ថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
Fri,27 February 2026 (Time 03:20 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 6នាក់)

(ខេត្តស្វាយរៀង) ជាក់ស្តែង សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀងបានដាក់កម្លាំងស៊ីវិលឱ្យឈរជើងក្បែរ ច្រករបៀងសំយ៉ោង នៅស្រុកកំពង់រោទិ៍.និងដាក់កម្លាំងស៊ីវិលចម្ងាយជាង២០០ម៉ែត្រ ពីច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ.និងប្រើជនស៊ីវិល ឱ្យឈរជើងចម្ងាយប្រហែល៥០០ម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្រុកចន្ទ្រា.និងដាក់កញ្ចុះ ក្បែរចិញ្ចើមផ្លូវ ចម្ងាយប្រមាណជា៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក.និងប្រើជនស៊ីវិលឱ្យឈរជើង ចម្ងាយប្រមាណជា២គីឡូម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល និងតាមបណ្ដាច្រកទ្វារព្រំដែនមួយចំនួនទៀត ដើម្បីចាំរាប់ក្បាលឡាន កំណត់យកលុយយ៉ាងពេញបន្ទុក។

ជុំវិញរឿងនេះ អាជីវករអ្នកដឹកស្រូវទៅលក់ឱ្យឈ្មួញវៀតណាម តាម”ច្រកទ្វារព្រំដែនទ្វេភាគីបុសមន”ដោយប្រើរថយន្តប្រភេទ”វ៉េអង”។ បានអះអាងថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនមួយនេះ អស់សរុបចំនួន២១០.០០០៛(ម្ភៃមួយម៉ឺនរៀល)ជាកំហិត។ ពោលគឺ ក្នុងចំណោមមន្ត្រី ដែលយកលុយទាំងនោះ ក៏មានកម្លាំងស៊ីវិល របស់សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ដែលឈរជើងត្រង់ចំណុចខាងលើផងដែរ។ រីឯអ្នកដឹកសំបកទឹកសុទ្ធ ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនទ្វេភាគីបុសមន ដោយប្រើគោយន្តកែច្នៃ បានអះអាងថា ខ្លួនដឹក១ជើងៗ បង់អស់ជិត៦០ម៉ឺនរៀល។

ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខា ខេត្តស្វាយរៀង ដែលឈរជើង ចាំយកលុយ ចម្ងាយប្រមាណជា២គីឡូម៉ែត្រពីព្រំដែន ចំនួន៥ម៉ឺនរៀលជាកំហិត រួមនិងមន្ត្រីពាក់ព័ន្ធ មួយចំនួនទៀត។ អ្នកដឹកផ្លែដូង ដោយប្រើរថយន្តចំណុះ២តោនកន្លះ បានអះអាងថា ខ្លួនដឹក១ជើងៗទម្រាំចេញផុតច្រកព្រំដែនបុសមន បង់អស់ជាង៤០ម៉ឺនរៀល។ ក្នុងនោះ បង់ឱ្យគយសាខាខេត្តស្វាយរៀង ចំនួន៥ម៉ឺនរៀលជាកំហិត! ខណៈរថយន្តដឹកផ្លែដូង ចំណុះ៥តោន បង់ឱ្យគយសាខាខេត្តស្វាយរៀង ចំនួន១០ម៉ឺនរៀលក្នុង១ជើង។ អាជីវករ បញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺគ្មានក្រដាសស្នាម ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ។

ចំណែករថយន្តសាំយ៉ុង និងរថយន្តកូរ៉េ ដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា តាមច្រកបុសមន ក៏ត្រូវបង់លុយឱ្យគយសាខា ខេត្តស្វាយរៀង អស់ចាប់ពី៨ម៉ឺន ទៅ២៥ម៉ឺនរៀល ក្នុង១ជើងផងដែរ។ ដោយឡែកអ្នកដឹកគ្រឿងជ័រ ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក ដោយប្រើរ៉ឺម៉កម៉ូតូ បានបញ្ជាក់ថា ខ្លួនដឹក១ជើងៗ បង់លុយអស់ជាង៣០ម៉ឺនរៀល។ ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខា ខេត្តស្វាយរៀង ដែលឈរជើងចាំយកលុយត្រង់ចំណុចកញ្ចុះ ចម្ងាយប្រមាណ៤០០ម៉ែត្រ ពីច្រកព្រំដែន ចំនួន៤ម៉ឺនរៀលជាកំហិត និងបង់ឱ្យមន្ត្រីពាក់ព័ន្ធជាបន្តបន្ទាប់។

ចំពោះរថយន្តកូរ៉េ ចំណុះ១តោន ដែលដឹកក្ដារបន្ទះ ពីវៀតណាមតាមច្រកតំបន់ដូង ក៏បានអះអាងដែរថា ខ្លួនដឹក១ជើងៗ បង់អស់ជាង៤០ម៉ឺនរៀលក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខា ខេត្តស្វាយរៀង ចំនួន១០ម៉ឺនរៀល។ ជាមួយគ្នានេះ អ្នកដឹកផ្លែដូង ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូង ដោយប្រើរថយន្តស្តារិច បានបញ្ជាក់ថា ខ្លួនដឹក១ជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធ នៅច្រកព្រំដែនមួយនេះ អស់ជិត២០ម៉ឺនរៀល ក្នុងនោះបង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខាខេត្តស្វាយរៀង ចំនួន៣ម៉ឺនរៀលជាកំហិត។ ក្នុង១ថ្ងៃៗគេឃើញរថយន្ត”វ៉េអង”យីឌុប.រថយន្តកែច្នៃ តូចធំគ្រប់ប្រភេទ តែងតែដឹកជញ្ជូនទំនិញ.កសិផល.ចេញចូលឆ្លងដែនពីវៀតណាម មកកម្ពុជានិងពីកម្ពុជាទៅវៀតណាម យ៉ាងគគ្រឹកគគ្រេងបំផុត។ ហេតុនាំឱ្យ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ក្រោមការគ្រប់គ្រងរបស់លោក សំ សុវណ្ណារិទ្ធ អាចប្រមូលលុយក្រៅប្រព័ន្ធច្បាប់ បានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយផ្អែកលើហេតុផល ដាក់កម្លាំងចាំត្រួតពិនិត្យឯកសារពន្ធ ប៉ុន្តែធាតុពិតជាក់ស្ដែង ប្រើជនស៊ីវិល ឱ្យរាប់ក្បាលឡាន កំណត់យកលុយចែកគ្នា។

ក្នុងរឿងនេះ អាជីវករសុំស្នើយ៉ាងទទូចដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស្រាវជ្រាវ និងចាត់វិធានការលើលោក សំ សុវណ្ណារិទ្ធ រួមនិងបុគ្គលពាក់ព័ន្ធ ដើម្បីតម្រង់ទិសមន្ត្រីខិលខូចមួយចំនួនឱ្យគោរពតាមគោលការរាជរដ្ឋាភិបាល ក្នុងការកំណែទម្រង់ស៊ីជម្រៅ លុបបំបាត់អំពើពុករលួយ បង្កើនចំណូលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចជាតិ។

ព្រោះថា អំពើពុករលួយ.ការស៊ីសំណូកសូកប៉ាន់ និងការកំណត់យកលុយ ពីអ្នករត់ពន្ធទំនិញក្រៅផ្លូវការ ក៏ជាផ្នែកមួយ ដែលបណ្ដាលឱ្យរាំងស្ទះ ដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕www.ktk168.com

ព័ត៌មានគួរចាប់អារម្មណ៍

លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត គុណ ញឹម ខិតខំរកចំណូលគយនៅឆ្នាំ២០២៥ ប្រមូលបានជិត៣.២ពាន់លានដុល្លារ លើសផែនការរហូតដល់ ២៤% (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឃួន ប៉ក់ តំណាងប្រជាជន ១៨ គ្រួសារ កើតទុកមិនសុខចិត្តចំពោះ ឈ្មោះ ភឺន ផល្លា និងឈ្មោះ ង៉ាន់ ភិរុណ រំលោភកាក់កាប់ដីមានថ្លង់រួប! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
463 នាក់
ម្សិលមិញ :
685 នាក់
សប្តាហ៍នេះ :
3490 នាក់
ខែនេះ :
14520 នាក់
3 ខែនេះ :
47274 នាក់
សរុប :
769932 នាក់