ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយក្រើនរំលឹកដល់សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់បន្តធ្វើអំពើល្អដើម្បីផ្ដល់ក្តីស្រឡាញ់ដល់ប្រជាជនក្នុងមូលដ្ឋាន
Sun,02 August 2026 (Time 10:45 AM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 164នាក់)

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់បន្តធ្វើអំពើល្អជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីផ្តល់ក្តីស្រលាញ់ និងទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកជំទាវ ឃួន ឃុនឌី ថ្លែងដូចនេះក្នុងកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ ជាមួយក្រុមការងារគណបក្សឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៦ នៅទីស្នាក់ការគណបក្សឃុំ។

លោកជំទាវបន្ថែមថាការបំរើសេវាកម្មល្អនិងដោយភាពស្មោះត្រង់ កាយវិការប្រកបដោយគុណធម៌គឺជាសកម្មភាពអទិភាពចម្បងដែលទាក់ទាញប្រជាប្រិយភាពនិងចាក់ឬសយ៉ាងជ្រៅដល់បញ្ហាសតិអារម្មណ៍ ស្មារតី និងការគាំទ្រដោយផ្ទាល់ដើម្បីឆ្លើយតបទៅថ្នាក់ដឹកនាំដែលបានជួយដល់ឃុំរបស់យើង ក្រុមការងារទាំងអស់ត្រូវតែប្តេជ្ញាចិត្តលះបង់គ្រប់បែបយ៉ាងជូនដល់បងប្អូនក្នុងមូលដ្ឋាន ការផ្តល់ទំនុកចិត្តដល់ពួកគាត់តាមរយៈការចុះជួបផ្ទាល់ ពិសេសយុវជនដល់អាយុបោះឆ្នោត ព្រមទាំងពង្រឹងសតិអារម្មណ៍ បង្កើនភាពស្និទ្ធស្នាល និងក្តីស្រឡាញ់ជាមួយគាត់។ លើសពីនេះទៀត យើងត្រូវតែពិនិត្យមើលសមាជិកក្រុមរបស់ខ្លួន តើមានឯកសារគ្រប់គ្រាន់ហើយឬនៅ ពិសេសអត្តសញ្ញាណប័ណ្ណហួសសុពលភាពត្រូវរួសរាន់ធ្វើជូនពួកគាត់ឲ្យបានលឿន យុវជនដល់អាយុបោះឆ្នោត និងអ្នកដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ដែលជាកិច្ចការចម្បងត្រូវដោះស្រាយជាបន្ទាន់។

លោកជំទាវ ឃួន ឃុនឌី  បានបញ្ជាក់បន្ថែមថាបញ្ហាសាមគ្គីផ្ទៃក្នុងគឺសំខាន់បំផុតត្រូវធ្វើ ឲ្យបានតាមការប្តេជ្ញាចិត្តតាមភូមិនីមួយ ទោះបីមានរឿងអ្វីក៏ដោយ ពិសេសសមាជិកសមាជិកាទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អទាំងអស់គ្នាដើម្បីបន្តកិច្ចការងារក្នុងមូលដ្ឋានឲ្យបានរីកចំរើនទៅមុខទៀត៕សុខសាន Diretor

ព័ត៌មានគួរចាប់អារម្មណ៍

ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()

ព័ត៌មានគួរចាប់អារម្មណ៍

លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
238 នាក់
ម្សិលមិញ :
202 នាក់
សប្តាហ៍នេះ :
3449 នាក់
ខែនេះ :
15181 នាក់
3 ខែនេះ :
41834 នាក់
សរុប :
873766 នាក់