ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026
Wed,19 August 2026 (Time 02:47 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 140នាក់)

ទំនិញ​គេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាម​ច្រកទ្វេភាគី ព្រំដែតំបន់​ដូង ទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគ្រេង លោក ឆេង សាវិន មេ​គយ​ចល័តច្រក​ទ្វេភាគីតំបន់ដូងបើកដៃអោយមេ​ឈ្មួញ​ធំៗនាំចូល​ទំនិញ​គេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពី​វៀតណាមចូលមកខ្មែរទាំង យប់ទាំងថ្ងៃយ៉ាងគគ្រឹក គគ្រេង ភាពមិនប្រក្រតីរបស់លោក ឆេង សាវិន មេ​គយ​ច្រក​ទ្វេភាគីព្រំដែនតំបន់ដូង កំពុងធ្វើព្យុះធ្វេីភ្លៀងគាបពួកឈ្មួញតូច ធំ ឲ្យចូលបង់លុយតាមការកំណត់មេគយចល័តប្រចាំច្រកទ្វេភាគីព្រំដែនតំបន់ដូង ដាក់ពង្រាយមន្រ្តីគយក្រោមឱវាទនិងជនសុីវិល ប្រមូល​លុយ​ពីក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរទាំងយប់ ទាំងថ្ងៃយ៉ាងពេញបន្ទុកតាមរបៀប​ពុករលួយដោយសារអាង​មេគយធំៗ នៅខេត្ត​ស្វាយរៀង ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ និងយកឈ្មោះមេគយធំនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ខ្នងបង្អែក​ដើម្បីបិទបាំងទង្វើរមិនប្រក្រតីពុករលួយបស់ខ្លួនទើបលោក ឆេង សាវិន មេ​គយ​ចល័តច្រក​ទ្វេភាគីព្រំដែនតំបន់ដូង​ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗនិងអាជីវករ​សម្រុកនាំចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពីប្រទេសវៀត ណាមចូលមកប្រទេសខ្មែរដោយសេរីយ៉ាងរ​លូន។​ ភាពមិន ប្រក្រតីពុករលួយរបស់លោក ឆេង សាវិន មេ​គយ​ចល័តច្រក​ទ្វេភាគីព្រំដែនតំបន់ដូងកាន់តំណែងដុះស្លែដែលល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយនិងបើកដៃអោយមេ​ឈ្មួញ​ធំៗ និង​អាជីវករ នាំចូល​ទំនិញ​គេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពី​ប្រទេសវៀតណាមចូលមកប្រទេស ខ្មែរតាម​ច្រកទ្វេភាគី ព្រំដែតំបន់​ដូង ទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគ្រេងជាថ្នូរអនុញ្ញាតមិនអោយមន្រ្តីរបស់ខ្លួនត្រួតពិនិត្យឡើយ។
ប្រភពពីអាជីវករនិងឈ្មួញតូចតាចបានត្អូញត្អែរថា ស​ព្វថ្ងៃ ពួកគាត់រកសុីដឹកជញ្ជូនទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ តាមច្រក ព្រំដែនតំបន់ដូង ឆ្ពោះទៅចែកចាយនៅទីផ្សារក្នុងខេត្តត្បូងឃ្មុំត្រូវចំណាយលុយអស់ ១លាន៤៥មុឺនរៀល ទើបដឹកទំនិញដល់គោលដៅពួកគាត់នៅសេះសល់​កម្រៃ​តិចតួចប៉ុណ្ណោះព្រោះតែមន្រ្តីសមត្ថកិច្ចប្រចាំច្រកមានច្រើននិងសមត្ថកិច្ចនៅតាមដងផ្លូវក៍មានច្រើនជាពិសេសមេ​គយ​ចល័តប្រចាំ​ច្រក​ទ្វេភាគីព្រំដែនតំបន់ដូង ឆេង សាវិន គាប​យក​លុយ​លើ​តុ​ក្រោម​តុច្រើនៗតាមការកំណត់ មិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
​ហើយគ្មានក្រុមឈ្មួញ និងអាជីវករ​ណា​ហ៊ាន​តវ៉ា​ជាមួយ លោក ឆេង សាវិន នោះឡើយ ព្រោះ​លោក ឆេង សាវិន តែងតែ​ប្រើ​ឈ្មោះ​ មេគយ ធំៗ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករគយកម្ពុជា ដើម្បី​បិទបាំង​នូវភាពមិនប្រក្រតីពុករលួយរបស់​ខ្លួន​។​ បច្ចុប្បន្ន​នេះក្រុមឈ្មួញ និង​អាជីវករ នៅតែបន្តធ្វើ​សកម្មភាព​នាំទំនិញ​គេចពន្ធទំនិញបង់ពន្ធមិនគ្រប់ចេញពី​ប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាម​ច្រកទ្វេភាគីព្រំដែន​តំបន់ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដដែលរីឯលោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង មិនត្រួតពិនិត្យអ្វីទាំងអស់(ពោលគឺបង់លុយលើតុ ក្រោមតុជាការស្រេច)។
​បេីតា​មប្រភពពី​មន្ត្រី​សមត្ថកិច្ចផ្សេងប្រចាំនៅ​ច្រក​ទ្វេភាគី​ព្រំដែន​តំបន់ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បានឲ្យដឹងទៀតថា សកម្មភាព​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាម​ច្រកទ្វេភាគី​ព្រំដែន​តំបន់ដូង កើតឡើង​យ៉ាង​ពេញបន្ទុក​ចំណែកលោកគយច្រករក្សាភាពស្ងៀមស្ងាត់។​លើស​ពីនេះ​ទៅទៀត​ភាពមិនប្រក្រតីពុករលួយរបស់លោក ឆេង សាវិន ឃុបឃិត ជាមួយឈ្មួញវៀតណាម និងឈ្មួញខ្មែរ បើកដៃអោយដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ គ្រប់ប្រភេទ ប្រព្រឹត្ត​ទៅ​ដោយរលូន មិនខ្វល់ពីមហាជនរិះគន់អ្វីទាំងអស់។
ហេតុនេះសូមឯកឧត្តម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងជាពិសេសឯកឧង្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្តេជ្ញាលុបបំបាត់អំពើ ពុករលួយនូវតាមដងផ្លូវគួរចាត់មន្រ្តីក្រោមឱវាទចុះសិក្សាស្រាវជ្រាវភាពមិនប្រក្រតីពុករលួយរបស់លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង កាន់តំណែងដុះស្លែលំហូរបន្លែផ្លែឈើខូចគុណភាពនិងទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

ព័ត៌មានគួរចាប់អារម្មណ៍

គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
470 នាក់
ម្សិលមិញ :
286 នាក់
សប្តាហ៍នេះ :
2639 នាក់
ខែនេះ :
15753 នាក់
3 ខែនេះ :
40397 នាក់
សរុប :
869398 នាក់