យ៉ាងហោចណាស់ក្មេងប្រុសស្រីចំនួន៣នាក់ បានលុងទឹកស្លាប់ ខណៈម្តាយឪពុកក្មេងរងគ្រោះរវល់ទៅធ្វើចំការនៅឆ្ងាយពីផ្ទះហេតុការណ៌ដ៏គួរឲ្យសោកសង្រេងមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១ នឹង៣០នាទី រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្តខេត្ត ព្រះវិហារ ។ បើតាមសេចក្តីរាយការណ៌របស់លោកអធិកាស្រុកជាំក្សាន្ត បានឲ្យដឹងថា ហេតុដែលបណ្តាលឲ្យមានករណីនេះបានកើតឡើង នោះ ដោយឪពុកម្តាយក្មេងរងគ្រោះរវល់ទៅធ្វើចំការនៅឆ្ងាយពីផ្ទះ ហើយទុកកុមារដែលជាជនរងគ្រោះនៅចាំផ្ទះ តែចៃដន្យ កុមារដែលជាជនរងគ្រោះទាំង៣នាក់ ក៏បានចុះមុជទឹកនៅក្នុងស្រះមុខផ្ទះជនរងគ្រោះ តែដោយអកុសល់ក៏បានលុងទឹកស្លាប់ ទាំង៣នាក់តែម្តងទៅ ។បើតាមសាក្សីដែលជាអ្នកជិតខាង បានឲ្យដឹងថា ក្រោយកើតហេតុ គេបានឃើញមានធុងទឹកនៅនឹងមាត់ស្រះ ហើយបាត់ កុមារដែលជាជនរងគ្រោះ ក៏កើតសង្ស័យរួចក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ទើបអ្នកជិតខាងក៏បានជួយចុះរាវក្នុងទឹក ស្រះក៏ប្រទះឃើញសាកសពកុមាររងគ្រោះទាំង៣នាក់ក្នុងស្រះទឹកខាងលើជាបន្តរបន្ទាប់ ។ បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកជាំក្សាន្តបានឲ្យដឹងថា កុមារជនរងគ្រោះទាំង៣នាក់ខាងលើ រួមមានទី១ ឈ្មោះ នៅ វ៉ាន់ ភេទប្រុស អាយុ0៨ឆ្នាំ ទី២ឈ្មោះ នៅ ចេកសាន ភេទប្រុស អាយុ0៦ឆ្នាំ ត្រូវជាប្អូន និងទី៣ឈ្មោះ ឆាង ស្រីកា អាយុ១០ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ។កុមារដែលជនរងគ្រោះទាំង៣នាក់ខាងលើ បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ក្រោយកើតហេតុ មន្ត្រីអធិកាស្រុកបាន ចុះដល់កន្លែងកើតហេតុ នឹងធ្វើកោសល្យវិច្ច័យ ដោយពិនិត្យឃើញថាកុមារជនរងគ្រោះទាំង៣នាក់ខាងលើប្រាកដពិតជាស្លាប់ ដោយសារតែករណីលុងទឹកពិតប្រាកដមែន រួចក៏បានប្រគល់សាកសពកុមាររងគ្រោះឲ្យឪពុកម្តាយ យកធ្វើបុណ្យតាមប្រពៃ ណី រៀងៗខ្លួន ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា