089572372 15.07.2021ខេត្តតាកែវ: ប្រភពរបស់ប្រជាពលរដ្ឋបានរាយការណ៍ឱ្យដឹងថាសង្វៀនជល់មាន់និងបង្កប់ល្បែងស៊ីសងមួយចំនួនទៀតដូចជា: អាប៉ោងបានកំពុងតែប្រព្រឹត្តទៅយ៉ាងរលូនសង្ស័យថាមានការបើកភ្លើងខៀវ ពីអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានស្រុកខេត្តហើយមើលទៅទើបមិនមានមន្ត្រីមានសមត្ថកិច្ចអាជ្ញាធរមានចំណាត់ការឬបង្ក្រាបសង្វៀនជល់មាន់និងអាប៉ោងនេះទាល់តែសោះ។ បើតាមការរាយការណ៍អ្នកដែលរស់នៅជិតកន្លែងសង្វៀនជល់មាន់និងអាប៉ោងបានប្រាប់ថា:ពួកគាត់មិនសប្បាយចិត្តចំពោះទង្វើរបស់ក្រុមពួកអ្នកញៀននិងល្បែងភ្នាល់ស៊ីសង ជល់មាន់ បៀរ,អាប៉ោងនោះទ្បើយ។ ដោយពេលខ្លះពួកគាត់ស្ទើរតែមិនបានដេកពួននឹងការហ៊ោកញ្ច្រៀវរបស់ក្រុមអ្នកញៀនល្បែងភ្នាល់ជល់មាន់និងអាប៉ោងដែលជាការរំខានដល់គាត់មិនបានដេកពួនក្រោយពីសម្រាកពីការងារ។ គាត់បានបន្តឲ្យដឹងទៀតដែរថា: ក្រុមអ្នកញៀនល្បែងភ្នាល់ស៊ីសងបៀ អាប៉ោង ភ្នាល់ជល់មាន់ទាំងនេះបានបើកសង្វៀនល្បែងជល់មាន់និងអាប៉ោងស្ទើរតែជារៀងរាល់ថ្ងៃដោយមិនឃើញមានអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ចក៏ដូចជាថ្នាក់ដឹកនាំស្រុកខេត្តបង្រ្កាប ឬមានចំណាត់ការទៅលើក្រុមអ្នកញៀនល្បែងទាំងនោះទាល់តែសោះ។ ទំនោរបែបនេះ !ប្រហែលជាគិតតែយកលុយដាក់ហោប៉ៅឬបានសើមមាត់សើម ក និងទទួលលាភសក្ការៈពីឈ្មោះប៊ីនិងពន្លកក្រាស់ក្រែលហើយមើលទៅ ទើបបានជាសង្វៀនជល់មាន់អាប៉ោងទាំងនេះមិនខ្លាចរអានឹងច្បាប់បន្តិចសោះឡើយ។ ទោះបីជាយ៉ាងណាក្តី អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងម្ដងរួចមកហើយថា: បើសិនជាអាជ្ញាធរសមត្ថកិច្ចថ្នាក់ស្រុក ថ្នាក់ខេត្តមិនហ៊ានបង្រ្កាបសង្វៀនជល់មាន់បៀរអាប៉ោង ឬអសមត្ថភាពទុកឱ្យក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ជល់មាន់ បៀ អាប៉ោងធ្វើជាអភិបាលខេត្តម្ដងវិញទៅ។ កត្តា និងទង្វើរបែបនេះហើយដែលបង្កអសន្តិសុខដល់សង្គមមួយចំនួនដូចជា: ចោរលួច,ប្លន់,ឆក់ ឬអំពើហិង្សាក្នុងគ្រួសារដែលបង្កពីអ្នកញៀនល្បែងទាំងនេះហើយ ខ្លះ បញ្ចាំ ឬ លក់ម៉ូតូដីស្រែនចម្ការ មួយចំនួនទៀតដើម្បីយកប្រាក់ទៅភ្នាល់ចំពោះល្បែងជល់មាន់ស៊ីសងបៀរអាប៉ោង..ល...ហើយខ្លះទៀតក៏ធ្វើការចំណាកស្រុកផងដែរក៏ព្រោះតែល្បែង ?ដូចសុភាសិតខ្មែរមួយបានពោលថា:(ឈ្នះមុខខ្លាញ់ចាញ់មុខសេះ)។ ប្រភពមួយចំនួនទៀតបានលើកឡើងឲ្យដឹងផងដែរថា: ម្ចាស់ សង្វៀនជល់មាន់និងបៀអាប៉ោងខាងលើនេះ ដែលមានឈ្មោះប៊ីហើយនិងបក្ខពួកគូរកនម្នាក់ទៀតឈ្មោះពន្លក ប្រហែលជាមានខ្សែឬខ្នងក្រាស់ហើយ ទើបហ៊ានបើកសង្វៀនភ្នាល់ជល់មាន់បង្កប់ដោយល្បែងស៊ីសងមួយចំនួនថែមទៀត ដោយគ្មានមន្ត្រីមានសមត្ថកិច្ចណាអាចបង្ក្រាបគាត់បានឡើយ។មិនតែប៉ុណ្ណោះទៀតសោតថែមទាំង ប្រព្រឹត្តទៅដោយរលូននិងផ្ទុយពីអនុសាសន៍របស់សម្ដេចថែមទៀតផង។ ប្រភពប្រជាពលរដ្ឋក៏បានបន្តបន្ថែមឱ្យដឹងដែលថាយ៉ាងហោចណាស់ក្នុងមួយថ្ងៃៗសង្វៀនជល់មាន់ខាងលើនេះរបស់ឈ្មោះប៊ី និង ឈ្មោះពន្លក បើកធ្វើការភ្នាល់ការជល់មាន់មិនក្រោមពី៥ទៅ១០នោះឡើយក្នុងមួយថ្ងៃៗរួមនឹងការបង្កប់ល្បែងស៊ីសងមួយចំនួនថែមទៀត។ សូមបញ្ជាក់ផងដែរថាចំពោះទីតាំងភូមិសាស្រ្តសង្វៀនជល់មាន់របស់បុគ្គលឈ្មោះប៊ី និង បក្ខពួកគូរកនម្នាក់ទៀតឈ្មោះពន្លក បានកំពុងតែប្រព្រឹត្តទៅយ៉ាងរលូនស្ថិតនៅក្នុងចំណុចទំនប់ជ្រៃរោង ភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ប្រជាពលរដ្ឋនិងមហាជនមួយចំនួនទៀតរងចាំមើលចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកខេត្តមានវិធានការដូចម្ដេចខ្លះ?ចំពោះម្ចាស់សង្វៀនជល់មាន់បៀរអាប៉ោងរបស់ឈ្មោះប៊ី និង ពន្លក ដែលមិនខ្លាចរអានឹងច្បាប់នឹងផ្គើនពីអនុសាសន៍របស់សម្ដេចផងដែរនោះ៕ ដោយ: សម្បត្តិ
ព័ត៌មានគួរចាប់អារម្មណ៍
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ សុីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនមុិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ! (vojhotnews)
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អរឆីដ អូតែល និង រិច កាស៊ីណូ របស់ក្រុមហ៊ុន ជេ ប៊ី អិម អេស ឌីវេឡុបមុិ (vojhotnews)
កាស៊ីណូ ហ្គាន់ ដាវ ត្រូវបានរកឃើញប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលល្មើសនឹងបទប្បញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា គ.ល.ក. ត្រូវបានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ! (vojhotnews)
សំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ! (vojhotnews)
កម្ពុជាគ្រោងនឹងរៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅ រាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា