ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក លី គួង មេក្លោង Online Scams តុលាការ ចេញដីកាឃុំខ្លួន
Fri,16 January 2026 (Time 11:42 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 318នាក់)

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ មករា បានសម្រេចចេញដីកាឃុំខ្លួនលោក លី គួង ដែល​ជា​អ្នក​ជំនួញដ៏ធំ​មួយ​រូប​នៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scam។ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងក្រោយពីតុលាការកម្ពុជាបើកការស្រាវជ្រាវតាំងពីឆ្នាំ២០១៩មក។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លោក លី គួង ត្រូវបានតុលាការកម្ពុជាសម្រេចចោទប្រកានជាច្រើនបទល្មើសដូចជាការរកស៊ីមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និង បទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ក្រោយការចោទប្រកាន់ លោក លី គួង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា លោក លី គួង ធ្លាប់ត្រូវបានបណ្តាញ​ព័ត៌មាន ​BBC​ របស់​អង់​គ្លេស​បាន​ផ្សព្វ​ផ្សាយ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​មួយ ដោយ​លើក​ឈ្មោះ​ លោក លី គួង ជា​ម្ចាស់​ទីតាំងមួយ​កន្លែង​ឈ្មោះ ហ័ងឡឺ (Huang Le) ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស និង​បង្ខំ​មនុស្ស​ឱ្យធ្វើការ​ ដើម្បី​បោក​បញ្ឆោត​ប្រាក់​របស់​គេ។តែកាលណោះលោក លី គួង ចេញមុខ​ច្រានចោល៕ (សូមតាមដានភាគ២បន្ត)

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
250 នាក់
ម្សិលមិញ :
458 នាក់
សប្តាហ៍នេះ :
2521 នាក់
ខែនេះ :
12316 នាក់
3 ខែនេះ :
42324 នាក់
សរុប :
886787 នាក់