ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
ឧកញ៉ា គិត ធាង ថៅកែក្លឹបកំសាន្តដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​ចែកចាយជួញដូរគ្រឿងញៀន​ជិត​៣០គីឡូក្រាម​ត្រូវ​បាន​សាលាឧទ្ធរណ៍សម្រេច​ដោះលែង​កាល​ពី​ដើម​សប្តាហ៍​នេះ​។ fcjot
Fri,21 May 2021 (Time 11:16 AM)
ដោយ ៖ voj+fcjot (ចំនួនអ្នកអាន: 1093នាក់)

ktk168
ឧកញ៉ា គិត ធាង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត ពាក់ព័ន្ធ​ករណី​គគ្រឿងញៀនជិត៣០គីឡូក្រាមមានអាវុធខុសច្បាប់នៅក្នុង​ក្លឹប​កម្សាន្ត​របស់​ខ្លួន​នោះ ទើបតែ​ត្រូវ​បាន​តុលាការ​ជាន់ខ្ពស់ សម្រេច​ដោះលែង​ដោយ​ស្ងាត់ៗ​។​

ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ទម្លាយ​នៅ​ថ្ងៃទី​១៥ឧសភា​ថា សាលាឧទ្ធរណ៍ បាន​សម្រេច​កាត់ទោស​តម្រឹម​ដោយ​ឲ្យ​លោក គិត ធាង អនុវត្ត​ទោស​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ទោស​នៅសល់ ត្រូវ​ព្យួរ​ជា​ធម្មតា​។

លើកលែងតែឧក៉ញាគិតធាងដែលមានលុយនិងជាសាច់ញាតិលោកឧកញ៉ាគិតម៉េងប្រធានក្រមហ៊ុនរ៉ូយ៉ាលគ្រុបចេញសម្រាប់​ជនជាប់ចោទ​ប្រមាណ ៣០​នាក់​ផ្សេងទៀតក្នុងនោះមានចិន៦នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ជាមួយ​លោក គិត ធាង ដែរ​នោះ មិន​ត្រូវ​បាន​ដោះលែង​នោះ​ទេគឺនៅទុកតាមអនុសាសន៍សម្តេចនាយករដ្ឋមន្ត្រីដែលប្រកាសថាមិនឲ្យមានការដោះលែងអ្នកណាម្នាក់ពេលបង្ក្រាបដំបូង។

សមត្ថកិច្ច បាន​ចាប់​ឃុំខ្លួន​លោក គិត ធាង កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ ។​បន្ទាប់​មក កាល​ពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក គិត ធាង ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត​ពាក់ព័ន្ធ ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤)​គីឡូក្រាមក្រោមមកថាមានប្រមាណ៣០គីឡូវិញ ដែល​សមត្ថកិច្ច​នគរបាលរាធានីភ្នំពេញក្រោមបញ្ជាលោកសថេតឆ្មក់​ចូល​បង្ក្រាប​បាន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់កាលពីដើមឆ្នាំ២០១០។សូមជម្រាបថាករណីយ៍គ្រឿងញៀននេះដែរបើនៅប្រទេសជិតខាងយើងកុំថាឡើយដល់៣០ឬ៥០គីឡូត្រឹមតែ២គីឡូគេព្យួករបាត់ហើយ។ជាក់ស្តែងស្ត្រីខ្មែរត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីតវិតព្រោះតែកាន់គ្រឿងញៀនឲ្យគេប្រមាណ២គីឡូពីស្រុកខ្មែរចូលវៀតណាម៕សូមរងចាំអានភាគបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()

ព័ត៌មានគួរចាប់អារម្មណ៍

កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
538 នាក់
ម្សិលមិញ :
243 នាក់
សប្តាហ៍នេះ :
4146 នាក់
ខែនេះ :
12372 នាក់
3 ខែនេះ :
38550 នាក់
សរុប :
854183 នាក់