21.08.2021កំពង់ធំ: ឯកឧត្តម អ៊ូ សារីុ ទីប្រឹក្សាអមក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលាភ រួមដំណើរដោយលោក ឈរបៀងគង់ អនុប្រធានមន្ទីរកសិកម្មអមដំណើរដោយលោក តុប កក្តដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ រួមទាំងមន្ត្រីឧទ្យាននុរក្ស លោកសុងសុផលប្រធានស្នាក់ការអូផ្អាវ លោក ជន ជីនប្រធានស្នាក់ការអូក្រពើ រួមនិងអាជ្ញាធរមូលដ្ឋានឃុំសុចិត្រ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនិងចែកសត្វពពែ ចំនួន 10ក្បាលដល់ប្រជាសហគមន៍តំបន់ធនធានធម្មជាតិកងមាស ស្ថិតក្នុងភូមិសាស្ត្រអូរជុំភ្ញៀវ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ថ្លែងក្នុងពិធីនោះផងដែរ: ឯកឧត្តម អ៊ូសារីុ ទីប្រឹក្សាអមក្រសួងបរិស្ថានបានមានមតិសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាសហគមន៍ដោយបិតិសោមនស្ស ចំពោះបងប្អូនដែលអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។ឯកឧត្តមបន្តឲ្យដឹងផងដែរថា: ក្នុងពិធីប្រគល់សត្វពពែចំនួន 10 ក្បាលនេះជូនដល់ប្រជាសហគមន៍ កងមាស ក្នុងគោលបំណងដើម្បីបង្កើតនូវចំណេះដឹង ការងារបទពិសោធន៍ ក្នុងកសិកម្មចិញ្ចឹមជាលក្ខណៈគ្រួសារ និងជាវិស័យសេដ្ឋកិច្ចមួយផងដែរជាពិសេសជាងនេះទៅទៀតដើម្បីពង្រីកវិសាលភាព គុណភាព សមត្ថភាព ក្នុងការចិញ្ចឹមថែទាំសត្វពពែទាំងនេះឲ្យកើតកូនកើតចៅ ដើម្បីបន្តយកទៅជួយដល់បងប្អូនប្រជាពលរដ្ឋមួយចំនួនថែមទៀតផង។ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា នាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលាបបានថ្លែងក្នុងពិធីនោះផងដែរថា:សត្វពពែទាំងនេះមានចំនួន 10 ក្បាល មេ09 ឈ្មោល01 ដើម្បីចែកជូនដល់ប្រជាសហគមន៍ កងមាស ចិញ្ចឹមហើយត្រូវយកចិត្តទុកដាក់ថែទាំឲ្យបានខ្ពស់ ហើយពិសេសត្រូវមានអ្នកជំនាញក្នុងការថែទាំសត្វទាំងនេះផងដែរ។ ឯកឧត្តមបន្តថា: ក្នុងការចិញ្ចឹមសត្វពពែទាំងនេះប្រៀបដូចជាការចិញ្ចឹមបង្វាស់គ្នាអញ្ចឹងក្នុងគោលបំណងកាត់បន្ថយនៃការចូលព្រៃកាប់ព្រៃ និង ដើម្បីបង្កើននូវគុណភាពការងារ នឹងទទួលបានបទពិសោធន៍ក្នុងសហគមន៍កសិកម្មផងដែរ។ សូមបញ្ជាក់ផងដែរថា: ប្រជាសហគមន៍កងមាស ស្ថិតក្នុងភូមិសាស្រ្តអូរជុំភ្ញៀវស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ សាទរក្រៃ ខណៈពួកគាត់ទទួលបានដំបូន្មានល្អៗបទពិសោធន៍ល្អៗក្នុងការងារជាក់ស្តែងក្នុងការថែទាំនៃការចិញ្ចឹមសត្វពពែទាំងនេះផងដែរ។ ដោយ សហការី voj
ព័ត៌មានគួរចាប់អារម្មណ៍
លោក ឆេង សាវិន មេគយចល័តច្រកទ្វេភាគីព្រំដែនតំបន់ដូង ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងគំហ៊ុកកំពុងត្រូវប៉ាន់និងទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់!! 19/08/2026 (vojhotnews)
ពិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាថ្នាក់ស្រុក ឃុំ និងភូមិ នៃស្រុកតាំងគោក ()
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា និងពិធីបញ្ចូលសមាជិកបក្សថ្មីចំនួន ៦៤៨នាក់ នៅឃុំសណ្តែក ស្រុកបាធាយ ()
ឯកឧត្តម វង សូត អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងនិវត្តជន ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ()
កង្វល់ជុំវិញការរីករាលដាលនៃល្បែងស៊ីសង នៅភូមិត្រពាំងត្រោះ និងផលប៉ះពាល់ដល់គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ()
វីដែអូ
ចំនួនអ្នកទស្សនា