ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
‎ ពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គ្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ២០៥០ម៉ែត្រ
Fri,12 June 2026 (Time 04:25 PM)
ដោយ ៖ (ចំនួនអ្នកអាន: 29នាក់)

ខេត្តកំពង់ធំ: លោក យ៉ុម ហឿន អភិបាលរងស្រុកប្រាសាទបល្ល័ង្ក តំណាងលោក គង់ សំអាត អភិបាលនៃគណៈអភិបាលស្រុកបានលើកឡើងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ ត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ ត្រូវធ្វើយ៉ាងណា ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយ ព្រោះនេះជាកញ្ចប់ថវិកា សម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។

‎ លោកអភិបាលរងស្រុកមានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំទួលគ្រើល ឆ្នាំ២០២៦ ស្រុកប្រាសាទបល្ល័ង្ក ខេត្ត កំពង់ធំ ពិធីនេះមានការអញ្ជើញចូលរួម ពិធីនេះក៏មានការចូលរួមពី លោក ខៀវ ប៉ាង នាយកទីចាត់ការវិនិយោគខេត្តកំពង់ធំ លោកប្រធានក្រុមប្រឹក្សាឃុំ និងក្រុមការងារបច្ចេកទេសគាំទ្រឃុំ ក្រុមហ៊ុនទទួលការសាងសង់ជាច្រើនក្រុមហ៊ុន និងអ្នកសារព័ត៌មានជាច្រើន នៅសាលលាឃុំទួលគ្រើល នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។

‎ លោក ព្រាប ហាវ ប្រធានក្រុមប្រឹក្សាឃុំទួលគ្រើល បានលើកឡើងថា គម្រោងមូលនិធិឃុំក្នុងឆ្នាំ ២០២៦៖
‎ គម្រោងសាងផ្លូវលំក្រាលក្រួសក្រហមប្រវែង ១៦៥០ ម៉ែត្រ ទទឹងផ្លូវ៥ ម៉ែត្រ និងស្លាកសញ្ញាគម្រោង ១កន្លែង សាងសង់លូទោលអង្កាត់ផ្ចិត១០០០មីលីម៉ែត្រ ប្រវែង៧ម ចំនួន២កន្លែង សាងសង់លូមូលភ្លោះអង្កាត់ផ្ចិត១០០០មីលី ម៉ែត្រ ប្រវែង៧ម៉ែត្រចំនួន១កន្លែង ។ដែលមានតម្លៃប៉ាន់ស្មាន ១៨៦,៣៩០,៨៨២ ៛ (មួយរយប៉ែតសិបប្រាំមួយ លាន បីរយកៅសិបពាន់ ប្រាំបីរយប៉ែតសិបពីររៀលគត់)។
‎ លោក យ៉ុម ហឿន អភិបាលរងស្រុក បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំនេះ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមាន តម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធី ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកប្រាក់សេវា។ ចំពោះអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវ ទៅតាមលក្ខណៈ បច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។
‎ លោកបានបន្តថា តំណាងក្រុមហ៊ុនទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃសូមឱ្យ មានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណា មួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញ ថ្លៃត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវ ធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។
‎ នាឱកាសនោះលោក ខៀវ ប៉ាង នាយកទីចាត់ការខេត្ត បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការចូលរួមដេញថ្លៃ គឺបានផលល្អប្រសើរ រីឯដំណើការទាំងអស់នៃកម្មពិធី គឺស្របទៅតាមនីតិវិធី ក្នុងនោះក្រុមហ៊ុនដែលទទួលបានគម្រោង​ត្រូវអនុវត្ត​ទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាបានគុណភាព និងការប្រើប្រាស់បានយូរអង្វែងជៀសវាងមានខាតបង់ថិការរដ្ឋ ហើយក៏ជាញើសឈាមរបស់ប្រជាពលរដ្ឋតាមរយៈការបង់ពន្ធ។
‎ ចុងក្រោយលោកអភិបាលរងស្រុកបានផ្ដាំផ្ញើ ចំពោះអាជ្ញាធរឃុំទាំង៧ក្នុងស្រុកប្រាសាទបល្ល័ង្ក ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំបន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
‎ បញ្ជាក់ ÷ក្រុមហ៊ុនដែលទទួលបានក្នុងការសាងសង់ផ្លូវលំក្រាលគ្រួលក្រហមដែលមានប្រវែង១៦៥០ ម៉ែត្រនៅគឺ ក្រុមហ៊ុន តាន់ ម៉េងហុង ក្នុងតម្លៃ ៤៨.០០០.០០០៛ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

‎ ពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គ្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ២០៥០ម៉ែត្រ ()

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អុញនោះ! កុំឈើច្រត់បាក់ ដួលទៅលើពំនូកកន្ទក់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ហេង សំណាង នាំយកថវិកាលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ផ្តល់ជូនគូរស្រករថ្មី ចំនួន១១គូរក្នុងឃុំទួលគ្រើល ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
424 នាក់
សប្តាហ៍នេះ :
3224 នាក់
ខែនេះ :
9792 នាក់
3 ខែនេះ :
40564 នាក់
សរុប :
818857 នាក់