កំពង់ធំ. ពលរដ្ឋចំនួន ៦៦គ្រួសារ មានភូមិឧបសម្ព័ន្ធចំនួន ០៣ គឺ: ភូមិរលួស ភូមិអូរផ្អាវ និងភូមិស្នងអន ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ បានថ្លែងអោយដឹងថា: មិនថាស្ថិតក្នុងស្ថានភាព ដែលកំពុងតែតានតឹង យ៉ាងណានោះទេ លោក កែវ ធូ តំណាងអោយក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេលឡុបមុិន ឯ.ក ក៏នៅតែបន្តចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួនដើម្បីចែកជូនដល់ពួកគាត់ ដែលជាគ្រួសារទីទ័លក្រ ទុរគតជន និងចាស់ជរា ដែលកំពុងតែជួបការខ្វះខាតនាថ្ងៃទី១១ខែមេសាឆ្នាំ២០២៦។ ពួកគាត់បន្តដែរថា: មិនថាគ្រឿងឧបភោគបរិភោគនោះតិចក្តី ឬច្រើនក្តី ក៏ជាសទ្ធាជ្រះថ្លា ដែលកើតឡើងចេញពីទឹកចិត្ត និងជាសប្បុរសធម៍ ក្នុងការចូលរួមរំលែកមួយផ្នែកក្នុងសង្គម នាបច្ចុប្បន្នផងដែរ។ មិនតែប៉ុណ្ណោះសោត: ពលរដ្ឋចំនួន ៦៦គ្រួសារក៏បាន សម្តែងនូវការអំណរគុណ និងទឹកចិត្ត បិតិសោមនស្សក្រៃលែង ចំពោះលោក កែវ ធូ តំណាងអោយក្រុមហ៊ុន ជាំស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន ឯ.ក ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ ដែលបានខ្វល់ខ្វាយ និងយកចិត្តទុក្ខដាក់ ដល់បងប្អូនក្នុងមូលដ្ឋានទាំងអស់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះដែរ: លោក កែវ ធូ ក៏ចូលរួមនូវមតិផ្តាំផ្ញើ ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមអោយមានការថែរក្សា សុខភាព ទាំងផ្នែកអនាម័យ ជាពិសេស សូមអោយមានការផ្តល់ព័ត៌មានទាក់ទងទៅនិងសន្តិសុខសង្គម ដែលបានកើតមានឡើងចំពោះបងប្អូនក្នុងមូលដ្ឋាន ក្នុងករណីណាមួយ បើសិនមានការប៉ះទង្គិចឬប្រការណាមួយ កុំចាំបាច់ពេលមានបញ្ហាហើយ ទើបទទូចលោកអោយជួយ។ ទោះបីជាយ៉ាងណាក្តី លោក កែវ ធូ ត្រូវបានពលរដ្ឋចំនួន ទាំង៦៦គ្រួសារ កោតសរសើរ និងការថ្លែងអំណរគុណជាអតិបរមា ដែលលោកតែងតែខ្វល់ខ្វាយ និងយកចិត្តទុកដាក់ជាខ្លាំងចំពោះបងប្អូនក្នុងមូលដ្ឋាន រួមទាំងបងប្អូនក្នុងក្រុមការងារ របស់លោក ថែមទាំងនាំយកនូវគ្រឿងឧបភោគបរិភោគ ជួយដល់គ្រួសារទ័លក្រ ចាស់ជរា រួមនិងជនពិការមួយថែមទៀតផង។ សុំបញ្ជាក់ដែរថា: គ្រួសារចំនួន ៦៦គ្រួសារដែលទទួលបាននូវ គ្រឿងឧបភោគបរិភោគពីសំណាក់ លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំងស៊ា ម៉ាញនីង អេនើជី ឌីវេលឡុបមុិន ឯ.កខាងលើនេះ មានភូមិឧបសម្ព័ន្ធចំនួន ០៣ គឺ: ភូមិរលួស ភូមិអូរផ្អាវ និងភូមិស្នងអន ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()
លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()
ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា