ថ្ងៃអង្គារ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក លី ស្រេង ប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ដឹកនាំសហការី និងមន្ត្រីឧទ្យានុរក្សចុះសួរសុខទុក្ខ
Wed,17 September 2025 (Time 07:10 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 360នាក់)

ខេត្តកំពង់ធំ: ថ្មីៗនេះដោយឃើញពីស្ថានភាពក៏ដូចជា អាជីវភាពខ្វះខាតជាចាំបាច់ និងទុក្ខធុរៈរបស់លោក លី ឪគ្រី មន្ត្រីឧទ្យានុរក្សខេត្តកំពង់ធំ និងជាប្រធានថ្នាក់ការប្រចាំច្រកតោលស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំ លោក លី ស្រេង ប្រធានការិយាល័យនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ រួមនឹងសហការី ព្រមទាំងមន្ត្រីឧទ្យានរក្សប្រចាំនៃស្នាក់ការនីមួយៗនៃដែនជំរកសត្វព្រៃព្រៃឡង់ខេត្តកំពង់ធំបានដឹកនាំកម្លាំងអញ្ជើញចុះសាកសួរសុខទុក្ខដល់មន្ត្រីឧទ្យានុរក្សមួយរូប ដែលបានជួបឧបទ្ទវហេតុក្នុងការបំពេញការងារ។
   ក្នុងនោះដែរ លោក លី ស្រេង បានអញ្ជើញចុះសាកសួរសុខទុក្ខដោយផ្ទាល់ និងបានសំដែងនូវភារវកិច្ច និងទឹកចិត្តបិតិសោមនស្សក្រៃលែងដល់លោក លី ឪគ្រី ដែលបានជួបឧបទ្ទវហេតុកន្លងទៅថ្មីនេះ ក្នុងការបំពេញការងារ និងធ្វើការកោតសរសើរចំពោះ ទឹកចិត្ត ដល់មុះមុត ក្លាហានរបស់មន្ត្រីរបស់លោក និងការជំរុញលើកទឹកចិត្តដល់ លោក លីឪគ្រី ឲ្យខិតខំបន្តការថែរក្សាសុខភាពឲ្យបានត្រឹមត្រូវ និងទៅតាមវិជ្ជបញ្ជារបស់ លោកគ្រូ អ្នកគ្រូពេទ្យ និងលេបថ្នាំឲ្យបានទៀងទាត់ និងជាពិសេសត្រូវព្យាយាមថែរក្សាសុខភាព និងបានឆាប់ជាសះស្បើយ ដើម្បីឆាប់បានបន្ត ភារកិច្ច កាតព្វកិច្ច ការងាររបស់ខ្លួនវិញផងដែរ។
   ដោយឡែក លោក លី ឪគ្រី រួមនិងក្រុមគ្រួសារ ក៍បានសម្តែងនូវបីតិសោមនស្សក្រៃលែងផងដែរ ចំពោះលោក លី ស្រេង រួមនិងសហការី ព្រមទាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការនីមួយៗដែលបានចំណាយពេលវេលា ចុះមកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន ដោយផ្ទាល់ ព្រមទាំងលះបង់ទាំងកម្លាំងកាយ ចិត្ត ហើយលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ធំធេងមួយនេះផងដែរ ដែលបានជួយឧបត្ថម្ភ គាំទ្រ និងថវិកាមួយចំនួនផងដែរ ដល់រូបលោកកន្លងមកនេះ មិនតែប៉ុណ្ណោះសោត ដូចដំណាលមួយលើកឡើងថា(ជួយគ្នាក្នុងគ្រាអាសន្នអន់ក្រ) រមែងជួបប្រទះ និងផលបុណ្យ ទេវតាតាមជួយថែរក្សា។
   សូមបញ្ជាក់បន្ថែមថា ក្នុងជំនួបសាកសួរសុខទុក្ខនេះ លោក លី ស្រេង រួមនិងសហការី ព្រមទាំងមន្ត្រីឧទ្យានុរក្សប្រចាំនៃស្នាក់ការ ដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តកំពង់ធំក៏បាននាំយកនូវគ្រឿងភេសជ្ជៈ និងថវិការមួយចំនួនសម្រាប់ចូលរួមរំលែកដល់ជីវភាព របស់លោក លី ឪគ្រី ក្នុងតម្រូវការមួយចំនួនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
367 នាក់
សប្តាហ៍នេះ :
3591 នាក់
ខែនេះ :
16699 នាក់
3 ខែនេះ :
39898 នាក់
សរុប :
867183 នាក់