ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន
Thu,26 February 2026 (Time 05:42 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ខេត្តកំពង់ធំ: ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងវិស័យព័ត៌មាន ជាដំណើរការរៀបចំ និងអនុវត្តវិធានការផ្សេងៗដើម្បីការពារ បន្ថយផលប៉ះពាល់ និងធានាការបន្តប្រតិបត្តិការនៅពេលមានគ្រោះអន្តរាយធម្មជាតិ ឬបង្កើតដោយមនុស្ស ហើយវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណៈជន និងជាវិធានការដែលធ្វើ ទុកមុនគ្រោះមហន្តរាយកើតឡើង ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ផងដែរ។
ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានថ្លែងឲ្យដឹងក្នុងពិធីនោះដែលថា: ខេត្តកំពង់ធំ គឺជាខេត្តមួយដែលស្ថិតនៅភាគកណ្ដាលនៃប្រទេសកម្ពុជា ដែលមានទីតាំងខាងជើងជាប់ខេតព្រះវិហារ ខាងត្បូងជាប់ខេត្តកំពង់ឆ្នាំង និងកំពង់ស្ពឺ ខាងកើតជាប់និងខេត្តក្រចេះ និងខាងលិចជាប់ នឹងខេត្តសៀមរាប។ ហើយប្រជាជនភាគច្រើនប្រកបរបរធ្វើស្រែចំការ និងមានធនធានធម្មជាតិ មានទឹកស្ទឹងសែនហូរឆ្លងកាត់ជាប់នឹងបឹងទន្លេសាប រួមនឹងតំបន់ទេសចរណ៍បេតិកភណ្ឌ នឹងប្រាសាទសំបូរព្រៃគុបជាតំបន់បុរាណផងដែរ។
ក្នុងនោះផងដែរឯកឧត្តម អុីវ ផល្លី ប្រធានក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងព័ត៌មានបានមានប្រសាសន៍ថា: អ្នកសារព័ត៌មានផ្ដោតសំខាន់លើ ការប្រមូលព័ត៌មាន,ស្រាវជ្រាវ,សរសេរកែសម្រួល,និងផ្សព្វផ្សាយព័ត៌មានទៅកាន់សាធារណជន តាមរយៈមធ្យោបាយផ្សេងៗ តាមកាសែត ទូរទស្សន៍ និងបណ្ដាញសង្គម ហើយអ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ ក្នុងការប្រមូល និងរាយការណ៍ព័ត៌មានផ្ដល់ព័ត៌មានដល់សាធារណជន ត្រួតពិនិត្យ និងអង្កេតការការ លើកកម្ពស់សិទ្ធិ និងសេរីភាពអប់រំ និងជំរុញការយល់ដឹងសង្គមជូនដល់សាធារណៈជនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុយ សា រ៉ាវុធ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងព័ត៌មានបានមានប្រសាសន៍ថា: ក្នុងវគ្គសិក្ខាសាលានេះផងដែរ ពិតជាមានសារៈសំខាន់ណាស់ដល់អ្នកសារព័ត៌មានរដ្ឋ និងឯកជន ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ក្រោមប្រធានបទ (ស្ដីពីការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងវិស័យសារព័ត៌មាន) ហើយជាកត្តាសំខាន់ណាស់ដែរ សម្រាប់សង្គម និងការអភិវឌ្ឍប្រទេស ក៏ដូចជា ការការពារជីវិត និងសុវត្តិភាពប្រជាពលរដ្ឋ ការកាត់បន្ថយការខូចខាត ទ្រព្យសម្បត្តិ រក្សាស្ថេរភាពសេដ្ឋកិច្ច និងសង្គម និងបង្កើតការយល់ដឹង ការអប់រំ និងផ្សព្វផ្សាយអំពីគ្រោះមហន្តរាយ ធ្វើឲ្យប្រជាពលរដ្ឋដឹងពីវិធានការការពារ និងការឆ្លើយតបឱ្យបានត្រឹមត្រូវដល់សហគមន៍ផងដែរ។
ទន្ទឹមនោះដែរ លោក អែម សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ(គ.ជ.គ.ម)បានឲ្យដឹងដែរថា÷ បច្ចុប្បន្នប្រព័ន្ធប្រកាសឲ្យដឹងមុនលេខ ១២៩៤ គឺជាលេខកូដខ្លីរបស់(គ.ជ.គ.ម) ដែលទទួលបានពីក្រសួងប្រៃសណី និងទូរគមនាគមន៍ និងដោយមានកិច្ចសហការជាមួយក្រុមហ៊ុនទូរស័ព្ទដៃចំនួន 3 ប្រព័ន្ធគឺ÷ប្រព័ន្ធស្មាត(Smart) ប្រព័ន្ធ (cellcard) និងប្រព័ន្ធ (metfone) ដោយអាចចុះឈ្មោះបានដោយមិនគិតថ្លៃផងដែរ។ មិនតែប៉ុណ្ណោះវាជាប្រព័ន្ធមួយផ្ដុំទិន្នន័យ ទាន់ហេតុការណ៍ ស្ដីពីមុខសញ្ញាគ្រោះថ្នាក់ ហើយដែលបកស្រាយពីទិន្នន័យផ្កាយរណប និងព័ត៌មានប្រាប់ដំណឹងឲ្យដឹងមុនអំពីកម្ពស់ទឹក ព័ត៌មានអំពីភាពងាយរងគ្រោះ ផ្នែកសេដ្ធកិច្ច សង្គមកិច្ច ព័ត៌មានអំពីភាពប្រឈមរបស់ប្រជាជន និងទិន្នន័យបាត់បង់ ការខូចខាត ប្រមូលដោយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការតាមដាន និងវាយតម្លៃពីមុខសញ្ញាគ្រោះថ្នាក់ និងហានិភ័យគ្រោះមហន្តរាយ ផលប៉ះពាល់ ក្នុងគោលបំណងជំនួយក្នុងការសម្របសម្រួលរៀបចំផែនការ និងប្រមូលធនធាន។
លោក ពៅ ពិសិដ្ឋ អគ្គលេខាធិការរង បានជំរុញឲ្យអ្នកសារព័ត៌មានរដ្ឋ និងឯកជនត្រូវបង្កើននូវចំណេះដឹង ឲ្យកាន់តែខ្ពស់ ទាំងផ្នែកច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធគ្រោះអន្តរាយក្នុងវិស័យសារព័ត៌មានឲ្យកាន់តែមានប្រសិទ្ធិភាពដោយផ្អែកលើភារកិច្ច និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន លិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសារព័ត៌មាន ច្បាប់ក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនិងវិស័យសារព័ត៌មាន។ លោកបន្តថា÷ អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន សោតទស្សន៍ ត្រូវជៀសវាងការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬធ្វើការចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់ ការកាឡៃព័ត៌មាន តាមរូបភាពណាមួយ ដែលធ្វើឲ្យប្រាសចាក ឬកែប្រែព័ត៌មាន រូបភាព វីដេអូ និងបន្លំឯកសារផ្សេងៗនិងឈរលើបុរេវិនិច្ឆ័យឡើយ។
សូមបញ្ជាក់ដែរថា÷ កម្មវិធីសិក្ខាសាលាជូនអ្នកសារព័ត៌មានរដ្ឋ និងឯកជនស្ដីពីការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងវិស័យសារព័ត៌មាន ដែលប្រព្រឹត្តទៅព្រឹកមិញនេះត្រូវបានធ្វើឡើងនៃសាលាខេត្តកំពង់ធំ៕

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក គួច ចំរើន អភិបាលខេត្ត មើលំលងរោង ចក្រផលិត បារី ក្លែងក្លាយរបស់ចិនមួយនេះ កំពុង តែទទួលរងនូវការរិះគន់ពីសំណាក់ មហាប្រជាពលរដ្ឋ យ៉ាងខ្លាំង តែម្ដង ដោយ ស្ដុកទុកបារី រាប់សិបតោន រួច បញ្ជូន ទៅក្រៅប្រទេស ដោយគេច ពន្ធ ទៀតផង ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
583 នាក់
ម្សិលមិញ :
449 នាក់
សប្តាហ៍នេះ :
3693 នាក់
ខែនេះ :
14197 នាក់
3 ខែនេះ :
47846 នាក់
សរុប :
769367 នាក់