ថ្ងៃអង្គារ៍ ទី០៤ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រេីជន សុីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ឲ្យចូលបង់លុយតាមការកំណត់ មេឈ្មួញធំៗ ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដឹកជញ្ជូនទំនិញគ្រប់ប្រភេទ បង់ពន្ធមិនគ្រប់ មិនគូរអង្គភាពប្រឆាំងអំពេីពុករលួយ មេីលរំលង
Wed,05 February 2025 (Time 01:00 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 272នាក់)

​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​ អំពេីពុករលួយ។​

​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​

​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​

​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា ឃុំ​កំពង់​សឹង្ហ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បាន​បញ្ជាក់​ឲ្យដឹងថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ បង់ពន្ធ​នាំចូល​គ្រប់​ចំនួន ក៏​ចៀស​មិន​ផុត ពី​បង់លុយ​ក្រោម​តុ លេីតុ តាម​ការកំណត់​របស់ លោក មួង ដា​រ៉ា ផងដែរ​។​

​មេ​ឈ្មួញ​តូចធំ ដែល​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​ខេត្ត​ព្រៃវែង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចូល​ទៅ​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំណូល​ដ៏​ធំ របស់លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ខាង​ពុករលួយ យ៉ាង​ពេញទំហឹង​។

​ហេតុនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ ព្រោះ​អំពើពុករលួយ​របស់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង និង​មន្ត្រីក្រោមឱវាទ សម្ងំ​ស្ងាត់ឈឹង ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន ដាក់​លុយ​ក្នុង​ហោប៉ៅ មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​?៕www.cafj.com

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្រ្តី ខេត្ត កណ្តាល សរសើរដល់មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង មេគយចល័ត ចាប់ដៃគ្នាបានល្អក្នុងការស្ពិនភ្នែក ឯកឧត្តមបណ្ឌិត គុណ ញឹម តាមរបៀបជិះសេះលែងដៃហើយទាន? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកកែវ ផាន មេគយប្រចាំច្រកទ្វារព្រំដែនភ្នំដិន កំពុងល្បីរឿងដាក់មន្រ្តីគយនិងជនសុីវិលប្រមូលលុយតាមផ្លូវ ផ្ទុយនីតិវិធីប្រមូលពន្ធគយ ច្របាច់កអ្នករកសុីម៉ាគែរ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក កែវ ផាន មេគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកដើរប្រមូលលុយពីក្រុមឈ្មួញ​តូច ធំ ដឹក​ជញ្ជូនទំនិញ​គេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងគំហ៊ុក.! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
550 នាក់
សប្តាហ៍នេះ :
3328 នាក់
ខែនេះ :
14439 នាក់
3 ខែនេះ :
33163 នាក់
សរុប :
712329 នាក់