ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងលោក ស្រេង សុខា អភិបាលស្រុកបាណន់ ក្នុងពិធីសំណេះសំណាលជាមួយពលករត្រឡប់ពីប្រទេសថៃ !
Thu,14 May 2026 (Time 09:40 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 132នាក់)

បាត់ដំបង៖ លោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយពលករត្រឡប់ពីប្រទេសថៃ តំណាងឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដើម្បីផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ(Skills Voucher) សិក្សារយៈពេល១សប្តាហ៍ ១ខែ និងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(C1) សិក្សារយៈពេល៤ខែ។

កម្មវិធីនេះលោកបណ្ឌិត ឈឹម ធឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និងលោក ស្រេង សុខា អភិបាលស្រុកបាណន់ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយពលករត្រឡប់ពីប្រទេសថៃ មានការចូលរួមពីគណៈគ្រប់គ្រង និងមន្រ្តីរាជការវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង លោកអភិបាលនៃគណៈអភិបាលស្រុកបាណន់ មន្រ្តីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងបីប្រភេទក្នុងស្រុកបាណន់ ព្រមទាំងបងប្អូនអតីតពលករត្រឡប់មកពីថៃសរុបចំនួន៣៦៤នាក់ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3724 នាក់
ខែនេះ :
11950 នាក់
3 ខែនេះ :
38128 នាក់
សរុប :
853761 នាក់