ស្វាយរៀង ÷ ប្រភពស្និទ្ធនឹងលោក ឆេង សា វិន ប្រធានការិយាល័យគយច្រកទ្វារភាគីព្រំដែនដូង ស្រុករមាសហែក បានឲ្យដឹងថា ការដែលលោក ឆេង សាវិន មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ គឺអាងមានលោក មេគយធំៗ នៅខេត្តស្វាយរៀង ជាខ្នងបង្អែកដ៏រឹងមាំ។ប្រសិនបើគ្មាន មេគយនៅនាយកដ្ឋាន រដ្ឋករកម្ពុជា ជាបង្អែកទេនោះ គឺលោក ឆេង សា វិន មេគយច្រកដូងមិនហ៊ានបើកដៃឲ្យឈ្មួញអាជីវករនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្ច្បាប បានយ៉ាងរលូន។ហេតុនេះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគួរពិនិត្យឡើងវិញខ្លះផង ព្រោះអំពើពុករលួយ របស់លោក ឆេង សា វិន មេគយច្រកដូងត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ។មេឈ្មួញធំៗ និងអាជីវករ ដែលនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារតំបន់ព្រំដែនដូង បាន ត្អូញត្អែរថា ពួកគាត់រកសុីសព្វថ្ងៃ នៅសល់កម្រៃតិចតួចណាស់ ព្រោះត្រូវលោក ឆេង សា វិន មេគយប្រចាំច្រកនេះគាបយកលុយលើតុក្រោមតុ ដោយសេរី។ប្រភពបានបន្តទៀតថា គ្មានឈ្មួញ ឬអាជីវករណាហ៊ានតវ៉ាជាមួយ លោក ឆេង សាវិន នោះទេ ព្រោះលោក ឆេង សា វិន តែងតែប្រើឈ្មោះ មេគយ ធំៗ នៅអគ្គនាយកដ្ឋាន រដ្ឋករគយកម្ពុជា ដើម្បីបិទបាំងទង្វើរបស់ខ្លួន។បច្ចុប្បន្នឈ្មួញ និងអាជីវករ អាចធ្វើសកម្មភាពនាំចូលទំនិញពីស្រុកយួនតាមច្រកទ្វារតំបន់ព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង យ៉ាងគគ្រឹកគគ្រេង រីឯលោក ឆេង សា វិន មេគយច្រកទ្វារតំបន់ព្រំដែនដូង មិនទាន់ត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ។បេីតាមការបង្ហើប ពីមន្ត្រីនៅច្រកទ្វារភាគីព្រំដែនដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា សកម្មភាពឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ តាមច្រកទ្វារភាគីព្រំដែនដូង កើតឡើងយ៉ាងពេញបន្ទុក។លើសពីនេះទៅទៀតទង្វើរបស់ លោក ឆេង សាវិន ឃុបឃិត ជាមួយឈ្មួញវៀតណាម និងឈ្មួញខ្មែរ ដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ អាចប្រព្រឹត្តទៅយ៉ាងរលូន ដែលល្បីល្បាញខ្លាំងខាងពុករលួយផងដែរ មិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕ www.cafj.net
ព័ត៌មានគួរចាប់អារម្មណ៍
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()
វីដែអូ
ចំនួនអ្នកទស្សនា