ថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ហេង សិទ្ធី អតីតអ្នកឧកញ៉ាដែលត្រូវបានបញ្ជូនពីប្រទេសរុស្ស៉ី មកដល់កម្ពុជា ហើយនឹងបន្តនីតិវិធី
Sun,25 May 2025 (Time 11:56 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 654នាក់)

(ភ្នំពេញ)៖ ហេង សិទ្ធិ អតីតអ្នកឧកញ៉ាដែលត្រូវបានចាប់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ហើយនឹងបន្តនីតិវិធី។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់បណ្តាញព័ត៌មាន ។
បើតាម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ហេង សិទ្ធិអតីតឧកញ៉ា នឹងត្រូវបានបញ្ជូនមកកម្ពុជា ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោយបុគ្គល ហេង សិទ្ធិ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងខែ វិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា ៣៧៤ នៃក្រមព្រហ្មទណ្ឌ។
លោកបានបន្ថែមថា តាមសំណើរបស់ INTERPOL កម្ពុជា អគ្គលេខាធិការដ្ឋាននគរបាលអន្តរជាតិបានចេញនិវេទន៍ក្រហម ជូនដំណឹងដល់បណ្តាប្រទេសជាសមាជិកដើម្បីផ្តល់កិច្ចសហការស្វែងរកនិងឃាត់ខ្លួនបុគ្គល ហេង សិទ្ធី អតីតឧកញ៉ា ប្រគល់ជូនអាជ្ញាធរកម្ពុជាដើម្បីនឹងបន្តនីតិវិធី។ ផ្អែកលើនិវេទន៍ក្រហមរបស់កម្ពុជា INTERPOL ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី បានឃាត់ខ្លួនបុគ្គល ហេង សិទ្ធិ នៅថ្ងៃ១៣ មករា ២០២៥ ប្រហែលម៉ោង១៩:០០នាទី ម៉ោងនៅកម្ពុជានៅចំណុចស្ថានីយ៍រថភ្លើង នៃទី ក្រុង St. Petersburg ក្នុងគោលបំណងធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ អនុលោមតាមច្បាប់ប្រទេសរុស្ស៊ី និងច្បាប់ស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្រសួងមហាផ្ទៃដែលមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានជូនព័ត៌មានទៅក្រសួង យុត្តិធម៌ ដែលមានសមត្ថកិច្ចជាអាជ្ញាធរកណ្តាល និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ រួមទាំងស្ថានទូត រុស្ស៊ីប្រចាំកម្ពុជា ដើម្បីបំពេញបែបបទស្នើសុំធ្វើបត្យាប័នបុគ្គលត្រូវចោទ ហេង សិទ្ធី យកមកជំនុំជម្រះទោសតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ពេលនេះ បុគ្គល ហេង សិទ្ធី កំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការដើម្បីនឹងមានចំណាត់ការបន្តនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
106 នាក់
ម្សិលមិញ :
198 នាក់
សប្តាហ៍នេះ :
2424 នាក់
ខែនេះ :
12862 នាក់
3 ខែនេះ :
36822 នាក់
សរុប :
832236 នាក់