(កំពង់ធំ)៖ឯកឧត្តមបណ្ឌិត ហេង សំណាង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីនាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មីចំនួន១១គូរ ក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។ ឯកឧត្តមបណ្ឌិតបញ្ចាក់ថាសកម្មភាពមនុស្សធម៌ និងការជួយជ្រោមជ្រែងសង្គមពីសំណាក់ថ្នាក់ដឹកនាំ ឬសប្បុរសជន ក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍សមូហភាព (ការរៀបការរួមគ្នា) ជូនដល់ប្រជាពលរដ្ឋ គោលបំណងសំខាន់ៗនៃកាយវិការដ៏ប្រពៃរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ក្នុងការឧបត្ថម្ភថវិការៀបអាពាហ៍ពិពាហ៍ចំនួន ១១ គូ ដល់ប្រជាពលរដ្ឋក្នុងឃុំទួលគ្រើលដើម្បី កាត់បន្ថយការចំណាយ និងសម្រាលបន្ទុកជីវភាព សកម្មភាពនេះឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ វប្បធម៌ចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់ដើម្បីបង្កើតស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់ពួកគេ។ឯកឧត្តមបណ្ឌិតបន្តថានេះការពង្រឹងសាមគ្គីភាព និងភាពសុខដុមរមនាក្នុងសង្គមនិងបង្កើតនូវបរិយាកាសសប្បាយរីករាយ ភាពស្និទ្ធស្នាល រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ព្រមទាំងរវាងអ្នកភូមិផងរបងជាមួយគ្នាកាន់តែខ្លាំងក្លាថែមទៀតផង។ គួរបញ្ជាក់ថាសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបល្ល័ង្ក ពេលរៀបគូរស្រកលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ បានចូលរួមចងដៃក្នុងមួយគូរ ថវិកា១០០$ និងចូលរួមបុណ្យសព ៥០$ អង្ករ ៥០គីឡូក្រាម។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()
ឯកឧត្តមបណ្ឌិត ហេង សំណាង ចុះពិនិត្យគ្រឿងចក្រកាយបំពេញ និងកែលម្អផ្លូវលំដីសមួយខ្សែក្នុងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ()
លោកជំទាវ ឃួន ឃុនឌី សម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវប្រភេទ DBST មួយខ្សែ មានប្រវែង ៤៣០០ម៉ែត្រ នៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ()
ប្រកាសសមាភាពក្រុមការងារ ចុះមូលដ្ឋានភូមិចំនួន៧ ក្នុងឃុំទួលគ្រើល ,ឯកឧត្តមបណ្ឌិត ហេង សំណាង ជំរុញក្រុមការងារខិតខំបំពេញភារកិច្ច និងមានឆន្ទៈបម្រើប្រជាពលរដ្ឋ ()
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា