ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជា និងពិភពលោកក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឆ្នាំ២០២៦ ប្រារព្ធឡើងនៅខេត្តកំពង់ធំ លើកតម្កើងតួនាទីអ្នកការពារធនធានធម្មជាតិ!
Sat,01 August 2026 (Time 10:13 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 165នាក់)

កំពង់ធំ៖ ទិវាមន្ត្រីឧទ្យានុរក្សកម្ពុជា និងពិភពលោក ប្រចាំឆ្នាំ២០២៦ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម នៅស្នាក់ការព្រះអាទិត្យ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម សុខខេង នវិន្ទ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកំពង់ធំ មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៤ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គការ CI និងភាគីពាក់ព័ន្ធ សរុបប្រមាណ ១៤០រូប។
ការប្រារព្ធទិវានេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្ហាញពីតួនាទីដ៏សំខាន់របស់មន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។
ក្នុងឱកាសនោះ ឯកឧត្តម សុខខេង នវិន្ទ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីឧទ្យានុរក្សនៅទូទាំងប្រទេស ដែលបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងភាពអត់ធ្មត់ ក្នុងការការពារតំបន់ការពារធម្មជាតិ ទប់ស្កាត់បទល្មើសធនធានធម្មជាតិ តាមដាន និងស្រាវជ្រាវជីវៈចម្រុះ គ្រប់គ្រងហានិភ័យនៃភ្លើងឆេះព្រៃ អប់រំបរិស្ថាន និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន។
ទិវានេះក៏ជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្សឱ្យបន្តបំពេញបេសកកម្មក្នុងការអភិរក្សធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន។
ការប្រារព្ធទិវាមន្ត្រីឧទ្យានុរក្សកម្ពុជា និងពិភពលោក ប្រចាំឆ្នាំ២០២៦ នេះ មិនត្រឹមតែជាការលើកកិត្តិយសដល់មន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមថែរក្សា អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីធានាបាននូវបរិស្ថានល្អ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់កម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
239 នាក់
ម្សិលមិញ :
202 នាក់
សប្តាហ៍នេះ :
3450 នាក់
ខែនេះ :
15182 នាក់
3 ខែនេះ :
41835 នាក់
សរុប :
873767 នាក់