ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង សូត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅទីស្នាក់ការគណបក្សភូមិទួលវិហារ ស្រុកត្បូងឃ្មុំ។ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងថា ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តត្បូងឃ្មុំ ប្តេជ្ញាអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមគោលដៅដែលបានកំណត់។ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក សមាជិកាទាំងអស់ដែលជាកម្លាំងចលករដ៏សំខាន់របស់គណបក្ស។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋាន និងគណបក្សគ្រប់ថ្នាក់ ដែលបានអនុវត្តកម្មវិធីនយោបាយ និងគោលការណ៍ណែនាំនានារបស់គណបក្សប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។ ឯកឧត្តមបានជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហា និងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងការផ្តល់សេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមក៏បានអំពាវនាវឱ្យសមាជិក សមាជិកា បន្តផ្សព្វផ្សាយសមិទ្ធផល និងគោលនយោបាយរបស់គណបក្សតាមគ្រប់មធ្យោបាយ ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍប្រទេសជាតិបន្តទៅមុខ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា