ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំអាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបន្តអនុវត្តការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយរុះរើសំណង់ និងរបស់របរផ្សេងៗដែលបានរំលោភលើចំណីផ្លូវ និងចិញ្ចើមផ្លូវ តាមបណ្តោយផ្លូវលេខ១១៥ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល។មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ១១៥ ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ណុប ដារ៉ា បានបញ្ចាក់ថា សកម្មភាពនេះគឺជាផ្នែកមួយ នៃការអនុវត្តយុទ្ធនាការរបស់រដ្ឋបាលខេត្ត ក្នុងការរៀបចំបរិស្ថានទីក្រុងឱ្យមានរបៀបរៀបរយ សោភ័ណ្ឌភាពល្អ សមស្របតាមទិសដៅនៃការអភិវឌ្ឍទីក្រុងទំនើប និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈ មិនត្រឹមតែជាការធ្វើឱ្យទីក្រុងមានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ឯកឧត្តម ណុប ដារ៉ា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់លំនៅឋាននៅតាមបណ្តោយផ្លូវ លេខ១១៥ ដែលបានស្ម័គ្រចិត្តសហការរុះរើសំណង់ របាំងសំយាប បដាផ្សព្វផ្សាយ និងរបស់របរផ្សេងៗដែលរំលោភលើចិញ្ចើមផ្លូវ និងចំណីផ្លូវ ដើម្បីបើកលំហផ្លូវឱ្យមានភាពទូលាយ ងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការរុះរើ និងរៀបចំសណ្តាប់ធ្នាប់នេះ មិនមែនជាការរំខានដល់ការប្រកបមុខរបររបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាការរួមចំណែកកសាងទីក្រុងឱ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសសម្រាប់ការប្រើប្រាស់ចិញ្ចើមផ្លូវ និងចំណីផ្លូវឱ្យបានត្រឹមត្រូវ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍ ការចតយានយន្ត ការធ្វើដំណើររបស់អ្នកថ្មើរជើង និងបង្កើនសុវត្ថិភាពជូនសាធារណៈជន។នេះឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមបន្តចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណ្ឌភាពទីក្រុង ដោយមិនដាក់តាំងទំនិញ សម្ភារៈ ឬសាងសង់សំណង់ផ្សេងៗរំលោភលើចំណីផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ព្រមទាំងចូលរួមគោរពច្បាប់ និងបទប្បញ្ញត្តិរបស់អាជ្ញាធរមានសមត្ថកិច្ច។ ឯកឧត្តមអភិបាលរងខេត្តបានបន្ថែមទៀតថា រដ្ឋបាលខេត្តកណ្តាលនឹងបន្តចុះអប់រំ ណែនាំ និងអនុវត្តវិធានការចាំបាច់ជាបន្តបន្ទាប់ទៀត មិនថាតែក្នុងក្រុងតាខ្មៅទេ គឺទូទាំង ១៣ក្រុម-ស្រុក នៃខេត្តកណ្ដាលទាំងមូល ក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់សាធារណៈឱ្យមានសណ្តាប់ធ្នាប់ មានបរិស្ថានល្អ និងមានភាពទាក់ទាញ ហើយការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់ក្នុងការកសាងទីក្រុង និងតាមបណ្តាស្រុកនានាឱ្យមានសោភ័ណ្ឌភាព និងសុវត្ថិភាព សម្រាប់ជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា៕ សុខ យោធិន
ព័ត៌មានគួរចាប់អារម្មណ៍
លោក នូ សុីថា ប្រធាននាយកដ្ឋានបង្ការនិងបង្រ្កាបបទល្មេីសរត់ពន្ធ ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវមុខច្បាប់ទំនិញទាំងឡាយខូចហូរចូលពេញភ្នំពេញ? (vojhotnews)
តើបុគ្គលឈ្មោះ ស៊ាង លួ ជានរណា ? បានជាហ៊ានចាក់ដី រំលោភយកដីចំណីបឹង និងប្រឡាយសាធារណៈ! (vojhotnews)
Scams Online មេល្បែងភ្នាល់ទឹកភ្លៀងធំជាងគេកំពុងបេីកដោយលោក ស៊ួ រហ័សនាម ភ្នំមាស លេងចំកណ្តាលក្រុងភ្នំពេញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធានការបង្រ្កាប ទុកឲ្យលេងតាមអំពើចិត្ត! (vojhotnews)
ឈ្មោះលី ស្រេង អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំដែលមានតួនាទីគ្រប់គ្រងយ៉ាងធំធេងនៅក្នុងដែនព្រៃឡង់ខេត្តកំពង់ធំ រាប់ឆ្នាំ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា