបានតាមផែនការនៃច្បាប់ថវិកា សម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ដែលបានដាក់ចេញ។យ៉ាងនេះក្តី លោកបន្ថែមថា «លទ្ធផលនៃការប្រមូលចំណូលជាក់ស្ដែង នៅចុងឆ្នាំ២០២៥ មានស្ថានភាពយ៉ាងណានោះ យើងមានការលំបាកក្នុងការប៉ាន់ស្មាន ដោយសារនៅសល់រយៈពេលវែងទៀត ហើយវាអាស្រ័យលើកត្តាច្រើនយ៉ាង រួមមាន៖ ស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសាកល ស្ថានភាពនៃវិស័យទេសចរណ៍ នៅក្នុងកត្តាផ្សេងៗទៀតជាច្រើន»។ដោយឡែកពាក់ព័ន្ធនឹងការប្រមូលចំណូល ពីវិស័យល្បែងក្នុងឆ្នាំ២០២៤ លោកបាន វាយតម្លៃបានថា ស្ថានភាពនៃការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្ម មានលក្ខណៈល្អប្រសើរ ដោយទទួលបានចំណូលប្រមាណជាង ២៥៤ ប៊ីលានរៀល ឬប្រមាណជាង ៦០លានដុល្លារអាមេរិក កើនឡើងចំនួន៨៥% ធៀបនឹងឆ្នាំ២០២៣។បើតាមអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២៤ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្តល់អាជ្ញាបណ្ណជូនដល់កាស៊ីណូចំនួន១៩៥ ។ គិតមកដល់បច្ចុប្បន្ននេះ អាជ្ញាបណ្ណទាំងនោះត្រូវបានដកហូតចំនួន ១, ព្យួរចំនួន ១ និងផុតសុពលភាពចំនួន១៥។ចំណែកឯល្បែងផ្សេងសំណាង គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាបណ្ណសរុបចំនួន២១ ក្រុមហ៊ុន ក្នុងនោះដកហូតចំនួន១ ក្រុមហ៊ុន និងព្យួរចំនួន ៣។ ចំណែក សាខាល្បែងផ្សងសំណាងចំនួន៤៥ សាខា ក្នុងនោះព្យួរចំនួន ១៣ សាខា និងលិខិតអនុញ្ញាតបុស្តិ៍សេវាល្បែងផ្សងសំណាងចំនួន ៩០ ក្នុងនោះផុតសុពលភាពទាំងអស់ ៕cafj.net+voj
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា