កំពង់ធំ: នាព្រឹកថ្ងៃអាទិត្យ ១៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២៦ ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងមូលដ្ឋានសង្កាត់ស្រយ៉ូវឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានក្រុមការងារចុះជួយសង្កាត់ស្រយ៉ូវ អមដំណើរដោយ ឯកឧត្តម ទូច សុខា អភិបាលរងខេត្តកំពង់ធំ រួមនិងសមាជិក សមាជិកា ប្រធាន អនុប្រធាន គណបក្សប្រជាជនកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់មូលដ្ឋាន ឃុំ/សង្កាត់ ស្រុក ខេត្ត ផងដែរ។ ក្នុងឱកាសដ៏ថ្លៃថ្លានោះ ស្របពេលគ្នានោះដែរដោយមានការទទួលសមាជិកថ្មីក្នុងមូលដ្ឋាន សង្កាត់ស្រយ៉ូវចំនួន 400 នាក់ជាផ្លូវការរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ លោក យី ហុល ចៅសង្កាត់ស្រយ៉ូវបានថ្លែងក្នុងពិធីនោះថា÷ សង្កាត់ស្រយ៉ូវ ជាសង្កាត់មួយស្ថិតនៅក្នុងក្រុងស្ទឹងសែននៃខេត្តកំពង់ធំ មានផ្លូវងាយស្រួលក្នុងការធ្វើដំណើរ ប្រជាពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ដំណាំស្រូវ បន្លែ និងមានសាលារៀន វត្តអារាម មណ្ឌលសុខភាព ការអភិវឌ្ឍផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធកំពុងតែកែលម្អផងដែរ។ លោកបានបន្តថា: គណបក្សប្រជាជនកម្ពុជាត្រូវបានបង្ហាញតាមរយៈ ស្មារតីនយោបាយ និងផ្ដោតលើចំណុចសំខាន់ៗមួយចំនួនដូចជា÷ ការពារ និងថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ដើម្បីធានាការអភិវឌ្ឍប្រទេស អភិវឌ្ឍន៍សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍សង្គម និងធនធានមនុស្ស ផ្ដោតលើវិស័យអប់រំ សុខាភិបាល និងបណ្ដុះបណ្ដាល លើកកម្ពស់សិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ សិទ្ធិមនុស្ស និងគ្រប់គ្រងដោយតម្លាភាព ពង្រឹងឯករាជ្យភាព និងរក្សាអធិបតេយ្យភាពជាតិ ដោយមានសម្ដេច អគ្គមហា សេនា បតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងដោយមានការដឹកនាំដ៏ឈ្លាសវៃនាបច្ចុប្បន្ន របស់សម្ដេចមហា បវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកតែងតែ ខ្វល់ខ្វាយសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ និងខិតខំ ពុះពារស្វែងរកសន្តិភាព ជូនជាតិ មាតុភូមិ នៃកម្ពុជាយើង ហើយទោះបីជាយ៉ាងណាក្តី យើងទាំងអស់គ្នាដែលជាប្រជាពលរដ្ធ ជ្រកក្រោមម្លប់សន្តិភាព តែងតែចងចាំទុកដូចសុភាសិតដំណាលឡើងថា÷(ផឹកទឹកនឹកដល់ប្រភព ជ្រកក្រោមម្លប់នឹកដល់អ្នកដាំ)។ សូមបញ្ជាក់ដែរថា: ចំពោះពិធីនេះត្រូវបានប្រព្រឹត្តទៅ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងដោយមានការញ៉ាំអាហារសាមគ្គីជាកិច្ចបញ្ចប់នៃកម្មវិធីផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គ្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ២០៥០ម៉ែត្រ ()
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង (vojhotnews)
អុញនោះ! កុំឈើច្រត់បាក់ ដួលទៅលើពំនូកកន្ទក់ ()
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
វីដែអូ
ចំនួនអ្នកទស្សនា