ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាកោតសសើរជាឥស្សរជនដែលធ្វើការលឿនហើយរហស័ទាន់សភាពការបានល្អណាស់ក្នុងចំណោមអភិបាលរាធានីភ្នំពេញ
Mon,25 May 2026 (Time 10:37 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 18នាក់)

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាកោតសសើរជាឥស្សរជនដែលធ្វើការលឿនហើយរហស័ទាន់សភាពការបានល្អណាស់ក្នុងចំណោមអភិបាលរាធានីភ្នំពេញ និងព្រមទាំងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ថមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចតែងតាំងជា សមាជិកនៃគណៈកម្មាធិការជាតិ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខ គណៈកម្មាធិការជាតិនេះ មាន ឯកឧត្តម ប្រាក់ សុខុន រដ្ថមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាប្រធាន សេចក្តីសម្រេចនេះចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ថមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ឯកឧត្តម ឃួង ស្រេង ប្រធានគណៈពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ នានាជុំវិញរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។
រាជធានីភ្នំពេញ​ ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា ? លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកតំណែង និងអនុវត្តច្បាប់តែម្ដង និងចំណែកមន្ត្រីមិនព្រមអនុវត្ត គឺត្រូវដកតំណែង។
្ធបច្ចេកវិទ្យា (Online Scams) នេះ បានបំផ្លាញ​កិត្តិយស ​សេចក្តី​ថ្លៃ​ថ្នូរ​ជាតិ ហើយក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចក្លាយ​ជា​ក្រុម​គំរាម​កំហែង​ប្រទេស​ជាតិទៅថ្ងៃអនាគតដែរ ដូច្នេះ កម្ពុជាត្រូវបង្ក្រាបឱ្យអស់ចេញពីទឹកដីកម្ពុជា"។
សារពិសេស ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបង្ក្រាបឱ្យបាន Scam Online ពិសេសត្រូវសួរចម្លើយក្រុម Scam Online ដែលបានចាប់ហើយ សង្កត់សួរថាតើចូលតាមណា ? លើសពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ការបង្ក្រាប Scam Online គឺត្រូវដើរទន្ទឹមនឹងការបង្ក្រាបចំពោះមន្ត្រីពាក់ព័ន្ធ ដោយត្រូវដកតំណែង និងអនុវត្តច្បាប់តែម្ដង និងចំណែកមន្ត្រីមិនព្រមអនុវត្ត គឺត្រូវដកតំណែង។

សម្ដេចតេជោ បានលើកឡើងខាងលើ នៅក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។
រាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀននិងបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ។ ទន្ទឹមនេះ សម្ដេចតេជោក៏ឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឱ្យអាជ្ញាធររាជធានីភ្នំពេញទាំងអស់ត្រូវចូលរួមសម្រេចឲ្យបាននូវភាពជោគជ័យ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង(ហ្វ្រង់កូហ្វូនី) នៅពេលខាងមុខ ដោយកម្ពុជាយើងត្រូវធ្វើជាម្ចាស់ផ្ទះ ជាពិសេសរាជធានីភ្នំពេញត្រូវទទួលរៀបចំនូវកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ថមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចតែងតាំងជា សមាជិកនៃគណៈកម្មាធិការជាតិ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខ គណៈកម្មាធិការជាតិនេះ មាន ឯកឧត្តម ប្រាក់ សុខុន រដ្ថមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាប្រធាន សេចក្តីសម្រេចនេះចុះហត្ថលេខាដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ថមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ
ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ-សង្កាត់ និងមន្ទីរ-អង្គភាព គឺជាឱកាសសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋាន ព្រមទាំងទទួលបានអនុសាសន៍ក្រើនរំលឹក រួមជាមួយកម្លាំងចិត្ត និងការបន្ថែមថាមពលដោយផ្ទាល់ពី សម្តេចតេជោ ក្នុងការពង្រឹងការអនុវត្តតួនាទីភារកិច្ចតាមដែនសមត្ថកិច្ច។យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងចងចាំនូវគំរូវីរភាពដ៏ខ្ពង់ខ្ព របស់ សម្តេចអគ្គមហាពញាចក្រី ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយមនសិការ ស្នេហាជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាជនកម្ពុជា តាមរយៈការចូលរួមចំណែកយ៉ាងសកម្មក្នុងការរំដោះ៖ កសាង អភិវឌ្ឍជាតិ មាតុភូមិ ពង្រឹងនីតិរដ្ឋ និងលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍឆ្ពោះទៅមុខជាលំដាប់ ប្រកបដោយចីរភាព និងបានផ្តល់នូវបរិយាកាសសង្គមសម្រាប់ប្រជាជនកម្ពុជា រស់នៅប្រកបដោយភាពសុខុដុមរមនា និងមានសុភមង្គល។
សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់លើការបំពេញភារកិច្ច ឥរិយាបថ ស្មារតីទទួលខុសត្រូវ និងគណនេយ្យភាព ឱ្យសមស្របនឹងវិជ្ជាជីវៈ ក្រមសីលធម៌ និងតួនាទីជាមន្ត្រីរាជការ ព្រមទាំងបានផ្តល់គោលការណ៍ក្នុងការចាត់វិធានការតឹងរឹងបំផុត ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។ ក្នុងករណីរកឃើញថាមានកំហុស ឬអសកម្មក្នុងការអនុវត្តការងារតាមដែនសមត្ថកិច្ចឱ្យបានម៉ត់ចត់ នឹងត្រូវដកចេញពីតំណែង ព្រមទាំងប្រឈមការទទួលខុសត្រូវចំពោះមុខច្បាប់។
អ្វីដែលលើកឡើងជាប្រចាំ ប្រកបដោយព្រហ្មវិហារធម៌ប៉ុណ្ណោះទេ គតិបណ្ឌិត និងស្មារតីនៃទស្សនវិជ្ជារបស់(សម្តេចតេជោ) គឺជាត្រីវិស័យតម្រង់ទិស ប្រកបដោយភាពត្រឹមត្រូវ និងមានតម្លៃគ្រប់សម័យកាល សម្រាប់អ្នកបន្តវេនជំនាន់ក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
522 នាក់
សប្តាហ៍នេះ :
1716 នាក់
ខែនេះ :
10153 នាក់
3 ខែនេះ :
42616 នាក់
សរុប :
812085 នាក់