7.07.2021តាកែវ: ថ្មីៗនេះមហាជនមួយចំនួនបានលើកឡើងដោយចំៗថា: ម្ចាស់សង្វៀនជល់មាន់ ឈ្មោះប៊ី និងបក្សពួកម្នាក់ទៀតឈ្មោះពន្លក បានកំពុងតែធ្វើសកម្មភាពបើកសង្វៀនជល់មាន់បង្កប់នូវល្បែងស៊ីសងមួយចំនួនទៀតបានប្រព្រឹត្តទៅយ៉ាងរលូន សង្ស័យថាមានការបើកភ្លើងខៀវពីអាជ្ញាធរសមត្ថកិច្ចថ្នាក់មូលដ្ឋាន ស្រុក ថ្នាក់ខេត្ត ហើយមើលទៅទើបបានជាសង្វៀនមួយនេះ ប្រព្រឹត្តទៅយ៉ាងសកម្មនិងដូចភ្លៀងរលឹម។ ចំពោះករណីខាងលើនេះត្រូវបានមហាជនរិះគន់ដោយចំៗថា:ប្រហែលជាអជ្ញាធរ មានសមត្ថកិច្ច ថ្នាក់ស្រុក ថ្នាក់ខេត្ត បានសើមមាត់សើម.ក.នឹងត្រូវដងត្រូវផ្លែមើលមិនឃើញដោយសារដុល្លារបាំងភ្នែកហើយមើលទៅ?មហាជនមួយចំនួនទៀតបន្ថែមថាប្រហែលជាម្ចាស់សង្វៀនជល់មាន់និងបៀអាប៉ោងឈ្មោះប៊ី និងគូរកន ឈ្មោះពន្លក មានខ្សែឬខ្នងក្រាស់ហើយទើបបានជាមិនមានអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកខេត្តរូបណាហ៊ានបង្ក្រាបទៅលើម្ចាស់សង្វៀនជល់មាន់ខាងលើនេះ។ ប្រភពព័ត៌មានបានឲ្យដឹងផងដែរថា: បច្ចុប្បន្នសង្វៀនជល់មាន់ខាងលើនេះបានធ្វើការបើកភ្នាល់ស៊ីសងជារៀងរាល់ថ្ងៃដោយមិនខ្លាចញញើតនឹងច្បាប់បន្តិចសោះឡើយ។ក្រៅពីនេះទៀតក៏មានការរំខានពីសំណាក់អ្នកញៀនល្បែងផងដែរចំពោះការ ហ៊ោកញ្ច្រៀវអឹងកងដែលជាការរំខានចំពោះដល់ពួកគាត់និងការដេក ក្រោយពីសម្រាកការងារផងដែរ។ ករណីខាងលើនេះក៏ជាកត្តាដែលប៉ះពាល់យ៉ាងខ្លាំងផងដែរពីសំណាក់ក្រុមអ្នកញៀនល្បែង ដែលបង្កនូវអសន្តិសុខសង្គមក៏ដូចជា: ភូមិឃុំសុវត្តិភាព ហើយជាហានិភ័យដល់សង្គមជាតិខ្លាំងបំផុតដែលបង្កកើតមានឡើងដូចជាការប្រើហិង្សាទៅលើគ្រួសារ អំពើឆក់.ប្លន់.លួច.បញ្ចាំ.លក់ នឹងឈានទៅដល់ការកាប់សម្លាប់ និងធ្វើចំណាកស្រុកមួយចំនួនផងដែរក្នុងសង្គមរស់នៅបច្ចុប្បន្នភាពនេះ។សមដូចសុភាសិតខ្មែរពោលថា:(ឈ្នះល្បែងទិញរបស់ចាញ់ល្បែងអស់លក់របស់លេងល្បែង)។ យោងតាមអនុសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា:តំបន់ណាមានបើកបនល្បែងស៊ីសង ប្រព្រឹត្តអំពើពុករលួយ គឺតំបន់នោះត្រូវទទួលខុសត្រូវ អភិបាលនៃគណៈអភិបាលស្រុក ក៏ដូចជាអភិបាលនៃគណៈអភិបាល ខេត្ត ដោះស្រាយដោយខ្លួនឯងឱ្យបាន ប្រសិនណាបំបាត់អំពើពាលាអាវាសែនោះមិនបានទេត្រូវ ប្ដូរឲ្យអ្នកប្រព្រឹត្តទាំងនោះឡើងមកធ្វើអភិបាលស្រុក អភិបាលខេត្តជំនួសវិញ ប្រហែលជាយល់ឃើញបែបនេះហើយទើបបានជាឈ្មោះ ប៊ី និងគូរកនម្នាក់ទៀតឈ្មោះពន្លក ហ៊ានបើកបនល្បែងនេះដើម្បីចង់ឡើងធ្វើជាអភិបាលស្រុក អភិបាលខេត្ត ជំនួសហើយមើលទៅ ?។ ចំពោះសង្វៀនជល់មាន់និងបង្កប់នូវល្បែងមួយចំនួនខាងលើនេះពលរដ្ឋរួម នឹង មហាជនមួយចំនួនសុំធ្វើការសំណូមពរដល់លោក អ៊ូចភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋនិងដែលតែងតែមានវិធានការយ៉ាងហ្មត់ចត់ មុឹងម៉ាត់ សុំឱ្យលោកមេត្តាពិនិត្យមើលនិងមានវិធានការនិងចំណាត់ការចំពោះម្ចាស់សង្វៀនជល់មាន់និងល្បែងស៊ីសងខាងលើនេះផង។ សុំបញ្ជាក់ផងដែរថាចំពោះករណីខាងលើនេះត្រូវបានកើតឡើងក្នុងចំណុចភូមិសាស្ត្រខាងលិចទំនប់ជ្រៃរោងចម្ងាយ 100 ម៉ែត្រ ស្ថិតក្នុងភូមិតាតៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ។ក្នុងករណីខាងលើនេះ អង្គភាពរបស់យើងខ្ញុំរងចាំការស្រាយបំភ្លឺ ពីអង្គសាមីរៀងរាល់ម៉ោងធ្វើការ។ ដោយ: សហការីvoj
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា