ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
សិក្ខាកាមចំនួន១០៩នាក់ ត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសសារព័ត៌មានវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន!
Mon,25 May 2026 (Time 03:33 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 211នាក់)

ភ្នំពេញ: សិក្ខាកាមចំនួន១០៩នាក់ ត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលមួយស្តីពី ជំនាញបច្ចេកទេសសារព័ត៌មាន នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។
សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បានអញ្ជើញមកពីតាមបណ្តាររាជធានី ខេត្តក្រុង ផ្សេងៗគ្នារួមនិងមន្ត្រីតំណាង ស្ថាប័ន និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
មិនតែប៉ុណ្ណោះសោត បច្ចេកទេសសារព័ត៌មាន គឺជាចំណេះដឹង និងជាសមត្ថភាពដែលអ្នកសារព័ត៌មានត្រូវមាន ដើម្បីប្រមូលព័ត៌មាន សរសេរ កែសម្រួល ផ្សព្វផ្សាយ និងប្រើបច្ចេកវិទ្យាក្នុងការផលិតព័ត៌មានឱ្យមានគុណភាព និងភាពជឿជាក់។សិក្ខាកាមចំនួន១០៩នាក់ ត្រូវបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសសារព័ត៌មានវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន។
ក្នុងនោះផងដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអោយដឹងថា: ក្នុងវគ្គសិក្សានេះ
មានគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកពាក់ព័ន្ធ ឱ្យមានចំណេះដឹង ជំនាញបច្ចេកទេស ក្រមសីលធម៌ និងសមត្ថភាពអនុវត្តការងារជាក់ស្តែង ស្របតាមការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល។
វគ្គនេះដែរប្រព្រឹត្តទៅមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុប ១០៩នាក់ មកពីអង្គភាពក្រោមឱវាទក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធ និងអ្នកសារព័ត៌មានដែលមានអាជ្ញាបណ្ណទទួលស្គាល់ដោយក្រសួងព័ត៌មាន និងផ្តោតលើមុខវិជ្ជាសំខាន់ៗក្នុងវគ្គនេះរួមមាន៖
-ការផលិតវីដេអូឯកសារ
-ការថតរូបភាព
-របៀបសម្ភាសន៍ អាន និងរាយការណ៍ព័ត៌មាន
-ការសរសេរព័ត៌មាន និងការផលិតមាតិកា
សម្រាប់អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងជំនាញថ្មីៗ ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាព វិជ្ជាជីវៈ ទំនួលខុសត្រូវ និងចូលរួមលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន។
ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ថា៖ អ្នកសារព័ត៌មាន មិនគួរសរសេរព័ត៌មានដោយចម្លងតែខ្លឹមសារចេញពីអត្ថបទ ឬសុន្ទរកថារបស់ថ្នាក់ដឹកនាំទាំងស្រុងនោះទេ ត្រូវចេះ ចាប់យកចំណុចសំខាន់ៗ និងស្រង់សម្តីលើចំណុចសំខាន់ៗ ចំណុចថ្មីៗដែលមានតម្លៃជាព័ត៌មាន ព្រមទាំងចំណុចដែលមានប្រយោជន៍សម្រាប់ផ្សព្វផ្សាយជូនដល់សាធារណជនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
123 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
3731 នាក់
ខែនេះ :
11957 នាក់
3 ខែនេះ :
38135 នាក់
សរុប :
853768 នាក់