ប្រភពពីខេត្តតាកែវអោយដឹងនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៥ថា៖មេគយមួយរូបឈ្មោះ(ឆាយ)កំពុងចាក់ដីលប់បឹង យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយសម្រេចបានដោយរលូន នៅចំណុច«ប្រឡាយកំពង់ទូក» ស្ថិតក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ប្រភពដដែលបញ្ជាក់ថា៖លោកឆាយ មេគយកំពុងដឹកដីចាក់លប់លើដីស្រែប្រាំង ក្នុងផ្ទៃបឹងធម្មជាតិ បានសម្រេចជិតពេញទាំងស្រុង ហើយ និងកំពុងតែធ្វើរបងសុីម៉ង់ត៍ហ៊ុំពទ្ធ័ដីនោះជាប្លង់ៗចំនួន៣ប្លង់ ។ការដ្ឋាខនេះកំពុងសកម្ម សម្រុកដឹកដីចាក់ថែមទៀតអោយពេញ១០០%។មហាជន ដែលទៅដល់ប្រឡាយកំពុងទូក និយាយថា៖មនុស្សសម័យនេះលោភលន់អីម៉្លេះ?លោភមិនឆ្អែតឆ្អន់ ប្រហែលគេគឹតថាងាប់ស្ពាយយកទីផងបានហើយមើលទៅ!ឯសមត្ថកិច្ចខេត្តតាកែវវិញ មានទាំងបរិស្ថាន កសិកម្ម ជលផល រដ្ឋបាលក្រុង រដ្ឋបាលខេត្ត ដែលជាស្ថាប័ន ត្រួតពិនិត្យការអនុវត្តច្បាប់ ហេតុអ្វី មើលមិនឃើញថា លោកមេគយស្តេចលុយឈ្មោះឆាយរំលោភយកដឺក្នុងបឹងធ្វើកម្មសិទ្ធិសោះអញ្ចឹង តើច្បាប់យឺតដូចកៅស៊ូកង ធូរលុងដូចរន្ធច្រមុះ លូកមេដៃក៏ចូល លូកកូនដៃក៏ចូលដែរ មានលុយ អាចយកដីបឹងធម្មជាតិបាន?។ប្រភពមួយបានអោយដឹងថា ដីបឹងត្រង់ចំណុចប្រឡាយកំពង់ទូកនេះ មិនទាន់បានផ្តល់កម្មសិទ្ធិដល់បុគ្គលឬគ្រសារណាមួយទេនីជាដីភោគៈ ហើយកន្លងមកមិនដែលលឺថា រដ្ឋបាលក្រុងដូនកែវឬរដ្ឋបាលខេត្ត ធ្វើអនុប្បយោគ ទៅជាកម្មសិទ្ធិរបស់សាលាក្រុងដូនកែវ ហើយបានផ្ទែដីសូម្បីតែ១ហិកតាអោយទៅជាកម្មសិទ្ធិបុគ្គលណាម្នាកដែរ ប៉ុន្តែបែរជាត្រូវលោកឆាយ កំពុងរំលោភដីបឹងនៅចំណុចប្រឡាយកំពង់ទូក ក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលច្បាប់ហាមឃាត់បានយ៉ាងរំភើយ។ប្រភពបន្តថា៖ពួកគេកំពុង ស្រាវជ្រាវរកម្ចាស់ស្រែប្រាំងដែលអាស្រ័យផល(ដីភោគៈ)ដើម្បីអោយដឹងថា តើមានការឃុបឃឹតជាប្រពន្ធ័របៀបណា ក្នុងរំលោភចាក់ដីលប់យកបឹងធ្វើកម្មសិទ្ធិលោក ញ៉ែម អោក មេភូមិស្នោ មិនអាចទាក់ទងបានទេ ប៉ុន្តែលោកអោកធ្លាប់ប្រាប់កាសែតក្នុងស្រុកមួយដឹងថា ដីនោះជាដីបឹងធម្មជាតិ ប្រជាជនបានត្រឹមតែអាស្រ័យផលធ្វើស្រែប្រាំង គាត់គ្មានសិទ្ធិសុំកម្មសិទ្ធិទេ ហើយចំណុចនោះក៏មិនទាន់ជាកម្មសិទ្ធិនរណាម្នាក់ដែរ ហើយខ្ញុំក៏មិនទាន់បានដឹងរឿងនេះឡើយ។ការលើកឡើងបែបរបស់មេភូមិ បានន័យថា មេគយឈ្មោះឆាយ សង្ស័យគប់គឹតតែជាមួយខាងលើៗ មើលស្រាលមេភូមិ ហើយក៏មានន័យថា ការរំលោភយកដីបឹងធ្វើកម្មសិទ្ធិមួយនេះ គឺធ្វើដោយកំរោលបួនជ្រុង មិនបាច់ឆ្លងកាត់អោយមេភូមិដឹងរឿងទេ។សមត្ថកិច្ចពាក់ពន្ធ័ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ គួរតែចាត់វិធានការណ៍តាមច្បាប់ចំពោះលោកឆាយ លើករណីរំលោភយកដីបឹងធម្មជាតិនេះជាបន្ទាន់កុំចាំអង្ករក្លាយជាបាយ ធ្វើរបងហ៊ុំយកជិតរួចរាល់ហើយ។បើពុំដូច្នេះ ការរំលោភបឹងធម្មជាតិ ដោយរំលោភច្បាប់នឹងក្លាយជារឿងប្រពៃណី សម្រាប់ជនទូទៅរីករាលដាលមិនខាន ៕សូមអានភាគទី២បន្ត
ព័ត៌មានគួរចាប់អារម្មណ៍
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()
វីដែអូ
ចំនួនអ្នកទស្សនា