កំពង់ធំ ÷ ថ្មីៗនេះ ជុំវិញករណី បុគ្គល ឈ្មោះ ស៊ាង លូ បានចាក់ដីរំលោភយកដីចំណីបឹង ឬ ប្រឡាយសាធារណៈ តាមតែអំពើចិត្ត នៅចំណុច ភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ មហាជនដាក់ការសង្ស័យថា ហេតុអ្វីរដ្ឋបាលស្រុកសណ្តាន់ បានត្រឹមតែចេញសេចក្តីបំភ្លឺមួយច្បាប់ តែមិនមានការអនុវត្តច្បាប់ ហើយមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ បែរជាស្ងាត់ដូចចោរលូចសេះទៅវិញ ។ ប្រភពជាច្រើនបានអោយដឹងថា ÷ ទំតាំងដីដែលបុគ្គល ឈ្មោះ ស៊ាង លូ បានកំពុងចាក់រំលោភបំពានយកធ្វើជាកម្មសិទ្ធនោះ គ្មាន ប្លង់ បង្កាន់ដៃ ឬ វិញ្ញាបនប័ត្រសំគាល់ជាម្ចាស់អចលនវត្ថុនោះទេ ។ ដោយឡែបុគ្គល់ឈ្មោះ ស៊ាង លូ បានបន្តសកម្មភាពចាក់ដី រំលោភយកដីចំណីបឹង ឬ ប្រឡាយ សាធារណៈខាងលើយ៉ាងរំភើយ និងមិនញញើតនិងច្បាប់ និងសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសណ្តាន់បន្តិចទាល់តែសោះ។ សុំបញ្ជាក់ថា ការចាក់ដីរំលោភយកខាងលើនេះ តាំងពីកំឡុងដើមខែមិថុនា ឆ្នាំ២០២៦ មករហូតមកដល់ថ្ងៃទី ២១ ទើបពលរដ្ឋបានរាយការណ៍ មកក្រុមអ្នកសារព័ត៌មាន។ ក្រោយទទូលបានព័ត៌មាននេះ អ្នកសារព័ត៌មានយើងខ្ញុំ ក៏បានចុះទៅដល់ទីតាំងដែលកំពុងធ្វើសកម្មភាព ក៏ឃើញមានគ្រឿងចក្រប្រភេទអាប៊ូល ១គ្រឿង និង ឡានដឹកដីជាច្រើនគ្រឿង កំពុងដឹកដីចាក់ និង ឈូសឆាយទីតាំងខាងលើតែម្តង ។ ស្របពេលនោះដែរ ក៏ឃើញវត្តមានរបស់លោក សូ សុវណ្ណ មេឃុំទំរីង ក៏បានចុះទៅហាមឃាត់ គ្រឿងចក្រទាំងនោះមិនអោយចាក់លើចំណុចដីដែលគ្មានប្លង់ ដីចំណីបឹង ឬ ប្រឡាយសាធារណៈ ។ ក្នុងនោះក៏ឃើញបុគ្គលម្នាក់ ពាក់មួកក្រណាត់ពណ៍ខ្មៅ រុំមុខជិត ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ស៊ាង លូ រូមទាំងបក្សពួក ចំនួន ៣ ទៅ ៤ នាក់ទៀត បានចេញមកថតលោកមេឃុំ ដែលកំពុងហាមឃាត់ ព្រមទាំង ថតអ្នកសារព័ត៌មាន ដែលកំពុងចុះយកព័ត៍ និងប្រមូលព័ត៌មានតាមវិជ្ជាជីវៈ តែទោះជាយ៉ាងណា គ្រឿងចក្រទាំងអស់នោះ ពុំបានផ្អាក់សកម្មភាពឡើយ ។ ចំពោះករណីខាងនេះ រដ្ឋបាលស្រុកសណ្តាន់ បានចេញសេចក្តីបំភ្លឺមួយច្បាប់ ចុះថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៦ ដែលមានខ្លឹមសារថា ÷ ១.ករណីពលរដ្ឋចាក់ដីលើចំណីអូរ រដ្ឋបាលស្រុក និង អនុវត្តតាមផ្លូវច្បាប់។ ទីតាំងដែលបានកំពុងចាក់ដី និងជុំវិញទីតាំងចាក់ដីស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ មិនទាន់មានវិញ្ញាបនប័ត្រសំគាល់ម្ចាស់អចលនវត្ថុនៅឡើយទេ ។ ២. ករណីទឹកហូរកាត់ផ្លូវបណ្តាលអោយប្រជាពលរដ្ឋពិបាក់ធ្ចើដំណើរ មូលហេតុមកពីស្ទះលូ ចំនួន២ទីតាំង (ទំហំលូតូច និងមានសម្រាមកកស្ទះច្រើន) តែត្រូវបានអជ្ញាធរឃុំ និង បងប្អូនប្រជាពលរដ្ឋសហការគ្នាស្តារួចរាល់ហើយ ។ ៣.រដ្ឋបាលឃុំឃុំទំរីង មានគម្រោងជួសជុលលូ ទាំង២ទីតាំងនេះរូចហើយ ដោយពង្រីកទំហំលូអោយធំជាងមុនផងដែរ ។ ក្រោយឃើញសេចក្តីបំភ្លឺរបស់រដ្ឋបាលស្រុកសណ្តាន់ ពលរដ្ឋមានការ សារទរជាខ្លាំង តែពលរដ្ធមួយចំនួនទៀត ក៏មានការខកចិត្តទៅវិញដែរ ដោយបុគ្គលឈ្មោះ ស៊ាង លូ មិនបានផ្អាក់សកម្មភាពចាក់ឈូសឆាយ លើដីចំណីបឹង ឬ ប្រឡាយសាធារណៈនោះទេ ! គឺនៅតែបន្តសកម្មភាពជាបន្តបន្ទាប់ ។ កត្តាទាំងនេះ ធ្វើអោយមហាជនដាក់ការសង្ស័យថា÷ កន្ទេលធំបន្លំដេក ឬបុគ្គលឈ្មោះ ស៊ាង លូ មានខ្សែ ឬខ្នងធំ នៅក្រោយខ្នងហើយ ?ទើបមិនរអា ញញើតនិងច្បាប់បន្តិចទាល់តែសោះ។ បើតាមការជជែក ពិគ្រោះយោបល់ដេញដោលគ្នា តាមតុកាហ្វេ បានលើកឡើងស្រដៀងៗគ្នាថា ÷ ករណីដែលបុគ្គល ស៊ាង លូ ហ៊ានធ្វើតាមតែអំពើចិត្តដូច្នេះ គឺប្រហែលមកពី លោក ស៉ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ អសមត្ថភាព ឬគ្រាប់ចេញសេចក្តីបំភ្លឺដើម្បីបន្លំភ្នែកមហាជន និងការបង្វែរស្ថានការ ជាលេស ដើម្បីទុកឱកាសសម្រាប់បុគ្គល ស៊ាង លូ បន្តសកម្មភាពតែប៉ុណ្ណោះ ។ គូសបញ្ជាក់ដែរថា ប្រជាពលរដ្ឋដែលជាជនរងគ្រោះ បានទទូចស្នើសុំ ដល់មន្រ្តីជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាចាត់មន្រ្តីជំនាញ ដើម្បីចុះអនុវត្តច្បាប់អោយបានតឹងរឹងអោយមាន តម្លាភាព អោយបានឆាប់រហ័ស និងជួយផ្តល់យុត្តិធម៌ ចំពោះករណីខាងលើនេះផង។ បើយោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១នៃព្រះរាជាណាចក្រកម្ពុជា (ជាពិសេសមាត្រា ១៥) រាល់ដីធ្លីដែលជាទ្រព្យសម្បត្តិសាធារណៈការចាក់ដីលប់ដោយគ្មានការអនុញ្ញាត ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ (ការរំលោភបំពានលើដីរដ្ឋ) ដែលត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល (តម្រូវឱ្យកាយដីចេញវិញ និងស្តារដូចដើម) ឬទោសទណ្ឌតាមច្បាប់ស្តីពីភូមិបាល និងច្បាប់បរិស្ថាន។ អង្គភាពយើងខ្ញុំ និងបន្តផ្សព្វផ្សាយជូនដល់មហាជន ក៏ដូចជាអ្នកតាមដានបណ្តាញសង្គមមួយចំនួនបន្តទៀត ក្នុងករណីនេះមានការវិវត្តន៍ ឬប្រែប្រូលយ៉ាងណានោះ អង្គភាពរបស់យើងខ្ញុំ រង់ចាំទទូលការបកស្រាយ និងបំភ្លឺ ពីគ្រប់សាមីអង្គដែលពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕
ព័ត៌មានគួរចាប់អារម្មណ៍
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()
វីដែអូ
ចំនួនអ្នកទស្សនា