ខេត្តកំពុងឆ្នាំង បទល្មើសនេសាទ បទល្មើសជលផល គឺជាបទល្មើសដែលសមត្ថកិច្ចអនុវត្តច្បាប់ដែលមានស្ថានទម្រង់ទោស ទៅតាមបទល្មើសជាក់ស្ដែងនីមួយៗ។ មិនតែប៉ុណ្ណោះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានសិទ្ធិសហការ និងធ្វើសកម្មភាពពង្រឹង ការអនុវត្តច្បាប់ចំពោះរាល់បទល្មើសជលផល ដែលកើតមាននៅក្នុងតំបន់ការពារធនធានធម្មជាតិផងដែរ។ ដោយឡែកថ្មីៗនេះ ប្រភពបានអោយដឹងថា មេឈ្មួញប្រមូលទិញត្រី ពីការកៀរសម្រាស របស់ឈ្មោះ សុខ សំបូរ ដែលត្រូវបានគេស្គាល់ថា ជាជនជាតិវៀតណាម រស់នៅភូមិទី៧ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពហ៊ុព័ទ្ធសម្រាស ចាប់ត្រីយ៉ាងរលូន ដោយមិនក្រែងរអារនិងច្បាប់ ពោលសង្ស័យថាមានភ្លើងខៀវ ហើយទើបបុគ្គលរូបនេះ តម្លើងធ្មង់បែបនេះ។ បើតាមប្រភពព័ត៌មានបានអោយដឹងថា: ឈ្មួញរូបនេះបានអះអាងថា: ករណីហ៊ុព័ទ្ធសម្រាស់នេះ គឺមានការអនុញ្ញាតពីបងៗកងយុទ្ធពលខេមរភូមិន្ទ ជាអ្នកឱ្យធ្វើផងដែរ។ ប្រជាពលរដ្ឋបានដាក់ការសង្ស័យ និងឆ្ងល់ថាតើការធ្វើសកម្មភាពហ៊ុព័ទ្ធសម្រាសនេះ មានកិច្ចសន្យាឱ្យធ្វើមានទំហំប៉ុន្មានម៉ែត្រ បណ្តោយ ទទឹង កំពស់ ប៉ុន្មានដែរទើបឈ្មួញរូបនេះបានដៃខ្លាំងម្ល៉េះ និងហ៊ានដោយមិនញញើតច្បាប់ដែលមានចែងបន្តិចសោះចឹង?។ ប្រភពព័ត៌មានបន្តអោយដឹងដែរថា: ចំពោះសម្រាស់ នៅក្នុងទឹកដីស្រុកជល់គីរី ស្ថិតក្នុងភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង សម្រាស់ភាគច្រើន មានការហ៊ុព័ទ្ធចាប់ត្រីរហូតដល់ទៅមួយអាទិត្យ ទើបបានរើសម្រាស់នោះរួច រាល់។ ប្រភពព័ត៌មានបង្ហើបទៀតថា: បើតាមការសាកសួរនាំមេឈ្មួញទិញត្រីចំនួនពីរនាក់ដែលជាជនជាតិវៀតណាម បានឆ្លើយថា: ចំពោះសកម្មភាពខាងលើនេះ ទាហានជាអ្នកអនុញ្ញាតឲ្យគាត់ជាធ្វើ ។ ប្រជាពលរដ្ឋ និងមហាជនមួយចំនួនរង់ចាំមើល ទៅលើឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងទ័ពជើងគោក មានវិធានការ ក៏ដូចជាចំណាត់ការ និងបទបញ្ជា និងជួយអន្តរាគមន៍ដើម្បីឲ្យត្រីពូជនៅសេសសល់ខ្លះសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា