ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»
Mon,27 July 2026 (Time 07:36 PM)
ដោយ ៖ (ចំនួនអ្នកអាន: 159នាក់)

​សៀមរាប៖ នាពេលថ្មីៗនេះ មានការងើបឡើងគួរឱ្យកត់សម្គាល់នូវសកម្មភាពល្បែងស៊ីសង នៅក្នុងភូមិត្រពាំងត្រោះ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំពុងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពល្បែងស៊ីសងទាំងនេះ មានការចូលរួមលេងយ៉ាងកុះករពីសំណាក់អ្នកភូមិទាំងប្រុសទាំងស្រី ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងស្មារតីសាមគ្គីភាព។​ការជួបជុំគ្នាលេងល្បែងស៊ីសងនិងមានមនុស្សចូលរួមច្រើនបែបនេះ បានប្រឆាំងជាមួយលក្ខណៈសម្បត្តិទាំង ៧ យ៉ាងនៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដោយបង្កជាផលប៉ះពាល់ដូចជា៖
ការកើនឡើងនៃបទល្មើស និងអសន្តិសុខ ល្បែងស៊ីសងជាដើមចមចម្បងដែលនាំឱ្យកើតមានអំពើចោរកម្ម អំពើលួច ឆក់ ប្លន់ និងការគាស់ផ្ទះសម្បែងនៅក្នុងភូមិ ព្រោះតែអ្នកចាញ់ល្បែងត្រូវការស្វែងរកប្រាក់មកបង្រ្គប់ ឬសងបំណុល។

​មិនតែប៉ុណ្ណោះក៏បង្កអោយកើតឡើងអំពើហិង្សាក្នុងគ្រួសារនៅពេលដែលសមាជិកគ្រួសារ ទាំងប្ដី ឬប្រពន្ធ វក់នឹងល្បែងស៊ីសង វានឹងធ្វើឱ្យបាត់បង់លុយកាក់ដែលត្រូវផ្គត់ផ្គង់កូនៗ និងផ្ទះបាយ ដែលនាំឱ្យកើតមានជម្លោះទាស់ទែង ពាក្យសម្តីអសុរោះ និងអំពើហិង្សាក្នុងគ្រួសារមិនចេះចប់មិនចេះហើយ។

​ម៉្យាងទៀតសោតធ្វើអោយមានការការខូចខាតផ្នែកសេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដោយផ្អែកលើប្រជាពលរដ្ឋដែលធ្លាប់តែខិតខំប្រឹងប្រែងប្រកបរបររករាស៊ី បែរជាមកខាតបង់ពេលវេលា និងទ្រព្យសម្បត្តិ ធ្លាក់ខ្លួនជំពាក់បំណុលគេជុំទិស ដោយសារតែល្បែងវិនាសកម្មមួយនេះ។

​ម្យ៉ាងវិញទៀតវាសាយភាយ ឥទ្ធិពលមិនល្អដល់ក្មេងជំនាន់ក្រោយ៖ ការឃើញមនុស្សធំៗ ទាំងប្រុសទាំងស្រី ជួបជុំគ្នាលេងល្បែងយ៉ាងពពាក់ពពូន នឹងធ្វើឱ្យកុមារ និងយុវជនក្នុងភូមិត្រពាំងត្រោះ ងាយនឹងចម្លងតាម និងបោះបង់ការសិក្សា។

​ដើម្បីជាការដាស់តឿន និងពញ្ញាក់ស្មារតីដល់អ្នកភូមិដែលកំពុងវក់វីនឹងល្បែងស៊ីសង ខ្មែរយើងមានសុភាសិត និងពាក្យស្លោកអប់រំជាច្រើនដែលចាក់ដោត និងឆ្លុះបញ្ចាំងពីការពិតផងដែរ៖​«ផឹកស្រាស្រវឹងមួយយប់ វក់នឹងល្បែងស៊ីសងវិនាសមួយជីវិត»។

​បើយោងតាមប្រសាសន៍ដ៏ម៉ឺងម៉ាត់ និងការណែនាំជាបន្តបន្ទាប់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតែងតែបានសង្កត់ធ្ងន់ និងបញ្ជាដាច់ណាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែចាត់វិធានការក្តៅក្នុងការបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដោយគ្មានការលើកលែងឡើយ។

ការលុបបំបាត់ល្បែងស៊ីសង គឺជាកិច្ចការអាទិភាពដើម្បីពង្រឹងសន្តិសុខសង្គម និងធានាភាពសុខសាន្តជូនប្រជាពលរដ្ឋ។ អាជ្ញាធរមូលដ្ឋាន ចាប់ពីមេភូមិ មេឃុំ រហូតដល់កងកម្លាំងប្រដាប់អាវុធ ត្រូវតែទទួលខុសត្រូវខ្ពស់លើទឹកដីរបស់ខ្លួន បើបណ្តោយឱ្យមានល្បែងស៊ីសង គឺត្រូវប្រឈមមុខនឹងវិន័យ និងច្បាប់។

​ឆ្លើយតបនឹងករណីដែលបានកើតឡើងនៅភូមិត្រពាំងត្រោះ ឃុំអន្លង់សំណរនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសំណូមពរយ៉ាងទទូចដល់កម្លាំងសមត្ថកិច្ចស្រុកជីក្រែង និងអាជ្ញាធរភូមិឃុំ អន្លង់សំណរ ឱ្យចុះអន្តរាគមន៍ ទប់ស្កាត់ និងអប់រំណែនាំ ឬចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ដើម្បីកុំឱ្យល្បែងស៊ីសងនេះរីករាលដាលបន្តទៀត។
បើតាមការឲ្យដឹងពី លោក គង់ យូរ៉ា នាយប៉ុស្តិ៍រដ្ឋបាលអន្លង់សំណរបានឲ្យដឹងដែរថា÷កន្លងមកលោកធ្លាប់ទៅដល់កន្លែងហ្នឹងហើយ តែពេលទៅដល់បែរជាស្ងាត់ឈឹងទៅវិញ ហើយលោកបន្តថា÷ក្រុមអ្នកញៀនល្បែងទាំងនេះគឺ លេងចល័ត ពេលខ្លះលេងលើទឹកដីអន្លង់សំណរ ពេលខ្លះចូលទៅលេងលើទឹកដីឃុំជីក្រែងមិនទៀងដែរ។ដោយលោកបង្ហើបថា: មិនអីទេ!ជុងមិនភ្លេចទេកុក មានតែកុកទេដែលភ្លេចជុង។

ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវភ្ញាក់រលឹក និងបញ្ឈប់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ហើយងាកមកចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ច តាមរយៈលេខទូរស័ព្ទ hotline ឬអន្តរាគមន៍ផ្ទាល់ ដើម្បីរួមគ្នាកសាងភូមិឃុំឱ្យមានសុវត្ថិភាព ស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាផងដែរ។

​ដើម្បីទប់ស្កាត់កុំឱ្យវប្បធម៌ល្បែងស៊ីសងនេះបន្តចាក់ឫសជ្រៅ នៅក្នុងភូមិត្រពាំងត្រោះ ឃុំអន្លង់សំណរ និងឃុំជីក្រែងទៀតនោះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមគោរពសំណូមពរយ៉ាងទទូចដល់ អាជ្ញាធរភូមិ-ឃុំ ពិសេសកងកម្លាំងមានសមត្ថកិច្ចស្រុកជីក្រែងនិងឃុំអន្លង់សំណរ មេត្តាជួយចុះពិនិត្យ អប់រំណែនាំ និងមានវិធានការច្បាប់ចំពោះទីតាំងល្បែងស៊ីសងទាំងនោះផង។ ការរួមគ្នាបញ្ឈប់ល្បែងស៊ីសង គឺជារបងការពារសេចក្តីសុខ និងធានាបាននូវ «ភូមិឃុំមានសុវត្ថិភាព» យ៉ាងពិតប្រាកដ៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម យ៉ន ទាយាទ ដឹកនាំក្រុមការងារ នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារកងទ័ពមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ នៅស្រុកសន្ទុក ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
271 នាក់
ម្សិលមិញ :
1139 នាក់
សប្តាហ៍នេះ :
4115 នាក់
ខែនេះ :
13839 នាក់
3 ខែនេះ :
39032 នាក់
សរុប :
857760 នាក់