ភ្នំពេញ៖ តាមប្រភពសេចក្តីរាយការណ៍ពីមន្ត្រីសាលារាជធានីភ្នំពេញបានបង្ហើបអោយដឹងថា លោក អ៊ុក សុផល រងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយខ្លាំងជាងអតីតលោក ប៊ុន សេរី ទ្វេដង?ជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ?ចាប់តាំងពីលោក អ៊ុក សុផល បានចូលមកកាន់ ដំណែងជា នាយកទីចាត់ការ ហិរញ្ញវត្ថុនៃសាលារាជធានីភ្នំពេញមក អស់ រយ: ពេលជាច្រើនឆ្នាំមកហើយធ្វើឲ្យមន្ត្រីរាជការក្រោមឱវាទនៅសាលារាជធានីភ្នំពេញ មិនពេញចិត្តទាល់តែសោះ ព្រោះលោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុនៃ សាលារាជធានីភ្នំពេញប្រើតួនាទីអំណាចបក្ខពួកនិយមតែងតែបង្កព្យុះភ្លៀងពេញរាជធានីភ្នំពេញ។ប្រភពដដែលបានបន្តអោយដឹងថាសាលារាជធានីភ្នំពេញកាលពីជំនាន់អតីត លោក ប៊ុន សេរី ធ្វើជានាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញគឺមិនសូវប្រឹងបូមដូច លោក អ៊ុក សុផល បច្ចុប្បន្ននេះទេ? ដូចជាករណីដេញថ្លៃ គំរោង អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ ផ្លូវ លូ សួនច្បារ ភ្លើងបំភ្លឺ សាធារណះ ជាពិសេស គឺការកៀបសង្កត់ ចំពោះអាជីវករ ក្រុមហ៊ុន ស្ថាប័នឯកជនផ្សេងៗ នោះគឺជា ជំនាញ របស់លោក អ៊ុក សុផល នេះតែម្ដង ជំនាញនេះមានតាំងពីយូរណាស់មកហើយចំណែកឯការ រៀបចំគំរោង ដោះដូរបង្គោល ភ្លើង អំពូលភ្លើង រនាំងពុះចែក ទ្រូងផ្លូវគឺពូកែ ផុតលេខ ព្រោះគំរោងមួយនេះ គឺ ឆ្ងាញ់ៗ ។ប្រពភពីបានបន្ថែមអោយដឹងទៀតថា រាល់គំរោងទាំងអស់ ដែល មន្ទីរ ទទួល បានការអនុញ្ញាត ពីសាលា រាជធានី ភ្នំពេញដើម្បី យកមកអនុវត្តពេលបើកលុយគឺត្រូវចំណាយ ថ្លៃទឹកតែយ៉ាង តិចបំផុតពី ១០ ទៅ១៥%? សម្រាប់ លោក អ៊ុក សុផល បើមិនអញ្ជឹងទេ ពេលចូលទៅ សុំ បើកលុយម្ដងៗ ពីលោក អ៊ុក សុផល មិនព្រមបើកទ្វារ បន្ទប់អោយ ចូលនោះឡើយ ហើយបើចូលជួបហើយគាត់ឆ្លើយថា រវល់មេហៅទៅជួបរួច ក៏ចេញទៅបាត់ ធ្វើ អោយកកស្ទះ ការងារគេរាប់ខែ ពិសេសកម្មករ ដែលគ្នាមានជីវភាពខ្សត់ខ្សោយនោះ។បើតាមប្រភពខ្សឹបខ្សៀវបានបង្ហើបអោយទៀតដឹងថា ពាក់ព័ន្ធ នឹងគំរោង ចំណាយ មួយចំនួនសម្រាប់ការ សាងសង់ ផ្លូវ លូ បង្គោលភ្លើង អំពូល ភ្លើងស្មៅ ផ្កា និយាយអោយចំគឺ គ្រឿង លំអរទីក្រុង ដែលលោក អ៊ុក សុផល រួមជា មួយលោក ប្រធានមន្ទីរ សាធារណះការ រាជធានីភ្នំពេញ នឹងក្រុមហ៊ុន ដែលទទួល ម៉ៅការ ធ្វើជាអ្នករៀបចំគំរោងក្នុងការ ដាក់តម្លៃសម្រាប់ ចំណាយដើម្បី បាន ការឯកភាព ពីប្រមុខរាជរដ្ឋាភិ បាល។ជុំវិញព័ត៌មានខាងលើសូមឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិតសុភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់មន្រ្តីក្រោមឱវាទចុះសេុីបអង្កេតអោយសុីជម្រៅ លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញផង មហាជនរង់ចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញមានចំណាត់ការបែបណាជាមួយ លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញ?៕សូមរងចាំអានភាគទី២បន្ត
ព័ត៌មានគួរចាប់អារម្មណ៍
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()
វីដែអូ
ចំនួនអ្នកទស្សនា