(ភ្នំពេញ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) និងជាប្រធានក្រុមការងារទទួលបន្ទុកប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណ:កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នាព្រឹកថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានរៀបចំ “ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់សមត្ថភាពជូនសិក្ខាសរុបចំនួន ៧៩រូបកាមដែលបានជាប់តេស្តក្នុងកម្មវិធីបណ្តុះបណ្តាលស្តី ពីការអនុវត្តកាតព្វកិច្ចជាក់ស្តែងរបស់បុគ្គលរាយការណ៍ក្រោមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញ ប្បទានភេរវកម្ម (AML/CFT) និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (CPF)”ដោយមានការចូលរួមពីសិក្ខាកាម ដែលទទួលបានជោគជ័យក្នុងការធ្វើតេស្តសមត្ថភាពមកពីបុគ្គលរាយការណ៍ របស់បណ្តាកាសុីណូសរុបចំនួន ៧៩រូប នៅអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ។ ឯកឧត្តមឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង (គ.ល.ក. )និងជាប្រធានក្រុមការងារទទួលបន្ទុកប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ប្រចាំអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានមានប្រសាសន៏បញ្ជាក់ថា វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំទ្បើងនេះក្នុងគោលបំណងដើម្បីបង្ហាញពីការយល់ដឹងរបស់ កម្មសិទ្ធិករ និងប្រតិបត្តិករកាសុីណូ និងមន្រ្តីប្រតិបត្តិរបស់បុគ្គលរាយការណ៍ក្នុងវិសយ័ល្បែងពាណិជ្ជកម្មក្នុងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ការចូលរួមពីសិក្ខាកាម ទទួលបានជោគជ័យក្នុងការធ្វើតេស្តសមត្ថភាពមកពីបុគ្គលរាយការណ៍ របស់មន្រ្តីរាយការណ៍របស់បណ្តាកាសុីណូសរុបចំនួន ៧៩រូបត្រូវទទួលបានវិញ្ញាបនបត្របញ្ជាក់មានសមត្ថភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()
វីដែអូ
ចំនួនអ្នកទស្សនា