ថ្ងៃអាទិត្យ ទី១៩ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ម៉ឹង ដាវីន មេ​ការិយាល័យគយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង ពង្រាយមន្ត្រីគយ និងប្រើជនសុីវិល អង្គុយចាំរាប់ក្បាលឡាន ឈ្មួញតូច ធំ ដឹកជញ្ជួនតំឡូងមី ទៅប្រទេសវៀតណាម និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរអោយបង់លុយតាមការកំណត់!
Sun,22 June 2025 (Time 01:24 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 259នាក់)

ប្រភព​ពីអាជីវករនិងឈ្មួញឲ្យដឹងថា លោក មុឹង ដាវីន ឡើងកាន់តំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ការកំណែ ទម្រង់ដើម្បីប្រមូលចំណូលចូលហោប៉ៅច្រើនជាងចូលហិបរដ្ឋបានចាប់ផ្ដើមក្នុងនោះមានទាំងការប្រើជនស៊ីវិលដើម្បីរកប្រាក់និង ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅ​អគ្គនាយក​គយ​និងរដ្ឋាករកម្ពុជា គំរាម កំហែងអ្នករកស៊ីដឹក ទំនិញមក​បិទបាំង​ភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយរបស់​ខ្លួន​។​ ក្រុមអ្នករកស៊ីមិនហ៊ានរឹងទទឹងចំពោះគយច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនោះទេ ពីព្រោះបើហ៊ានតែរឹងទទឹងមុខជាត្រូវ គយចាប់ផាកពិន័យបង់គុណជា ច្រើនដងមិនខាន។ ដូច្នេះមាន តែបង់លុយជូនក្រុមគយ នៅត្រពាំងផ្លុងទៅតាមអ្វីដែលពួកគេទាមទារតែប៉ុណ្ណោះ។

ទំនិញភាគច្រើនដែលឆ្លងដែនពីប្រទេសវៀតណាម ចូលកម្ពុជា គឺមានប្រភពមកពីប្រទេសចិន ក្រុមអ្នករកស៊ីនាំ​ទំនិញ​ពី​ប្រទេស​ចិន ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ថ្លុង ទាំងយប់ ទាំងថ្ងៃ យ៉ាង​គគ្រឹកគគ្រេងមាន​ទំនិញ​បង្កប់និង​ទំនិញ​ខុសច្បាប់ ជាច្រើន​ប្រភេទ ដែល​សម្រុកចូល​តាម​ច្រក​នេះ ដោយ​គ្មាន​ការត្រួតពិនិត្យ​អ្វី​ឡើយ គឺ​គេ​ឃើញ​តែ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​មន្ត្រី​គយ និង​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជា​កំណត់​ពី​មេ​ការិយាល័យ​គយ​ ជា​ការ​ស្រេច​តែម្តង​។​ ក្រុមអ្នករកស៊ីទទួលស្គាល់ថា បើទំនិញរបស់ពួកខ្លួនបង់ពន្ធ ១០០% នោះពិតជាលំបាកខ្លាំង ប៉ុន្តែក៏មានការសម្របសម្រួលពីមន្ត្រីគយដោយបង់តែពាក់ កណ្ដាល ហើយមួយចំណែកក៏ត្រូវជូនសាគុន ដល់ពួកគយទាំងនោះផងដែរ។ មេគយ​ត្រពាំង​ផ្លុង លោក មុឹង ដាវីន ឡើងកាន់តំណែងថ្មី កំពុង​ខំប្រឹង​ប្រមូល​លុយគ្រប់រូបភាព ហ៊ានធ្វើអ្វីៗតាមតែអំពើ​ចិត្ត ដោយ​មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញ​គ្រប់ប្រភេទចូល​ពី​ប្រទេសចិន ឆ្លងកាត់ប្រទេសវៀតណាមតាម​ច្រក​មួយនេះទាំង​យប់​ទាំង​ថ្ងៃ បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់ពន្ធ​គយ​តាមរបៀប​ម៉ៅការ​ប៉ុណ្ណោះ។​​

ពន្ធ​ម៉ៅការ​នេះ​គឺថា ស្ទើរ​មិន​បាន​ពី​៤៥​ភាគរយ ទៅ​៥០​ភាគរយ​នោះទេ ថែម​ទាំង​បើកដៃ​ឲ្យ​ឈ្មួញ​ទាំងនោះ​នាំចូល​ទំនិញ​គេច​ពន្ធ, ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ហូរ​ចូល​ពី​ប្រទេសវៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កាន់តែ​ច្រើនឡើងៗ​។​​ការប្រព្រឹត្ត​របៀបអំពើ​ពុករលួយរបស់លោក មុឹង ដាវីន ព្រោះមាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ដែល​ចាំ​ការពារ និង​ជួយ​បិទបាំង​នៅ​អគ្គនាយក​គយ​និងរដ្ឋាករកម្ពុជា ទៀត​ផង​ ទើប​បុគ្គល​នេះ ហ៊ាន​ប្រព្រឹត្ត​របៀបពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

ប្រភពពីសមត្ថកិច្ចនៅច្រកព្រំដែនត្រពាំងផ្លុង ខ្សិបបង្ហើបឲ្យដឹងថា លោក ម៉ឹង ដាវីន ​បាន​ឲ្យ​មន្ត្រី​គយនិង​ភ្នាក់ងារ​គយ​រួមនិងជនស៊ីវិល ដើរគាបសង្កត់​ជម្រិត​កោសរូស​ទារ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក បង្កើន​ការ​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​ពី​អាជីវករ​ដែល​រក​ស៊ីដឹកទំនិញ និង​ប្រជាពលរដ្ឋ​នាំ​ទំនិញ​ចេញ ចូល​ឆ្លងកាត់​តាម​ច្រក​មួយនេះ​ទៅ​តាម​ការបង្គាប់បញ្ជាឲ្យ​បង់​ប្រាក់តាម​ការកំណត់មិនអាចរំលងបានហើយការដែលបង់ប្រាក់​ទាំងនោះ ភាគច្រើនគឺ​បង់​ដោយ​គ្មាន​វិក្ក័​យ​បត្រពន្ធ​គយ​នោះទេ?។ហេតុនេះហើយសូមលោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាកកម្ពុជា មេត្តាពិនិត្យឡើងវិញខ្លះផង។ជាពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយនូវតាមដងផ្លូវ គួរចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់មេគយនិងមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងបន្ទាន់ផងទាន។។៕សូមអានភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ (ktk168)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្តបាត់ដំបង បើកពិធីសម្ភោធយុទ្ធនាការ ក្រោមក្របខណ្ឌគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យសុខភាពខេត្ត(PWSSP)! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សិក្ខាកាមអ្នកសារព័ត៌មាន ២០រូបក្នុងខេត្តកំពង់ធំ ចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកផលិតព័ត៌មានពិស្ដារ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធានរដ្ឋសភា៖ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ គ.ល.កប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះបុគ្គលិកពិសេសកាស៊ីណូ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
281 នាក់
ម្សិលមិញ :
301 នាក់
សប្តាហ៍នេះ :
2293 នាក់
ខែនេះ :
10348 នាក់
3 ខែនេះ :
28530 នាក់
សរុប :
703021 នាក់