ថ្ងៃច័ន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ
Sat,01 August 2026 (Time 03:06 PM)
ដោយ ៖ (ចំនួនអ្នកអាន: 114នាក់)

កំពង់ចាម៖ នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ នៅឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ព្រមទាំងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុន ចាន់ថា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សមាជិក សមាជិកា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ពិធីនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសសប្បាយរីករាយ និងអធិកអធម ដោយអគារទីស្នាក់ការថ្មីនឹងក្លាយជាទីកន្លែងសម្រាប់បំពេញការងារ សម្របសម្រួលសកម្មភាព និងពង្រឹងការទំនាក់ទំនងជាមួយសមាជិក និងប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ថា បានអបអរសាទរចំពោះការសម្ពោធអគារថ្មី និងស្វាគមន៍សមាជិកថ្មីទាំង ៦៤៨នាក់ ដែលបានចូលរួមជាមួយគណបក្ស។ ឯកឧត្តមក៏បានលើកឡើងពីសារៈសំខាន់នៃការរួមសាមគ្គី ការបម្រើប្រជាពលរដ្ឋ និងការចូលរួមអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ សមាជិកថ្មីទាំងអស់បានប្តេជ្ញាចិត្តគោរពលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ព្រមទាំងចូលរួមបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍសង្គម។
ពិធីសម្ពោធ និងពិធីបញ្ចូលសមាជិកបក្សថ្មីនេះ បានបញ្ចប់ទៅដោយជោគជ័យ ក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយភាពអធិកអធម និងសាមគ្គីភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
118 នាក់
ម្សិលមិញ :
228 នាក់
សប្តាហ៍នេះ :
2783 នាក់
ខែនេះ :
15275 នាក់
3 ខែនេះ :
38998 នាក់
សរុប :
862613 នាក់