(កំពង់ធំ)៖លោក ទុយ សុធារិទិ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ថ្លែងថា÷ សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទះ និងគោរពទៅតាមគោលការណ៍របស់បក្ស។ លោក ទុយ សុធារិទិ្ធ ថ្លែងក្នុងពិធីប្រកាសក្រុមការងារចុះមូលដ្ឋានភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៦ដោយមានអ្នកចូលរួមជាង១០០នាក់។ លោកបន្តថា÷ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតែងតែរស់នៅរួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ មិនតែប៉ុណ្ណោះពេលណាប្រជាជនមានការលំបាក គណបក្សប្រជាជនកម្ពុជាមិនដែលបោះបង់ ឬរត់ចោលប្រជាជនយើងម្ដងណានោះឡើយ ពិសេសក្រុមការងារគ្រប់ជាន់ថ្នាក់បន្តចុះមូលដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋ និងសមាជិកបក្សដែលជួបទុក្ខលំបាក និងអាចបានដឹងអំពីសុខទុក្ខបងប្អូន ថែរក្សាចំណងសាមគ្គីភាពរឹងមាំជាមហាគ្រួសារបក្សនៃគណបក្សប្រជាជនកម្ពុជា។ លោកបានការណែនាំដល់ក្រុមការងារ និងមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់បន្តរួមកម្លាំងគ្នាជាកម្លាំងសរុប ដើម្បីការកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹង ការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ និងការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទន្ទឹមនឹងការជំរុញកសាងសមាជិកគណបក្ស បន្ថែម ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសលើយុវជន និងការទប់ស្កាត់រាល់ឧបាយកលទុច្ចរិត ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្ត ជូនប្រជាជន ទន្ទឹមនឹងការធ្វើការងារសាធារណៈមតិ និងប្រតិកម្មរហ័សចំពោះការញុះញង់ និងការមួលបង្កាច់នានា។ លោកបានជំរុញឲ្យក្រុមការងារទាំងអស់ត្រូវពិនិត្យទៅលើសមាជិក ថាតើអត្តសញ្ញាណប័ណ្ណមានហើយឬនៅ ឬក៏ហួសសុពលភាពនិងជំរុញឲ្យមានការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ទុយ សុធារិទិ្ធ៖លើកឡើងថា សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទះនិងគោរពទៅតាមគោលការណ៍របស់បក្ស ()
វិទ្យាល័យស្ទឹងសែន រៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក និងសំណល់សូន្យ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ()
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ ()
ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គ្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ២០៥០ម៉ែត្រ ()
វីដែអូ
ចំនួនអ្នកទស្សនា