ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ!
Tue,03 February 2026 (Time 03:10 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 313នាក់)

កំពង់ធំ
   នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៨.០០នាទីព្រឹក ត្រូវនិងថ្ងៃអង្គារ ១រោជ ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ អគ្គីភ័យបានលេបត្របាក់ កុដិ១ខ្នងស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ថិតភូមិពោធិរោង ឃុំសុចិត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំ។
   ប្រជាពលរដ្ឋដែលស្ថិតក្នុងហេតុការណ៍នោះបានឲ្យដឹងថា÷ ការឆាបឆេះកុដិនេះបណ្ដាលមកពីការផ្ទុះសេព្រីភ្លើង ហើយកុដិមួយនេះមានទំហំទទឹង 7ម៉ែត្រ បណ្ដោយ 12 ម៉ែត្រ ហើយនិងសម្ភារៈបរិក្ខារមួយចំនួនផងដែរ ដែលត្រូវខូចខាតស្ទើរទាំងស្រុង។
   បើតាមការឲ្យដឹងពីលោក ពុំ វិជ្ជា នាយប៉ុស្តិ៍រដ្ឋបាល ឃុំសុចិត្រ បានឲ្យដឹងផងដែរថា÷ ក្រោយពីលោកបានទទួលដំណឹងពីបងប្អូនប្រជាពលរដ្ឋ ភ្លាមៗនោះលោក រួមនឹងក្រុមការងារប៉ុស្តិ៍រដ្ឋបាលឃុំសុចិត្រ បានចុះទៅដល់ទីកន្លែងកើតហេតុតែម្ដង។ ខណៈដែលលោកទៅដល់ កុដិមួយខ្នងនោះ បានកំពុងតែឆេះសន្ធោសន្ធៅ ស្របពេលខ្យល់កំពុងតែបោកបក់ កាន់តែខ្លាំងឡើងៗ ដែលជំរុញឲ្យភ្លើងកាន់តែឆាប់ឆេះខ្លាំងឡើងៗ ដោយឡែកបងប្អូនបានកំពុងតែនាំគ្នា សស្រាក់សស្រាំ នាំគ្នា ដុតដៃដុតជើង ជួយពន្លត់ភ្លើងផងដែរ។
   ក្នុងនោះផងដែរ តេជគុណ លោក វ័ន្ត ដែលគង់ក្នុងវត្តនោះបានឲ្យដឹងថា÷ កុដិដែលឆេះនេះស្ថិតក្នុងចន្លោះម៉ោង 8:00 នាទីព្រឹក ដោយសារផ្ទុះសេរព្រីភ្លើង និងដោយមានសម្ភារៈមួយចំនួនក្នុងកុដិផងដែរ ដែលបង្កឲ្យមានការឆាបឆេះកាន់តែលឿនទៅៗមិនតែប៉ុណ្ណោះសោត តេជគុណបានអំពាវនាវថា÷ សូមឲ្យករុណាគ្រប់ព្រះអង្គ ព្រមទាំងព្រះចៅអធិការគ្រប់វត្ត សូមឲ្យមានការប្រុងប្រយ័ត្ន ព្រោះខែនេះ ខែមាឃ ហើយមានខ្យល់បក់ខ្លាំងប្រយ័ត្ននៅភ្លើងទាំងឡាយ ទាំងភ្លើងសង្ក្រាន្ត និងអគ្គិសនី សូមឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហើយមានការការពារឲ្យបានខ្ជាប់ខ្ជួនជាក់ស្ដែងដូចកុដិឈើដែលកំពុងតែឆាបឆេះ នៅក្នុង បរិវេណវត្ត របស់តេជគុណផ្ទាល់តែម្ដង។
   បើតាមការឲ្យដឹងពីរដ្ឋបាលឃុំសុចិត្រថា÷ អគ្គីភ័យឆាប់ឆេះនេះ គឺបណ្ដាលមកពីការផ្ទុះសេព្រីភ្លើង ហើយកុដិនេះដែរ ដោយមានទទឹង 7ម៉ែត្របបណ្ដោយ 12ម៉ែត្រ រួមនឹងសម្ភារៈមួយចំនួនដូចជា÷
-ជ័យវរ ៥ត្រៃ
-ទៀនវស្សា១០ដើម
-ឈើប្រវែង៤ម៉ែត្រចំនួន ១០សន្លឹក
-សម្ភារៈរៀបចំសង្ក្រាន្ត ខូចខាតទាំងអស់
-ឈើក្រោមកុដិប្រភេទសសរចាស់ 30 ដើម
-ឈន 12 សន្លឹកប្រវែង 12 ម៉ែត្រ
-ងឿ 5 សន្លឹកនិងឈើមួយចំនួនទៀត
រួមនិងសម្ភារៈព្រមទាំងកុដិមួយខ្នងត្រូវខូចខាតទាំងស្រុង។

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
481 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4089 នាក់
ខែនេះ :
12315 នាក់
3 ខែនេះ :
38493 នាក់
សរុប :
854126 នាក់