ថ្ងៃអង្គារ៍ ទី០៣ ខែមីនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
Mon,02 March 2026 (Time 08:18 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 52នាក់)

(រាជធានី ភ្នំពេញ) : កម្ពុជាមានមហាព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គ្រោងនឹងរៀបចំធ្វើ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បី ផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំ ទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរ កងទ័ពជួរមុខ។ នេះបើយោងតាមថ្លែងបញ្ជាក់របស់ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នៃ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការធ្វើបទបង្ហាញ ស្តីពីគម្រោងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងឱកាសជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន ស្តីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានី ភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ព័ត៌មាន ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯក ឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក.) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន រួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងសមាគមទូរទស្សន៍ និងវិទ្យុ និងអ្នកសារព័ត៌មាន ព្រម ទាំងសមាជិក សមាជិកា ស.ស.យ.ក. ដែលគ្រោងនឹងប្រារព្ធ ឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាង មុខ។
ឯកឧត្តម សុខ សប្បាយណា បានលើកឡើងថា គម្រោង ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នេះ ធ្វើឡើងដើម្បីជាការថែរក្សា ការពារវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា គឺជាផ្នែក មួយ នៃខឿនការពារជាតិ ការចូលរួមជំរុញចរន្តសេដ្ឋកិច្ច គឺជា ផ្នែកមួយ នៃខឿនការជារជាតិ ការទាក់ទាញទេសចរឱ្យមក ទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Home Coming” ហើយក៏ជាការបង្ហាញសាមគ្គីភាពឯកភាព និងភាពធន់ ការផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងបងៗវីរកងទ័ព។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងព្រឹត្ត ការណ៍ «នគរសង្ក្រាន្ត» ក៏មានការរៀបចំពិធីសាសនាឧទ្ទិស ដល់វីរយុទ្ធជនពលី និងជនរងគ្រោះ និងបួងសួងសុំសេចក្តី សុខជូនដល់ប្រទេសជាតិ។
បើតាមឯកឧត្តម សុខ សប្បាយណា ព្រឹត្តិការណ៍នេះ ក៏មានការ ចែករំលែកប្រាក់ចំណេញទាំងអស់ពីការលក់ Mascot និងផ្នែក នៃចំណូលពីការលក់ស្តង់ នឹងជូនទៅបងប្អូនភៀសសឹក ការ ដឹកនាំចលនាសង្គម “១០០០០ ក្រមា” តំណាងឱ្យក្តី ស្រឡាញ់ពីមហាជន ការផ្ញើបណ្ណជូនពរ និងក្តីនឹករលឹក ជូន ដល់វីរកងទ័ពជួរមុខ ការធ្វើយុទ្ធនាការអំបុក វេចអន្សម និងដុត ក្រឡានក្នុងទីតាំងនៃព្រឹត្តិការណ៍ដើម្បីផ្ញើជូនដល់ជួរមុខ ការ សម្តែងសិល្បៈ លើឆាកធំ បង្ហាញពីវីរភាពកងកម្លាំងជួរដែល កំពុងឈរជើងការពារបូរណភាពទឹកដី។ ការរៀបចំពិធីជួបជុំ អបអរបុណ្យចូលឆ្នាំខ្មែរនៅតាមជំរំជនភៀសសឹក ការសហការ រៀបចំផ្ទាំងទស្សនីយភាពស្នាដៃគំនូរ “សិល្បៈដើម្បីសន្តិភាព” រួមជាមួយការតាំងបង្ហាញរូបរចនា និងស្នាដៃវិចិត្រកម្មបំផុ ស្មារតីនឹករលឹកដល់វីរយុទ្ធជន និងបងប្អូនភៀសសឹក។ ឯកឧត្តមបានបន្ថែមថា តាមរយ:ព្រឹត្តការណ៍ដ៏សំខាន់នេះ គណៈកម្មការរៀបចំ ក៏សូមស្នើដល់ក្រសួងព័ត៌មាន សមាគម ទូរទស្សន៍-វិទ្យុ និងអ្នកសារព័ត៌មាន សារព័ត៌មានគេហទំព័រ ព្រមទាំង មន្ទីរព័ត៌មានរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយពី ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ ឱ្យបានទូលំទូលាយ ឆ្ពោះ ទៅពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមរយៈមាតិកាដែលមាន ស្រាប់ និងការបង្កើតមាតិកាថ្មីៗបន្ថែមទៀត តាមគ្រប់យន្តការ និងគ្រប់គោលដៅ។
បន្ថែមពីនេះទៀត ឯកឧត្តម សុខ សប្បាយណា ក៏បានជំរុញឱ្យ ភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមផ្សព្វផ្សាយកម្មវិធីសង្ក្រាន្ត នានា ជាពិសេសព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឱ្យបានទូលំ ទូលាយ និងបន្តផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងបង ប្អូនវីរ:កងទ័ពជួរមុខ ទាំងមុនព្រឹត្តិការណ៍ អំឡុងព្រឹត្តិការណ៍ និង ក្រោយព្រឹត្តិការណ៍។ ឯកឧត្តម នេត្រ ភក្ត្រា បានចាត់ទុកវត្តមាន របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីសារព័ត៌មាន ក្នុង ការចូលរួមផ្សព្វផ្សាយ និងបង្កើតបរិយាកាសរួមចំណែក ជោគជ័យសម្រាប់ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងថា «នគរសង្ក្រាន្ត» មិនមែនជា ព្រឹត្តិការណ៍កម្សាន្តធម្មតាទេ ប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណ ជាតិ ការរួបរួមរបស់យុវជន និងភាពរស់រវើកនៃរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ទៀតថា ក្នុងរយៈពេល កន្លងមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បានដើរតួនាទីយ៉ាង កាន់ក្នុងការផ្សព្វផ្សាយកម្មវិធី «អង្គរសង្ក្រាន្ត» ដែលរៀបចំ ឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រីបានគូស បញ្ជាក់ផងដែរថា ការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់ ការ រៀបចំបទយកការណ៍ពិសេស ការផ្សព្វផ្សាយតាមបណ្តាញ សង្គម និងការចូលរួមយ៉ាងសកម្មរបស់អ្នកសារព័ត៌មាន បាន ធ្វើឱ្យព្រឹត្តិការណ៍នោះក្លាយជាព្រឹត្តិការណ៍ជាតិដែលទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន និងលើកកម្ពស់កេរ្តិ៍ ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។ ក្រៅពីនេះ មិនត្រឹមតែប៉ុណ្ណោះ បណ្តាញផ្សព្វផ្សាយទាំងអស់ ក៏បានចូលរួមផ្សព្វផ្សាយយ៉ាង ទូលំទូលាយអំពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅតាមបណ្តា ខេត្តនានា ដូចជា កម្មវិធីសង្ក្រាន្តតាមតំបន់ ការរៀបចំល្បែង ប្រជាប្រិយ ការប្រគំតន្ត្រី និងសកម្មភាពសង្គមផ្សេងៗ ដែល បានបង្កើតបរិយាកាសសប្បាយរីករាយ សន្តិភាព និងសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានអះអាង ផងដែរថា ភាពជោគជ័យទាំងនេះ ក៏មានការចូលរួមយ៉ាង សកម្មពីសមាគមទូរទស្សន៍ វិទ្យុ និងកាសែត ព្រមទាំងអ្នកសារ ព័ត៌មានគ្រប់រូប។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីទៀតថា តួនាទីរបស់អ្នកសារព័ត៌មាន មិនត្រឹមតែជាអ្នករាយការណ៍ ព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូអភិវឌ្ឍន៍ ក្នុងការបង្កើតភាព យល់ដឹង បង្កើនមោទនភាពជាតិ និងបង្ហាញភាពរីកចម្រើន របស់កម្ពុជា។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវឱ្យបងប្អូន អ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមយ៉ាងសកម្ម ក្នុងការ ផ្សព្វផ្សាយកម្មវិធី «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ដោយ ផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងមានវិជ្ជាជីវ ខ្ពស់ដើម្បីឱ្យព្រឹត្តិការណ៍នេះ ក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ទៀតសម្រាប់រាជធានីភ្នំពេញ និងសម្រាប់ជាតិទាំងមូល។ សូម ជម្រាបជូនផងដែរថា ព្រឹត្តការណ៍ «នគរសង្ក្រាន្ត» គ្រោងធ្វើ ឡើងរយៈពេល ៦ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៩ ខែមេសា ឆ្នាំ២០២៦ នៅទីតាំងធំៗមួយចំនួនរួមមាន៖ រមណីយដ្ឋានវត្តភ្នំ ផ្លូវស្មើជើងចតុមុខ សួនច្បារ Vattanac Capital Lifestyle មកដល់ផ្សាររាត្រី និងទីតាំងផ្សេងៗមួយចំនួនទៀត។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធាន គណៈកម្មការរៀបចំព្រឹត្តិការណ៍បានមានប្រសាសន៍ថ្លែងអំណរ គុណចំពោះក្រសួងព័ត៌មាន សមាគមទូរទស្សន៍ និងអ្នកសារ ព័ត៌មាន ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ ព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ពិសេសព្រឹត្តិការណ៍ សំខាន់ៗរបស់ជាតិ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានសង្កត់ ធ្ងន់ថា៖ «គម្រោងរៀបចំព្រឹត្តការណ៍ នគរសង្ក្រាន្ត គឺគណៈកម្មការរៀបចំបានគិតគូរច្បាស់លាស់ណាស់ អ្វីដែលគួរ ធ្វើ អ្វីដែលមិនគួរធ្វើក្នុងពេលប្រតិបត្តិនៃការសប្បាយយើងមិន ភ្លេចវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកដែលមិនទាន់ បានត្រឡប់ទៅផ្ទះវិញនោះឡើយ តែជាការពង្រឹងស្មារតីជាតិ ពង្រឹងអត្តសញ្ញាណជាតិ ហើយផ្សព្វផ្សាយទៅក្រៅប្រទេស បានកាន់តែច្រើននូវអ្វីទៅដែលជាខ្មែរ។ នៅពេលយើងជួប ប្រទះបញ្ហាប្រឈម គឺរួមកម្លាំងគ្នា ស្នាកៀកស្មា ខិតខំប្រឹងប្រែង ក្រោកឈរដើរទៅមុខ នៅគ្រប់ផ្នែកទាំងអស់ ក្នុងនោះគឺផ្នែកសេដ្ឋកិច្ច»៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំបូកសរុបលទ្ធផលរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្រយ៉ូវ និងពិធីទទួលសមាជិកថ្មីចំនួន 400 នាក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក សំ សុវណ្ណារិទ្ធ អង្គុយចាំរាប់ក្បាលឡានតាមការ កំណត់យកលុយមិនញញើតអង្គភាពប្រឆាំងអំពើពលរលួយ កំពុងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ពង្រាយជនស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ការគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយក្នុងពិស័យព័ត៌មាន ជាកត្តាសំខាន់សម្រាប់អ្នកសារព័ត៌មាន ()

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គីភ័យលេបត្របាក់កុដិមួយខ្នង ស្ថិតនៅវត្តពោធិរុក្ខារាម ហៅវត្តពោធិរោង ស្ទើរសល់តែផេះ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
308 នាក់
សប្តាហ៍នេះ :
2785 នាក់
ខែនេះ :
13904 នាក់
3 ខែនេះ :
46316 នាក់
សរុប :
771120 នាក់