ថ្ងៃអង្គារ៍ ទី០៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ច្រើនប្រភេទចូលមកកម្ពុជាដោយសេរី នឹងរលូនប្រហែលសមត្ថកិច្ចលោក លី គឹមសាន ជាប្រធានការិល័យគយច្រកទ្វារសេីមមាត់.!
Thu,16 July 2026 (Time 10:06 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 172នាក់)

តាកែវ÷ បេីតាមមាត់ចាបមាត់ព្រាបច្រៀងថា នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ទំនិញឆ្លងដែនគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ខណៈលោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងមន្ត្រីគយ ព្រមទាំង សមត្ថកិច្ចនៅ ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន រក្សាភាពស្ងៀមស្ងាត់ សង្ស័យកំពុងជូតមាត់? ok kk ទេីបហូបបាយរួច.!
តាមប្រភពថាច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនខេត្តតាកែវ ជាច្រកទ្វារមួយដែលល្បីល្បាញខ្លាំងខាងនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់យ៉ាងច្រើនចូលមកកម្ពុជា ដោយសារបុគ្គលមានអំណាចជាមន្ត្រីនគរបាលច្រកទ្វារព្រំដែនគប់គិតជាមួយមន្ត្រីគយច្រកទ្វារ ធ្វើជាអ្នកកាងទំនិញខុសច្បាប់ផង ជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនផង និងមានឃ្លាំងផ្ទេរទំនិញខុសច្បាប់ជាច្រើនកន្លែងផងដែរ។

ជាកស្តែងក្រោយសារព័ត៌មានក្នុងស្រុកជាច្រើន បានបកអាក្រាតករណីទំនិញគេចពន្ធនៅច្រកទ្វារព្រំដែនភ្នំដិនជាបន្តបន្ទាប់ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញហាមឃាត់នាំចូលកម្ពុជាជាច្រើនប្រភេទ ត្រូវបានបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់មន្ត្រីគយ នៃអគ្គនាយកដ្ឋានបង្ការ និងបង្រ្កាបអំពើគេចពន្ធ ។

ប៉ុន្មានថ្ងៃនេះកំពុងផ្ទុះរឿងអាស្រូវកក្រើកច្រកទ្វារភ្នំដិនទៀតហើយ។ ក្រោមវិធានការមុតស្រួចរបស់​ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រុមមន្ត្រីគយនៃនាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធ កំពុងបំពេញបេសសកម្មយ៉ាងក្តៅគគុក ចុះពិនិត្យអនុលោមទំនិញនៅតាមឃ្លាំងស្តុកទំនិញនានានៅច្រកភ្នំដិន និងឃាត់រថយន្តដឹកទំនិញធំៗចំនួន៥គ្រឿង ដោយរកឃើញទំនិញគេចពន្ធជាច្រើនប្រភេទ ក្នុងនោះរថយន្តដឹកទំនិញ២គ្រឿងជារបស់មន្ត្រីនគរបាលដ៏មានឥទ្ធិពលមានអំណាចម្នាក់។ ទំនិញទាំងនោះត្រូវបានមន្ត្រីគយ បំពេញនីតិវិធីពន្ធគយតាមច្បាប់ ដើម្បីប្រមូលចំណូលពន្ធចូលរដ្ឋ។

បើតាមប្រភពរាយការណ៍ឲ្យដឹងថា ក្នុងមួយថ្ងៃៗ ទំនិញគេចពន្ធជាច្រើនបានចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដាក់ក្នុងឃ្លាំងស្តុកទំនិញធំៗយ៉ាងតិចចំនួន៥កន្លែង ដែលម្ចាស់ឃ្លាំងទាំងនោះ សុទ្ធតែមេឈ្មួញដុះស្លែប្រចាំច្រកទ្វារមួយនេះតែម្តង។ ក្នុងនោះក៏មានមន្ត្រីនគរបាល២រូប ដែលមានតួនាទីជាអនុប្រធានការិល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលជាបុគ្គលមានអំណាចល្បីឈ្មោះរន្ទឺ ថាមានខ្នងក្រាស់នៅក្រសួងមហាផ្ទៃជាបង្អែកកាងពីក្រោយខ្នងផងដែរ។

លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ និងលោក លី គឹមសាន ជាប្រធានការិល័យគយ ហាក់ដូចមិនខ្វាយខ្វល់អនុវត្តន៍ច្បាប់ប្រមូលពន្ធគយឲ្យបានត្រឹមត្រូវឡើយ ?ដោយឡែកនៅច្រកភ្នំដិន ច្រករបៀងស្លាបឆ្វេង និងស្លាបស្តាំ ក៏ជាប្រភពនាំចូលទំនិញគេចពន្ធដ៏មមាញឹករាល់យប់ផងដែរ។
បើតាមប្រភពឲ្យដឹងថា ក្នុងមួយយប់ៗ មានទំនិញគេចពន្ធ៤-៥រថយន្តធំៗ ត្រូវបានគេទម្លាក់ទំនិញចេញពីរថយន្តក្នុងទឹកដីវៀតណាម ហើយដឹកតាមគោយន្ត និងម៉ូតូចូលមកទឹកដីខ្មែរ ហើយលើកដាក់រថយន្តសាំយ៉ុងកែច្នៃ ឬរថយន្តកូរ៉េ ធំៗ ដឹកបន្តមកចែកចាយនៅក្រុងភ្នំពេញ តាមផ្លូវជាតិលេខ២និងផ្លូវជាតិលេខ៣។ ប្រភពដដែលឲ្យដឹងទៀតថា បើតាមអត្រាពន្ធគយទំនិញក្នុង១រថយន្តធំត្រូវបង់ចូលរដ្ឋមិនក្រោម២៥លានរៀលទេ ប៉ុន្តែពេលគេដឹកគេចពន្ធតាមម៉ូតូ គឺគេចំណាយលើមន្ត្រីនគរបាលច្រកទ្វារអស់៥លានរៀល ឯខាងមន្ត្រីគយ គឺបង់តិចច្រើនតាមប្រភេទទំនិញ។ បុគ្គលជើងខ្លាំងខាងចេញមុខរត់ការទំនិញគេចពន្ទ គឺលោកអនុប្រធានការិយាល័យនគរបាលច្រកទ្វារព្រំដែនដ៏មានអំណាចម្នាក់ជាអ្នកចាត់ចែងគ្រប់យ៉ាង។ បើតាមការប៉ាន់ស្មានគ្រាន់តែច្រករបៀងសងខាងច្រកទ្វារព្រំដែនភ្នំដិន រដ្ឋត្រូវបាត់ចំណូលជាតិមិនតិចជាង១០០លានរៀលនោះទេក្នុងមួយថ្ងៃៗ នេះមិនទាន់គិតការគៃបន្លំចំណូលពន្ធរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនផង។

ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មន្ត្រីគយដើមខ្សែមានតួនាទីសំខាន់ត្រូវអនុវត្តច្បាប់ពន្ធគយឲ្យបានត្រឹមត្រូវ។ ប៉ុន្តែបើពិនិត្យមើលមន្ត្រីគយច្រកទ្វារព្រំដែនភ្នំដិន ដែលមានលោក លី គឹមសាន ជាប្រធានការិល័យគយ និង លោក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវ ហាក់ដូចមិនខ្វាយខ្វល់អនុវត្តន៍ច្បាប់ប្រមូលពន្ធគយឲ្យបានត្រឹមត្រូវឡើយ ហើយបែរជាលង់លក់នឹងអំណាចទឹកប្រាក់របស់មេឈ្មួញដ៏មានអំណាចដុះស្លែ ដែលជាមន្ត្រីនគរបាលច្រកទ្វារព្រំដែនភ្នំដិនទៅវិញ។

ករណីឃាត់រថយន្តដឹកទំនិញ និងចុះពិនិត្យអនុលោមទំនិញរបស់ក្រុមមន្ត្រីគយនៃ នាយកដ្ឋានបង្ការ និងបង្ក្រាបទំនិញគេចពន្ធនៅច្រកទ្វារព្រំដែនភ្នំដិន ដែលបានរកឃើញទំនិញគេចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់បែបនេះ វាសមល្មមសម្រាប់ឯកឧត្តមបណ្ឌិត គុណ ញឹម ធ្វើកាវាស់វែងសមត្ថភាពការងាររបស់លោក លី គឹមសាន ប្រធានការិយាល័យគយច្រកទ្វារភ្នំដិន និងលោ​ក ស៊ុន ឆាយ ប្រធានសាខាគយខេត្តតាកែវហើយ ព្រោះ ថាបច្ចុប្បន្ន មន្ត្រីគយច្រើនណាស់មានសមត្ថភាពគ្រប់គ្រាន់ និងមានសមាណចិត្តក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិ..!៕

ព័ត៌មានគួរចាប់អារម្មណ៍

រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
272 នាក់
ម្សិលមិញ :
568 នាក់
សប្តាហ៍នេះ :
3940 នាក់
ខែនេះ :
12809 នាក់
3 ខែនេះ :
42941 នាក់
សរុប :
883126 នាក់