ថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត!
Mon,29 June 2026 (Time 11:53 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 16នាក់)

ភ្នំពេញ៖ Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្តក្រុមអ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងនៅតាមតូបការហ្វេ ហាងគុយទាវ ម្តុំអូឬស្សី បាននិងកំពុងចាប់ផ្តើម ភ្នាល់លុយបណ្តើរៗហើយ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ ឬ បង្ក្រាបសោះឡើយ ។
ប្រភពដដែលបានបន្តថាទីតាំងបនល្បែងសុីសងខុសច្បាប់ភ្នាល់ទឹកភ្លៀង ស្ថិតនៅសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញកំពុងបើកលេងយ៉ាងអនាធិបតេយ្យនៅតាមតូបកាហ្វេ ហាងគុយទាវ លើដំបូលផ្ទះ ខ្ពស់ៗ និងនៅតាមដំបូលអាគារ ផងដែរ តែខាងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់ដូចជាស្រវ៉ាំងភ្នែក មើលមិនឃើញ សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ? ទើបដើរបញ្រ្ចាសទិសផ្ទុយ ពីគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
សូមរំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅនេះ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត, ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេអាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសងខុសច្បាប់ភ្នាល់ទឹកភ្លៀង ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា នេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃ ណាមួយ ខ្លាចប្តីនិងកូនៗរបស់ពួកគាត់ ផុងខ្លួននិងល្បែងទាំងនោះ ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជាកើតមានអំពើចោរកម្ម និងហិង្សា នៅក្នុងគ្រួសារជាដើម។ល។
ប្រជាពលរដ្ឋក៏ដូចជា មហាជនទូទៅសូមស្នើដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល ដែលជាអភិបាលខណ្ឌ៧មករា គួរតែចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀង ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន, ដើម្បីធានាបាននូវគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
266 នាក់
ម្សិលមិញ :
186 នាក់
សប្តាហ៍នេះ :
3109 នាក់
ខែនេះ :
14294 នាក់
3 ខែនេះ :
39418 នាក់
សរុប :
826724 នាក់