(កំពង់ធំ)៖ លោកជំទាវ ឃួន ឃុនឌី សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ រកបញ្ហាប្រឈមរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោកជំទាវ យស ថានារី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយឯកឧត្តម ទិត សុធា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានតាមបណ្តាឃុំ ទាំង ៩ ក្នុងស្រុកកំពង់ស្វាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៦ នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។លោកជំទាវ ឃួន ឃុនឌី បានថ្លែងការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការចូលរួមដោះស្រាយបញ្ហាជីវភាពប្រជាជននៅមូលដ្ឋានក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានពិសេសរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងគម្រោងវិនិយោគសាធារណៈ និងការងារជួសជុលថែទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ពិសេសបានលះបង់កម្លាំងកាយ ចិត្ត សម្ភារៈ ថវិកា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងបម្រើជូនគាត់តាមលទ្ធភាពដែលអាចធ្វើបានឲ្យបានលឿន។ លោកជំទាវបន្តថាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែរស់នៅរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះពេលណាប្រជាជនមានការលំបាកគណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ ពិសេសក្រុមការងារគ្រប់ជាន់ថ្នាក់បន្តចុះមូលដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាកអាចបានដឹងអំពីសុខទុក្ខបងប្អូនថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា។លោកជំទាវបានការណែនាំដល់ក្រុមការងារនិងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ដើម្បីការកសាងនិងពង្រឹងគណបក្ស តាមរយៈការពង្រឹង ការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណនិងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់ និងការមួលបង្កាច់នានា។លោកជំទាវស្នើសុំបន្តខិតខំប្រឹងប្រែងបញ្ចូលសមាជិកថ្មីៗតាមឃុំទាំងអស់ក្នុងស្រុកបន្ថែមទៀតឱ្យបានច្រើន ឱ្យបងប្អូនជឿជាក់ និងទុកចិត្តលើគណបក្សចូលរួមបន្តចុះផ្សព្វផ្សាយរួមគ្នាអនុវត្តលើកយកយុទ្ធស្រាស្តគោលដៅចម្បងចូលរួម ពង្រឹងសមត្ថភាពបន្ថែមជាអាទិភាព ខិតខំប្រឹងប្រែងបន្តយន្តការរបស់គណបក្សឱ្យបានផុលផុស ដើម្បីបង្កើតនៅសមាសភាពសមាជិកថ្មីៗឱ្យបានកើនទ្បើងតាមលទ្ធិភាពដែលអាចធ្វើទៅបាន។លោកជំទាវ ឃួន ឃុនឌី បានណែនាំឱ្យរដ្ឋបាលស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់, បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា